» បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​ » អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​ » ឧបនាយករដ្ឋមន្ត្រី ស សុខា ជួប​សំណេះសំណាល និង​ប្រគល់​ម៉ូតូ ជូន​សិស្ស​ពូកែ​លេខ​១ ទូទាំងប្រទេស មុខវិជ្ជា​គណិត​វិជ្ជា ឆ្នាំ​២០២៥ ចំនួន ២​រូប » នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម » កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​! » លោក ហ្សេ​លេន​ស្គី ចង់​ឲ្យ​លោក ពូ​ទីន ជួបគ្នា​ចរចា​ដោយផ្ទាល់ នៅ​តួ​ក​គី​យ៉េ បន្ទាប់ពី​ពូ​ទីន​បបួល​ចរចា​ទ្វេភាគី​ » អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1277 នាក់

ម្សិលមិញ 5744 នាក់

សរុប 16654853 នាក់

មេដឹកនាំ​ប៉ូឡូញ បារាំង អង់គ្លេស និង NATO ត្រៀម​ជួប​ពិភាក្សាគ្នា​ពី​បញ្ហា​សង្គ្រាម​អ៊ុយ​ក្រែ​ន


​ប៉ូឡូញ​៖ នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក Donald Tusk បានឱ្យដឹងថា លោក​នឹង​ជួប​ប្រធានាធិបតី​បារាំង នាយករដ្ឋមន្ត្រី​អង់គ្លេស ប្រមុខ​អង្គការ​ណា​តូ មេដឹកនាំ​នៃ​ប្រទេស​អឺរ៉ុប​ខាងជើង (Nordic) ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​បាល់​ទិ​ក នាពេល​ឆាប់ៗ​នេះ ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ឆ្លង​អា​ត្ល​ង់​ទិ​ក និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែវិច្ឆិកា ឆ្នាំ ២០២៤​។​a macron olasol 

​លោក Tusk និយាយថា មិនបាច់​សង្ស័យ​ទេ​អំពី​ទិដ្ឋភាព​នយោបាយ​ថ្មី​នេះ ថា​ជា​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​មនុស្ស​គ្រប់គ្នា ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការបញ្ចប់​សង្គ្រាម​រុ​ស្ស៉ី​-​អ៊ុយ​ក្រែ​ន ដែលជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​រវាង​ប្រធានាធិបតី​រុ​ស្ស៉ី និង​ប្រធានាធិបតី​អាមេរិក​ថ្មី​។ ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត យើង​នឹង​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​ស៉ី​ជម្រៅ ជាមួយ​បណ្តា​ប្រទេស​មាន​ទស្សន​ស្រដៀង​គ្នា​លើ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ និង​ឆ្លង​អា​ត្ល​ង់​ទិ​កនៅ​អ៊ុយ​ក្រែ​ន​។​​តាម​លោក Tusk ប្រធានាធិបតី​បារាំង លោក Emmanuel Macron ប្រមុខ​អង្គការ​ណា​តូ លោក Mark Rutte នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង Warsaw ហើយ​ត្រូវ​ជួបគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer ទាំង​នៅ​ទីក្រុង Warsaw ឬ​នៅ​ទីក្រុង​ឡុង​ដ៍​។ លោក Tusk ក៏​នឹង​ជួប​មេដឹកនាំ Nordic និង Baltic នៅឯ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត​ផងដែរ​។​

