» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7500 នាក់

ម្សិលមិញ 7482 នាក់

សរុប 18544481 នាក់

បន្ទាប់ពី​ប្រកាស​កំទេច​បក្សប្រឆាំងរ​បប​យោធា​មី​យ៉ាន់​ម៉ា ប្រកាស​រំលាយ​គណបក្ស NLD របស់លោក​ស្រី អោ​ង​សាន ស៊ូ​ជី

​មី​យ៉ាន​ម៉ា​៖ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​គ្រប់គ្រង​ដោយ​យោធា​មី​យ៉ាន់​ម៉ា បានប្រកាសថា​គណបក្ស​របស់លោក​ស្រី អោ​ង​សាន ស៊ូ​ជី នឹង​ត្រូវបាន​រំលាយចោល ដោយសារតែ​បរាជ័យ​ក្នុងការ ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ឡើងវិញ នៅក្រោម​ច្បាប់បោះឆ្នោត​ថ្មី​។​a burma sujy 

​កាលពី​ខែមករា​កន្លងទៅនេះ របប​ដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា បានប្រកាស​ទុកពេល​២​ខែ សម្រាប់​គណបក្សនយោបាយ​ទាំងអស់ ដើម្បី​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ឡើងវិញ នៅក្រោម​ច្បាប់បោះឆ្នោត​ថ្មី ដែល​អ្នក​រិះគន់​អះអាងថា​មានការ​រឹតត្បិត​ខ្លាំង នៅមុន​ការបោះឆ្នោត​សកល​ដែល​មិនទាន់​កំណត់​កាលបរិច្ឆេទ​ជាក់លាក់​ចូលមក​ដល់​។​​នៅក្នុង​សេចក្ដីប្រកាស​មួយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​២៨​មិនា ទូរទស្សន៍ Myawaddy TV បាន​បញ្ជាក់ថា​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី ស៊ូ​ជី ស្ថិតនៅ​ក្នុងចំណោម គណបក្សនយោបាយ​ចំនួន​៤០ ដែល​មិនបាន​បំពេញ​តាម​ក្រិត​ក្រម​នៃ​កាលបរិច្ឆេទ​ចុះបញ្ជី​សម្រាប់​ការបោះឆ្នោត​សកល​.។

គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​បង្កើតឡើង​ដោយ​លោកស្រី​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព អ៊ុង​សាន​ស៊ូ​ជី យ ជា​កម្លាំង​នយោបាយ​ប្រឆាំង​ដ៏​ចម្បង​នៅ​ភូមា តាំងពី​ឆ្នាំ​១៩៨៨​មក និង​បាន​ជាប់ឆ្នោត​ដឹកនាំ​ប្រទេស​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ នៅ​ឆ្នាំ​២០១៥ និង​២០២០​។ ប៉ុន្តែ​ក្រោមលេស​លួច​បន្លំ​សន្លឹកឆ្នោត ក្រុម​យោធា​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល នៅ​ថ្ងៃទី ១​កុម្ភៈ​២០២១​។ លោកស្រី​ប្រមុខ​បក្ស ត្រូវ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​៣៣​ឆ្នាំ​។ ឯ​មេដឹកនាំ​សំខាន់ៗ​ផ្សេង​ខ្លះទៀត​ត្រូវ​បង្ខំចិត្ត​រត់​និរទេស​ខ្លួន​។

​របប​សឹក​បាន​តាក់តែង​ច្បាប់​តម្រូវឱ្យ​គ្រប់​គណបក្ស​បំពេញ​នូវ​លក្ខខណ្ឌ​ដ៏​តឹងតែង​និង​ថ្មី ដើម្បី​អាច​បន្ត​លក្ខន្តិកៈ​ជា​គណបក្សនយោបាយ​បាន ឬ​ត្រូវ​រំលាយចោល​ជា​ស្វ័យប្រវត្តិ​។ នោះ​គឺ ត្រូវមាន​សមាជិក​១​សែន​នាក់ នៅ​ថ្ងៃ​ចុះឈ្មោះ​បោះឆ្នោត មិនមែន​១​ពាន់​នាក់​ដូច​មុន​។ លក្ខខណ្ឌ​ថ្មី​តម្រូវឱ្យ​គណបក្ស​បើក​គណនី​ដែលមាន​តម្កល់​ថវិកា​យ៉ាងហោច​៣៥០០០​ដុល្លារ បើក​ការិយាល័យ​អចិន្ត្រៃយ៍​នៅតាម​ខេត្ត ឱ្យ​យ៉ាងហោច​ពាក់កណ្តាល​១៥០​ខេត្ត​ក្នុងចំណោម​ខេត្ត​ទាំង​៣៣០​របស់​ប្រទេស ក្នុង​រយៈពេល​១៨០​ថ្ងៃ និង​ត្រូវ​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​ឱ្យបាន​យ៉ាងហោច​ពាក់កណ្តាល នៃ​កំរិត​ថ្នាក់ជាតិ មិនមែន​ត្រឹម​បី​មណ្ឌល​ដូចពេលមុន​ទេ​។​

​ជាមួយ​លក្ខខណ្ឌ​ថ្មី​នេះ និង​បើតាម​សេចក្តីប្រកាស​របស់​គណៈ​កម្ម​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​គណបក្ស​ប្រមាណ​តែ​៥០​ប៉ុណ្ណោះ ដែល​ចូលរួម​បោះឆ្នោត ចំណែក​៤០​គណបក្ស​ផ្សេងទៀត​ត្រូវ​រំលាយចោល​ដោយ​ស្វ័យប្រវត្តិ​។​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី ស៊ូ​ជី ធ្លាប់បាន​ប្រកាសថា​ខ្លួន​នឹងមិន​ចូលរួម​ក្នុងការ​បោះឆ្នោត​សកល​ដែល​ប្រមុខ​របប​យោធា​មី​យ៉ាន់​ម៉ា លោក មីន អោ​ង​ឡាំង សន្យាថា​នឹង​រៀបចំឡើង​នោះទេ ដោយ​អះអាងថា គឺជា​ការបោះឆ្នោត​ខុសច្បាប់​។​

​របប​សឹក​បាន​សន្យា​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ ឱ្យបាន​មុន​ខែសីហា​២០២៣ ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ​ទី ២៧​មីនា លោក មីង​អ៊ុង​ឡាំងមេយោធា បានប្រកាស​កម្ចាត់​ក្រុមប្រឆាំង​ឱ្យ​ខ្ទេច​សិន នឹង​លើក​ពេល​រៀបចំ​ការបោះឆ្នោត នៅ​រវាង​ពីរ​ឆ្នាំ​ទៀត​ខាងមុខ ក្រោយ​ពីប្រទេស​ចេញពី​ភាពអាសន្ន​?៕a burma party