» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6225 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696396 នាក់

រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម័​ថៃ​និង​កម្ពុជា​ម៉ាំង​ទៅ​ម៉ាំង​មក​!

 

​កម្ពុជា​ថៃ​៖​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ការលើកឡើង​របស់លោក​ជំទាវ​ផែ​តង​តាន​ស៊ីណា​វ៉ាត​( Paetongtarn Shinawatra )​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​នៃ​ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២៥ ដែល​បាន​អះអាងថា​ក្រុម​ប្រាសាទ​តា​មាន់ ស្ថិតនៅក្នុង​អំណាច​អធិបតេយ្យ​របស់​ថៃ ដោយបាន​ប្រកាស​ចុះបញ្ជី​ជា​វិមាន​បុរាណ នា​ពុទ្ធសករាជ​២៥០៥​។a sakana paitong tan

យោងតាម សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បញ្ជាក់ថា ការអះអាង​របស់​ភាគី​ថៃ​ដែលថា ក្រុម​ប្រាសាទ​តា​មាន់ ស្ថិតនៅក្នុង​អំណាច​អធិបតេយ្យ​របស់​ថៃ​តាមរយៈ​ការប្រើប្រាស់​ផែនទី ដែល​គូស​ជា​ឯកតោភាគី គឺ​ពុំមាន​តម្លៃ​គតិយុត្ត​អ្វី​ទាំងអស់ ជាពិសេស​ផ្ទុយទៅនឹង​ខ្លឹមសារ​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ឆ្នាំ​២០០០ ដែល​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​គោរព​និង​ប្រើប្រាស់​ផែនទី​មាត្រដ្ឋាន ១/២០០.០០០ ស្របតាម​ស្មារតី​នៃ​អនុសញ្ញា បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ ដែល​កំពុង​ស្ថិតនៅ​ជា​ធរមាន​។​
​សូម​បញ្ជាក់ដែរថា​ថ្មីៗ​នេះ រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា បាន​មានប្រសាសន៍​ចោទ​ថៃ​ថា ការកសាង​ប្រាសាទ Siha Nakhon នៅក្នុង​វត្ត Phu Man Fah មាន​ទីតាំងនៅ​ខេត្ត​បុរីរម្យ ប្រទេស​ថៃ​ដោយ​ចម្លង​ប្លង់​ប្រាសាទអង្គរវត្ត គឺជា​ការបំពាន​លើ​អត្តសញ្ញាណ​និង​ព្រលឹង​វប្បធម៌​ជាតិខ្មែរ​។​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​នៅក្រោយ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤០​របស់​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក លោកស្រី​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកយក​ការសាងសង់​ប្រាសាទ Siha Nakhon នៅក្នុង​វត្ត Phu Man Fah មាន​ទីតាំងនៅ​ខេត្ត​បុរីរម្យ ប្រទេស​ថៃ​ដោយ​ចម្លង​ប្លង់​ប្រាសាទអង្គរវត្ត គឺ​ការបំពាន​ទាំងស្រុង​ទៅនឹង​កាតព្វកិច្ច​ក្នុងនាម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​បេតិកភណ្ឌ​ពិ​ភ​លោក ឆ្នាំ​១៩៧២ បំពាន​ទៅលើ​តម្លៃ​លេចធ្លោ​ជាស​កល និង​សភាព​ដើម​នៃ​រមណីយដ្ឋាន​អង្គរ បំពាន​ទៅលើ​អត្តសញ្ញាណ​និង​ព្រលឹង​ជាតិ​វប្បធម៌​ខ្មែរ និង​ជា​កង្វះខាត​ផ្នែក​សីលធម៌​បេតិកភណ្ឌ​យ៉ាងធ្ងន់ធ្ងរ​។

​សូមបញ្ជាក់ថា​ក្រៅពី​បញ្ហា​ប្រសាទ​តាមាន់សែត​ថៃ Khaosod English បាន​រាយការណ៍​ថា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ និង​ជា​នាយករដ្ឋមន្ត្រី​ព្យួរ​តំណែង លោកស្រី ផែ​ថង​ថា​ន ស៊ីណា​វ៉ា​ត់ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ថៃ​បញ្ឈប់​ការត្រៀម​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​២០ មក​ប្រទេស​កម្ពុជា​។ លោកស្រី ផែ​ថង​ថា​ន ក៏បាន​ព្រមាន​ទៀតថា លោកស្រី​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​ចោទ​លោកស្រី​ថា បាន​គប់គិត​ជាមួយ​ប្រទេស​កម្ពុជា​ក្នុងការ​បញ្ជូន​វត្ថុ​បុរាណ​ត្រឡប់មក​កម្ពុជា​វិញ​។​