​សូមបញ្ជាក់ថា​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz កាលពី​ថ្ងៃ​ពុធ​នេះ​បាន​ជួបប្រជុំគ្នា​ជាបន្ទាន់ តាមរយៈ​ការសន្ទនា​តាម​ទូរស័ព្ទ ដើម្បី​ពិភាក្សា​អំពី​ផល​ជះ នៃ​ការវិលត្រឡប់​របស់លោក ដូ​ណា​ល់ ត្រាំ មកកាន់​តំណែង​ប្រធានាធិបតី​អាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ពុធ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​​មេដឹកនាំ​ទាំងពីរ បាន​សន្យាថា​នឹងធ្វើ​ការរួម​គ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​ពង្រឹង​សហភាព​អឺរ៉ុប និង​ការពារ​ផលប្រយោជន៍​របស់​អឺរ៉ុប ក្នុង​បរិបទ​ថ្មី​នេះ​។​​លោក Macron បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម X ថា «​ប្រទេស​ទាំងពីរ​នឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​ពង្រឹង​ឯកភាព និង​អធិបតេយ្យភាព​របស់​អឺរ៉ុប ក៏ដូចជា​ការពារ​ផលប្រយោជន៍ និង​គុណ​តម្លៃ​របស់​អឺរ៉ុប ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​»​។​

​គួរ​បញ្ជាក់ថា ការវិលត្រឡប់​របស់​លោក ត្រាំ មកកាន់​តំណែង​ប្រធានាធិបតី​អាមេរិក បាន​បង្កើត​ការប្រុងប្រយ័ត្ន និង​ការព្រួយបារម្ភ​ក្នុងចំណោម​មេដឹកនាំ​អឺរ៉ុប ដែល​ធ្លាប់មាន​ទំនាក់ទំនង​មិនល្អ​ជាមួយ​លោក​កាលពី​អាណត្តិ​មុន​។ មេដឹកនាំ​ទាំងនោះ​កំពុងតែ​រៀបចំ​យុទ្ធសាស្ត្រ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ថ្មីៗ និង​ការពារ​ផលប្រយោជន៍​របស់​សហ​ភាព​អឺរ៉ុប​។​​ផ្ទុយ​ពី​ការព្រួយបារម្ភ​ខាងលើ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក Viktor Orban បាន​ទទូច​ឱ្យ​ក្រុម​ប្រទេស​អឺរ៉ុប​ដូចគ្នា ទទួលស្គាល់ថា ការជាប់ឆ្នោត​របស់លោក ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ថ្មី នឹង​ផ្លាស់ប្តូរ​ស្ថានការណ៍​យ៉ាងខ្លាំង ពាក់ព័ន្ធ​នឹង​សង្គ្រាម​របស់​រុ​ស្ស៉ី​នៅ​អ៊ុយ​ក្រែ​ន ហើយ​យល់ព្រម​ងាក​ចេញពី​សង្គ្រាម ដើម្បី​ឆ្ពោះទៅរក​សន្តិភាព​វិញ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

​ថ្លែង​ទៅកាន់​ក្រុម​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប នៅឯ​ទីក្រុង Budapest លោក Orban បាន​លើកឡើងថា ការវិល​ត្រឡប់មកវិញ​សាជាថ្មី​របស់លោក ត្រាំ ដែលជា​បុគ្គល​ស្អប់ខ្ពើម​សង្គ្រាម នឹង​បង្កើត​ស្ថានការណ៍​ថ្មី​មួយ សម្រាប់​អឺរ៉ុប រួមទាំង​ភាពស្រពេចស្រពិល ចំពោះ​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក សម្រាប់​ទីក្រុង​កៀវ​។ លោកនាយក​រដ្ឋមន្ត្រី​ហុង​គ្រី ដែល​ផ្ទុយ​ពី​មេដឹកនាំ​អឺរ៉ុប​ដទៃទៀត បាន​ព្យាយាម​ជំរុញឱ្យមាន​បទ​ឈប់​បាញ់​ឆាប់រហ័ស សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ លោក Orban និយាយថា «​ការឆ្លើយតប​របស់​អឺរ៉ុប គួរតែ​ច្បាស់​ហើយ គឺ​ចូរ​នាំគ្នា​សម្រប​ខ្លួន​ជាបន្ទាន់ ហើយ​ផ្លាស់ប្តូរ​ពី​សង្គ្រាម ទៅរក​សន្តិភាព​វិញ​»​។​

 កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​កិច្ចពិភាក្សា​ជាមួយ​ក្រុម​មេដឹកនាំ​អឺរ៉ុប ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា ការអំពាវនាវរ​កប​ទ​ឈប់​បាញ់ ដោយ​ពុំមាន​ការធានា​សន្តិសុខសម្រាប់​ទីក្រុង​កៀវ គឺជា​ទង្វើ​ដ៏​គ្រោះថ្នាក់ និង​ខ្វះ​ការទទួលខុសត្រូវ​។ ក្នុង​សេចក្តីថ្លែងការណ៍​រួម កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក Donald Tusk បានបញ្ជាក់​ជាថ្មី នូវ​ការប្តេជ្ញា​របស់​ពួកគេ ដើម្បី​ផ្តល់​ការគាំទ្រ​ឥត​ងាករេ សម្រាប់​ប្រទេស​និង​ប្រជាជន​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​ការឈ្លានពាន​របស់​រុ​ស្ស៉ី​។​

​គួរ​បញ្ជាក់ថា យ៉ាងណាមិញ សម្រាប់​លោក Orban គឺ​លោកនាយក​រដ្ឋមន្ត្រី​ហុង​គ្រី មើលឃើញថា ការរួបរួម​ជា​ធ្លុង​មួយ​របស់​អឺរ៉ុប ស្តីពី​វិបត្តិ​សង្គ្រាម​អ៊ុយ​ក្រែ​ន គឺ​ហាក់​កំពុង​ចាប់ផ្តើម បង្ហាញ​ស្នាម​ប្រេះ​ហើយ​។ ទោះជា​បែបនេះ​ក្តី នាយករដ្ឋមន្ត្រី​ស៊ុយអែត លោក Ulf Kristersson បាន​អះអាងថា បើតាម​ការយល់ឃើញរ​បស់​លោក​ផ្ទាល់ គឺ​វា​មិន​ដូច្នោះ​ឡើយ ដោយ​កម្រិត​នៃ​ការគាំទ្រ​សម្រាប់​អ៊ុយ​ក្រែ​ន គ្មាន​ការប្រែប្រួល​នោះទេ​។​
​លោក Volodymyr Zelensky កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា​បាន​និយាយថា វា​នឹង «​មិនអាច​ទទួលយកបាន​ទេ​» សម្រាប់​អ៊ុយ​ក្រែ​ន និង​អឺរ៉ុប​ក្នុង​ការផ្តល់​សម្បទាន​ឲ្យ​វិមាន​ក្រឹម​ឡាំង ដើម្បី​បញ្ឈប់​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន បន្ទាប់ពី​ទីក្រុង​មូ​ស្គូ​បានទាមទារ​ឲ្យ​លោកខាងលិច​ចូលរួម​ក្នុង​កិច្ចចរចា​ដោយផ្ទាល់​ស្តីពី​ការបញ្ចប់​សង្គ្រាម​។​​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានទាមទារ​ឲ្យ​អ៊ុយ​ក្រែ​ន ប្រគល់​ទឹកដី​បន្ថែមទៀត​នៅ​ភាគ​ខាងកើត និង​ខាងត្បូង ដើម្បី​ជា​លក្ខខណ្ឌ​នៃ​កិច្ចចរចា​សន្តិភាព ខណៈ​ទីក្រុង​កៀវ​បាន​ច្រានចោល​ម្តង​ហើយ​ម្តងទៀត ដោយ​មិន​ព្រម​លះបង់​ទឹកដី​ជា​ថ្នូរ​នឹង​សន្តិភាព​ឡើយ​។​​អ៊ុយ​ក្រែ​ន និង​ប្រទេស​ជាច្រើន​នៅ​លោកខាងលិច បារម្ភ​ថា ដំណោះស្រាយ​ណាមួយ​ដែល​ផ្គាប់ចិត្ត​លោក ពូ​ទីន នឹងធ្វើ​ឲ្យ​មេដឹកនាំ​វិមាន​ក្រឹម​ឡាំង​រូបនេះ​កាន់តែ​មាន​អំនួត និង​នាំ​ឲ្យ​មានការ​ឈ្លានពាន​កាន់តែខ្លាំង​។​

