» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11118 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701289 នាក់

ទួ​គី​នាំ​កាំជ្រួច​ការពារ​អាកាស​S-400 ពី​ប្រទេស​រុស្ស៊ី​ចូល​អ៊ីស្រាអែល​នាំ​យន្តហោះ​ចម្បាំង F-35 ចូល​ដែរ​!

 

​ទួ​គី​អ៊ីស្រាអែល​៖ ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-400 របស់​រុស្ស៊ី មកកាន់​ប្រទេស​តួ​ក​គី​ដែលជា​អាវុធ​ចម្រូងចម្រាស់​ជាមួយ​ប្រទេស​អាមេរិក​ត្រូវបាន​ដឹកជញ្ជូន​មកកាន់​ប្រទេស​ទួ​គី​ហើយ​។​a turky isra1 

ក្រសួងការពារជាតិ​តួ​ក​គី​នា​ថ្ងៃ​ចន្ទ​ទី​១៦​ក្កដា​នេះ​បាន​ឲ្យ​ដឹងថា មកទល់ពេលនេះ​យន្តហោះ​សរុប ០៨​គ្រឿង​ហើយ ត្រូវបាន​ប្រើប្រាស់ ដើម្បី​ដឹកជញ្ជូន​បរិក្ខា​ផ្សេងៗ នេះ​បើតាម​សារព័ត៌មាន Sputnik នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​។​​ពេលនេះ​យន្តហោះ​ធំៗ ០៨​គ្រឿង​ហើយ បានមក​ចុះចត​នៅ​មូលដ្ឋាន​ទ័ពអាកាស មើ​ធេ​ដ (Murted)​។ ការប្រគល់ ប្រព័ន្ធ S-400 ពី​ប្រទេស​រុស្ស៊ី​មកកាន់​តួ​ក​គី បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ ដោយ​នា​ថ្ងៃនោះ​យន្តហោះ​ដឹកជញ្ជូន ០៣​គ្រឿង បាន​មកដល់​បន្ទាយ​យោធា Murted​។​

​គួរ​ជម្រាប​ថា ដោយសារតែ​ការទិញ​សព្វាវុធ S-400 ពី​ប្រទេស​រុស្ស៊ី ទីក្រុង​អង់កា​រ៉ា កំពុង​ប្រឈម​នឹង​ការ​អាចដាក់​ទណ្ឌកម្មរ​បស់​សហរដ្ឋអាមេរិក​។​ព្រឹទ្ធសភា​អាមេរិក​ថា​ប្រព​ន្ធ័​បច្ចេកវិទ្យា​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស S-400 របស់​រុស្ស៊ី​វា​ផ្ទុយ​ពី​ប្រព​ន្ធ័​បច្ចេកវិទ្យា​យន្តហោះ F-35 ដែល​ទួ​គី​បញ្ជា​ទិញ​និង​ជា​អ្នក​ផលិត​គ្រឿងផ្សំ​ផងដែរ​។ ប៉ុន្តែ​ប្រធានាធិបតី​តួ​ក​គី​លោក អឺ​ដូ​ហ្គា​ន់ បាន​លើកឡើងថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ មាន សិទ្ធិអំណាច​លើកលែង​ការធ្វើ​បែបនេះ​បាន​។​

​សូម​បញ្ជាក់ដែរថា​ដើម្បី​បង្កើត​សមត្ថភាព​ប្រយុទ្ធ​តាមផ្លូវ​អាកាស​របស់ខ្លួន កងទ័ពអាកាស​អ៊ីស្រាអែល កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុននេះ ទើបតែ​ទទួលបាន​យន្តហោះ​ចម្បាំង​ដ៏​ទំនើប F-35 ចំនួន​ពីរ​គ្រឿង​ថ្មី​ពី​សហរដ្ឋអាមេរិក​ដែលជាសម្ព័នមិត្តចាក់ទឹកមិនលិចថែមទៀត​ដែល​ធ្វើ​ឲ្យ​អ៊ីស្រាអែល​មាន​យន្តហោះ​ចំនួន​២០​គ្រឿង​ហើយ​បើ​គិត​ចាប់ពី​ឆ្នាំ​២០១៦​ដែល​អ៊ីស្រាអែល​បញ្ជា​ទិញ​ចំនួន​៥០​គ្រឿង​។​នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​។​

​យោធា​អ៊ីស្រាអែល​បាន​ឲ្យ​ដឹងថា យន្តហោះ​ចម្បាំង​ប្រភេទ​បំបាំងកាយ​ទាំងពីរ​គ្រឿង​ខាងលើ បាន​ហោះ​មក​ចុះ​នៅ​មូលដ្ឋាន​ទ័ពអាកាស ណេ​វ៉ា​ទី​ម (Nevatim) ភាគខាងត្បូង​ប្រទេស​អ៊ីស្រាអែល ក្រោយពី​ពួកវា​បានធ្វើ​ដំណើរ​មកពី​ព្រលានយន្តហោះ​មួយ របស់​ក្រុមហ៊ុន ឡុ​ក​ឃី​ដ​ម៉ា​ទីន (Lockheed Martin) ស្ថិតក្នុង​រដ្ឋ​តិច​សាស់​ភាគខាងត្បូង​សហរដ្ឋអាមេរិក ដែលជា​អ្នក​ផលិត​យន្តហោះ​ចម្បាំង​នេះ​។​

​សម្រាប់​អានុភាព​នៃ F-35 វា​គឺជា​ប្រភេទ​យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី​ចុងក្រោយ​គេ និង​ទំនើប​បំផុត ដែល​ផលិតឡើង​ដោយ​សហរដ្ឋអាមេរិក​។ យន្តហោះ​ចម្បាំង​នេះ​មាន​សមត្ថភាព​ពិសេសៗ ដូចជា​បច្ចេកវិទ្យា​បំបាំងកាយ​យ៉ាង​ជឿនលឿន ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​រ៉ា​ដា​ធម្មតាៗ​ពុំ​អាច​ចាប់​សញ្ញា របស់​វា​បានឡើយ​។​
​យន្តហោះ​ចម្បាំង F-35 ក៏មាន​លទ្ធភាព​ផ្ទុក​គ្រាប់បែក​ជាច្រើន​ប្រភេទ និង​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​នៅ​កម្រិត Mach 1.6 ឬ ១,៩៧៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ផងដែរ​។​ទោះជា​យ៉ាងណា​ប្រព័ន្ធ​អាវុធ​ការពារ​ដែនអាកាស S-400 ពី​ប្រទេស​រុស្ស៊ី ក៏​ធ្វើ​ឲ្យ​អាមេរិក​ព្រួយបារម្ភ​ផងដែរ​៕a turky isra 

​