» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2160 នាក់

ម្សិលមិញ 7143 នាក់

សរុប 20263270 នាក់

បទបញ្ជារ​អភិបាលខេត្ត​រតនៈគិរី​ជា​ភ្លើង​ខៀវ​សម្រាប់​ឈ្មួញ​ឈើ​ហូ​ជី​វ៉ៃ​?

 

​រតនៈគិរី​៖​មេ​ឈ្មួញ​ឈើ​ជើងចាស់ ដែល​គេ​ស្គាល់​ថា​មានឈ្មោះ​ហូ ជី​វ៉ៃ ដែល​គេ​ជឿថា​ទើបតែ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា ជាមួយ​លោក​ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ដែល​ទើប​និង​តែងតាំង​ថ្មីៗ​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​បាននិងកំពុង​មាន​សក​ម្ម​ភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ចេញពី​ស្រុក​អណ្ដូង​មាស ស្រុក​វើ​ន​សៃ ស្រុក​កោះ​ញែក ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ ។​a ho chivey 

​សកម្មភាព​រលូន​ដោយ​ជោគជ័យ​របស់​មេ​ឈ្មួញ​ហូ ជី​វ៉ៃ អាចធ្វើ​ទៅបាន ដោយសារតែ​លោក​ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​បញ្ជា​រួចហើយ​ថាបើ​មាន​ស្ថាប័ន​ណា​ផ្សេងៗ​ចូលមក​មូលដ្ឋាន​យើង ត្រូវ​សួរនាំ​អោយបាន​ច្បាស់លាស់​។ ដោយ​ដាក់ឈ្មោះ​អ្នកកាសែត​ថា​ជា​ពួក​ជជុះ លោ​កថា​អាវុធហត្ថ ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ត្រូវតែ​ហៅ​មក​សួរនាំ អាវុធហត្ថ​ខ្លះ​ហួស​បេសកម្ម គឺ​មិន​អោយធ្វើ​សកម្មភាព​អ្វី​នៅក្នុង​មូលដ្ឋាន​យើង​បានឡើយ ។​រីឯ​អ្នកកាសែត​ជជុះ​ដូចគ្នា​ដែរ​(​គឺ​ត្រូវ​សួរនាំ​ហាមឃាត់​)​។ នេះ​ជា​បទបញ្ជា ដែល​ត្រូវបាន​មើលឃើញថា​ត្រួសត្រាយ​ផ្លូវ ដើម្បីអោយ​មេ​ឈ្មួញ​ជើង​ខ្លាំង​ហូ ជី​វ៉ៃ​អាច ដំណើការ​មុខរបរ​ជួញ​ឈើ​ខុសច្បាប់​ដោយ​រលូន ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​ដោយ​សុវត្ថិភាព​។​

​បងប្អូន​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្តរតនគិរី សូម​សំណូមពរ ទៅ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យុទ្ធ​ពល​ខេ​មរ​:​ភូមិ​ន្ន និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បង្ក្រាប​ធនធានធម្មជាតិ សូម​ឯកឧត្តម មេត្តា​ចាត់វិធានការ ស៊ើបអង្កេត​មកលើ មេ​ឈ្មួញ​ជើង​ខ្លាំង ដែល​កំពុងតែ​កម្រើក​ឡើងវិញ​នៅ គណ​:​ពេលដែល​ឆ្លង​ឆ្នាំ កន្លងមកនេះ នៅក្នុង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ខាងលើនេះ ក៏មាន​ឈ្មោះ​មករា ម្នាក់​ដែរ មាន​ឡាន​សាំ​យ៉ុង​ចំនួន​4​គ្រឿង​កំពុងតែ​សម្រុក​ដឹក​ចេញពី​ស្រុក​វើ​ន សៃ ដូចគ្នា ៕a ho chivey1 a ho chivey2 a ho chivey3 a ho chivey4