​ថ្លែង​ទៅកាន់​មេដឹកនាំ​អឺរ៉ុប​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ប្រទេស​ហុង​គ្រី លោក Zelensky បាន​ស្តីបន្ទោស​ចំពោះ​អ្នក​ដែល​កំពុង​ដាក់​សម្ពាធ​ឲ្យ​លោក​ធ្វើតាម​ការទាមទារ​មួយចំនួន​របស់លោក ពូ​ទីន​។​
​លោក​ក៏បាន​ចោទប្រកាន់​មេដឹកនាំ​អឺរ៉ុប​មួយចំនួន​ផងដែរ ដោយ​មិនបាន​បញ្ជាក់​ឈ្មោះ ថា​បាន​ជំរុញ​យ៉ាងខ្លាំង​ឲ្យ​អ៊ុយ​ក្រែ​ន​សម្របសម្រួល​។​​លោក Zelensky បាន​និយាយថា​៖ «​យើង​ត្រូវការ​អាវុធ​ឲ្យ​បាន​គ្រប់គ្រាន់ មិនមែន​ការគាំទ្រ​ក្នុងការ​ចរចា​ទេ​។ ការ​ឱបក្រសោប​គ្នា​ជាមួយ ពូ​ទីន នឹងមិន​អាចជួយ​បានទេ​។ អ្នកខ្លះ​បាន​ឱបក្រសោប​គាត់​អស់​រយៈពេល ២០​ឆ្នាំ​មកហើយ ហើយ​អ្វីៗ​កាន់តែ​អាក្រក់​ទៅៗ​»​។​
​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន កំពុងតែ​ព្យាយាម​បង្កើន​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​របស់ខ្លួន សម្រាប់​ការគាំទ្រ​បន្ថែមទៀត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុង​មូ​ស្គូ បន្ទាប់ពី​ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​សប្តាហ៍​នេះ​។​​ជាការ​កត់សម្គាល់ លោក ត្រាំ កន្លងមក​ធ្លាប់បាន​ប្រកាសថា លោក​អាច​បញ្ចប់សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​ក្នុង​រយៈពេល​ត្រឹម​២៤​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ឈ្នះ​ការបោះឆ្នោត ហើយ​បាន​រិះគន់​ម្តង​ហើយ​ម្តងទៀត​ពី​ជំនួយ​អាមេរិក​ដល់ទី​ក្រុង​កៀវ​។


​ការវិល​ត្រលប់មក​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក របស់លោក ដូ​ណា​ល់​ត្រាំ អាច​នឹង​ធ្វើឱ្យ​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក​ក្រឡាប់ចាក់​ជាថ្មី​។ តើ​ការព្រួយបារម្ភ​នេះ​មាន​មូលដ្ឋាន​ត្រឹមត្រូវ​ដែរឬទេ​? អាមេរិក​ជា​មហាអំណាច​ដ៏​មាន​ឥទ្ធិពល និង​មិនអាច​ខ្វះ​បាន​លើ​ឆាក​អន្តរជាតិ​។ ចំណែក លោក​ដូ​ណា​ល់​ត្រាំ នៅ​រាល់​គ្រប់​សុន្ទរកថា បានប្រកាស​ផ្តាច់​ប្រពៃណី​រំពឹង​លើ​អាមេរិក ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​ជាដំបូង ក្រោម​ផ្លាក America First​។ ប៉ុន្តែ​លោក​ដូ​ណា​ល់ ត្រាំ ជឿជាក់​លើ​ខ្លួនឯង​ថា​លោក​មាន​ឥទ្ធិពល​លើ​គ្រប់​ហេតុការណ៍​នៅលើ​ពិភពលោក​ដែល​គ្មាន​នរណា​ធ្វើបាន​។