​កាសែត​ថៃ Khaosod English ក៏បាន​ស្រង់​សម្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក ជី​រ៉ា​យុ ហ័ង​សុ​ប ថា​ព័ត៌មាន​ដែល​ចុះ​ថា​ក្រសួង​វប្បធម៌​ថៃ​គ្រោង​បញ្ជូន​វត្ថុ​បុរាណ​ចំនួន​២០ មក​កម្ពុជា​វិញ​នោះ ជា​ព័ត៌មាន​ក្លែងក្លាយ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​រូបនេះ​សង្កត់ធ្ងន់ថា ព័ត៌មាន​ខាងលើ​ជា​ព័ត៌មាន​ចាស់​កាលពី​២៥​ឆ្នាំមុន​។ តាម​លោក ជី​រ៉ា​យុ ហ័ង​សុ​ប កាលពី​ពេលនោះ នាយកដ្ឋាន​គយ​ថៃ​បាន​រឹបអូស​វត្ថុ​បុរាណ​ចំនួន​៤៣​មុខ ដែល​ស្រដៀង​នឹង​វត្ថុ​បុរាណ​របស់​កម្ពុជា និង​ដែល​បាន​នាំចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​សិង្ហ​បុរី​។ ប៉ុន្តែ​ក្រោយមក​រដ្ឋាភិបាល​កម្ពុជា បានដាក់​សំណើ​ស្នើសុំ​វត្ថុ​បុរាណ​ចំនួន​២០ នោះមក​វិញ ដែល​រួម​ជាមួយនឹង​ឯកសារ និង​ភស្តុតាង​បញ្ជាក់​ពី​ការទាមទារ​កម្មសិទ្ធិ​ទៅកាន់​ក្រសួង​វប្បធម៌​ថៃ​។​

​ទាក់ទង​វត្ថុ​បុរាណ​នេះដែរ​ខាង​ក្រសួង​វប្បធម៌​កម្ពុជា​នៅ​មិនទាន់មាន​ប្រតិកម្ម​យ៉ាង​ណា​នៅឡើយ​ចំពោះ​បញ្ហា​នេះ បើទោះជា​មាន​សេចក្តីប្រកាស​ពត៍​មាន​បដិសេធ​រឿ​ប្រាសាទ​តា​មាន់​ក៏ដោយ​។ តែ​កាលពី​កន្លងទៅ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​កម្ពុជា លោក ស៊ំ ម៉ាប់​ធ្លាប់បាន​អះអាងថា វត្ថុ​បុរាណ​ចំនួន​២០​នេះ ត្រូវបាន​រដ្ឋាភិបាល​ថៃ​ឯកភាព​ប្រគល់​មក​កម្ពុជា​វិញ នឹងត្រូវ​បញ្ជូនមក​ក​ម្ពុ​ជា​នៅ​ខែសីហា ឆ្នាំ​២០២៥​នេះ​។ តាម​លោក ស៊ុំ ម៉ាប់ វត្ថុ​បុរាណ​ចំនួន ២០​នេះ ស្ថិតក្នុង​ចំណោម​វត្ថុ​បុរាណ​ចំនួន​៤៣ ដែល​ជន​ទុច្ចរិត​បាន​លួច​គាស់កកាយ​តាម​ប្រាសាទខ្មែរ នៅ​អំឡុង​សង្គ្រាម ហើយ​នាំ​ចូលទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។​

កាលពី ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី ផែ​ថង​ថា​ន ស៊ីណា​វ៉ា​ត់ មក​កម្ពុជា​កាលពី​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០២៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​អរគុណ​រដ្ឋាភិបាល​ថៃ ដែល​សម្រេចចិត្ត​ប្រគល់ជូន​កម្ពុជា​វិញ នូវ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០​នេះដែរ​។ តែ​ឥឡូវ​សភាពការណ៍​បាន​ប្រែ​ផ្លាស់​។​បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៦ រហូតដល់​ខែកក្កដា ឆ្នាំ​២០២៤​នេះ កម្ពុជា​ទទួលបាន​វត្ថុ​បុរាណ​ខ្មែរ​សរុប​ចំនួន ១០៩៨ ពី​ប្រទេស​ចំនួន ១៥ រួមមាន​សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អង់គ្លេស ចិន និង​ថៃ​ជាដើម​៕a sakana paitongtan1 a sakana paitongtan2 a sculture khmer 


​