» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11395 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701566 នាក់

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បញ្ជា​ឲ្យ​ផ្អាក​តួនាទី​អធិការរង​ស្រុក​បាភ្នំ​បណ្ដោះអាសន្ន និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ក្រោយ​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រងរបួស ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ល្បែង​ជល់​មាន់​


​ខេត្តព្រៃវែង​៖ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​ផ្អាក​តួនាទី​អធិការរង​ស្រុក​បាភ្នំ ខេត្តព្រៃវែង​ម្នាក់ និង​បញ្ជូន​សំណុំរឿង​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី បន្ទាប់ពី​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​រងរបួស ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ល្បែង​ស៉ី​សង​ជល់​មាន់​។​a baphnoma 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៣​នេះ​ថា «​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​ផ្អាក​ការងារ​បណ្ដោះអាសន្ន​អធិការរង​ស្រុក​បាភ្នំ និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ករណី​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ល្មើស​ល្បែង​ជល់​មាន់​»​។​
​សូម​រំលឹកថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​ចុះបង្ក្រាប​ទីតាំង​លួច​លេងល្បែង​ស៉ី​សង​ខុសច្បាប់ (​ជល់​មាន់​) នៅ​ចំណុច​ភូមិ​គ្រួស ឃុំ​ឈើកាច់ ប៉ុន្ដែ​ពេល​ចុះបង្ក្រាប​នោះ អ្នកលេង​ល្បែង​បាន​ប្រតាយ ប្រតប់​គ្នា ជាមួយ​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​រាលកៃ​កាំភ្លើង​ត្រូវរបួស​មនុស្ស​ម្នាក់​។​

ផ្អែក​តាម​​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដែល​សារព័ត៌មាន​ទទួលបានៗ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ល្បាត​ចល័ត ក្នុងភូមិ​សាស្ត្រ​ស្រុក​បាភ្នំ ដើម្បី​កា​ពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ នាឱកាស​បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ និង​បង្ការ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដែលមាន​កម្លាំង​ចំនួន​៤​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ស៊ា​ង ប៊ុន ណា​ល់ អធិការរង​ស្រុក​បាភ្នំ ។ ពេល​ចុះ ល្បាត​ក្នុង​មូលដ្ឋាន​ខាងលើ ក៏មាន​ប្រជា ពលរដ្ឋ​រាយការណ៍​ថា មាន​គេ​លួច​លេង​ល្បែងស៊ីសង (​ជល់​មាន់​) នៅ​ចំណុច​ភូមិ​គ្រួស ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​លោក​អនុសេនីយ៍ឯក ស៊ា​ង ប៊ុន​ណា​ល់ បាន​ដឹកនាំ​កម្លាំង ចុះទៅ​ដល់ទី​តាំង​ឃើញ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ កំពុង​ជួបជុំ​លេង ល្បែងស៊ីសង ( ជល់ មាន់​) ពិតប្រាកដ​មែន គ្រាន់តែ​ឃើញ​កម្លាំង សមត្ថកិច្ច​ភ្លាម ក្រុម​អ្នក លេងល្បែង ក៏បាន​នាំគ្នា​រត់​ប្រសេចប្រសាច ។​​ខណៈនោះ លោក​អធិការរង ក៏បាន​ស្រែក និង​ដក​អាវុធខ្លី​មក​គំរាម​ឲ្យ​ពួកគាត់​ឈប់ តែ​ពួក គាត់​មិន​ព្រមស្ដាប់​នោះទេ ហើយ​លោក​អធិការរង ក៏បាន​ទៅ​ចាប់​ឃាត់​ឈ្មោះ សាន វិច្ឆិកា អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​គ្រួស ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ដែល​កំពុង​ឡើង​ជិះ​ម៉ូតូ​បម្រុង​បើក​រត់ ក៏​កើតមាន​ការប្រតាយប្រតប់​គ្នា ធ្វើ​ឲ្យ​លោក​អធិការរង និង​ឈ្មោះ សាន វិច្ឆិកា រួមទាំង​ម៉ូតូ​ដួល បណ្ដាល ឲ្យ​រាលកៃ​កាំភ្លើង ផ្ទុះ​១ គ្រាប់ ត្រូវ​ឈ្មោះ សាន វិច្ឆិកា រងរបួស​ចង្កេះ​ខាងឆ្វេង​តែម្ដង ។​

​នៅ​រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២៣ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​អញ្ជើញ​ចុះ​មកដល់​ស្រុក​កំពុងតែ​ល្បី បាភ្នំ​! ខេត្តព្រៃវែង ហើយ​លោក លើកទឹកចិត្ត គាំទ្រ សមត្ថកិច្ច មាន​ឆន្ទៈ​បង្ក្រាប​បទល្មើស​នានា ។ នេះ​ជាការ​បង្ហោះ​លើ facebook ផ្លូវការ របស់លោក​។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្តព្រៃវែង នាម​សរសេរ​ក្នុង​បណ្តាញ​សង្គម​ថា​, មានឱកាស​លើក​ទី​១​ចុះ​ប្រជុំ​តាម​ស្រុក ។ គឺ​ស្រុក​កំពុងតែ​ល្បី បាភ្នំ​! ខ្ញុំ​លើកទឹកចិត្ត ខ្ញុំ​គាំទ្រ​កាលបើ​បងៗ​ប្អូនៗ​មាន​ឆន្ទៈ​បង្ក្រាប​បទល្មើស​នានា ហើយ​ថ្ងៃនេះ​ខ្ញុំ​ក៏​ស្នើសុំ​ឱ្យ​បងៗ​ប្អូនៗ​បន្ត​យុទ្ធនា​ការបង្ការ បង្ក្រាប​បទល្មើស​ឱ្យ​ខ្លាំង​ថែមទៀត​បើ​វា​មានការ​កើតឡើង​នៅ​មូលដ្ឋាន​យើង ក៏ប៉ុន្តែ​បងៗ​ប្អូនៗ​ត្រូវ​ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ឡើងវិញ​ផងដែរ និង​ត្រូវ​យល់​ដឹងថា ពេលណា​យើង​គួរប្រើ​អាវុធ​ពេលណា​យើង​មិនគួរ​ប្រើ​អាវុធ​? ការ​ធ្វេស​ប្រហែល​តែ​បន្តិច​អាចឱ្យ​យើង​មាន​វិប្បដិសារី​មួយជីវិត ។​លោកស្នងការ​បន្តថា​, ធ្វើជា​នគរបាល​ត្រូវតែ​ឈរ​គោលការណ៍ សុជីវធម៌ សីលធម៌ ស្មោះត្រង់ ស្រលាញ់​ប្រជាជន​ឱ្យ​ដូច​ស្រលាញ់​គ្រួសារ​យើង​នោះ​ពួកយើង​នឹង​ទទួលបាន​ការស្រលាញ់​ដែល​កាត់ថ្លៃ​មិនបាន​តប​មកវិញ ស្រុក បាភ្នំ ។​a baphnom a baphnom1 a baphnom2 


​