លោក​ជា​ស្រាយ​បញ្ហា មិនមែន​សហរដ្ឋអាមេរិក​ទេ​។ ហេតុ​ដូច្នេះហើយ​ទើបបាន​គេ​បារម្ភ​នឹង​នយោបាយ​ការបរទេស​របស់លោក​ដូ​ណា​ល់​ត្រាំ តាំងពី​សំណុំរឿង​អ៊ុយ​ក្រែ​ន ដើម​បូព៌ា ចិន អឺរ៉ុប ពាណិជ្ជកម្ម អូតង់ ...​នៅក្នុង​សំណុំរឿង​អ៊ុយ​ក្រែ​ន ជោគជ័យ​របស់លោក​ដូ​ណា​ល់​ត្រាំ​បាន​ក្តិច​ក្តីសង្ឃឹម​របស់​អ៊ុយ​ក្រែ​ន​។ លោក​ហ្សេ​ឡេ​ស្គី បាន​អបអរ​លោក​ត្រាំ​ភ្លាម ដោយ​សង្ឃឹមថា​អនាគត​ប្រធានាធិបតី​ថ្មី​នឹង​ស្វែងរក​សន្តិភាព​ដ៏​ត្រឹមត្រូវ មាន​សមធម៌​សម្រាប់​អ៊ុយ​ក្រែ​ន​។ លោក​ត្រាំ​បានបញ្ជាក់​យ៉ាងច្បាស់​អំពី​ចេតនា​បញ្ចប់សង្គ្រាម ឱ្យបាន​ឆាប់រហ័ស​បំផុត តែ​បាន​សន្យា​ដដែលៗ​ថា​នឹង​លុបចោល​ជំនួយ​ហិរញ្ញវត្ថុ​និង​យោធា​ដល់​អ៊ុយ​ក្រែ​ន​។ លោក​ត្រាំ​បាន​ទូរស័ព្ទ​ជជែក​ដោយផ្ទាល់​ជាមួយ​លោកពូ​ទីន កាលពី​ថ្មីៗ​នេះ ហើយ​ប្រកាសថា​អាច​ដោះស្រាយ​វិបត្តិ​បាន​យ៉ាង​លឿន ដោយ​ការចរចា​ត្រូវផ្តោត​លើដី​ដែល​រុស្ស៊ី​ចូល​ទ​ន្ទ្រា​ញ​កាន់កាប់​បាន ហើយ​បិទទ្វារ​ទាំងស្រុង​មិនឱ្យ​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​អូតង់​ទេ​។

អាមេរិក​នឹង​ព្រលែង​សមាជិក​អូតង់ ណា​ដែល​មិន​ចូលរួម​បង់​វិភាគទាន​ទ្រទ្រង់​វិស័យ​យោធា​ក្នុង​កំរិត​២%​។ លោក​ដូ​ណា​ល់​ត្រាំ បានប្រកាស​ហើយ ថា អាមេរិក​ក្រោម​រដ្ឋបាល​ត្រាំ នឹងមាន​កងទ័ព​ប្រចាំការ​នៅ​អឺរ៉ុប​តិចជាង​មុន ហើយ​អឺរ៉ុប​ត្រូវ​ចាយលុយ​ច្រើនជាង​មុន​។​​អាមេរិក​ប្រឈម​នឹង​ចិន​លើ​គ្រប់​វិស័យ បច្ចេកវិទ្យា ពាណិជ្ជកម្ម ឧស្សាហកម្ម យោធា និង​ភូមិសាស្ត្រ​នយោបាយ​។ ក្នុង​អាណត្តិ​លើក​មុន លោក​ត្រាំ​បានធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​យ៉ាង​ពេញទំហឹង​ហើយ ហើយ​រនាំង​ពន្ធគយ​នឹង​ត្រលប់​មកវិញ និង​ទំនង​កាន់តែខ្លាំង​លើ​មុន​ទៀត​នៅ​អាណត្តិ​ថ្មី​នេះ​។ លោក​ត្រាំ​ចង់​ផ្តាច់​ឱ្យបាន​លក្ខន្តិកៈ​ចិន​ជា​រដ្ឋ​អនុគ្រោះ ដែល​ចូល​ជា​ធរមាន​តាំងពី​ចិន​ក្លាយជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មក​។ អនាគត​ប្រ​ធានា​ធិ​បត​អាមេរិក​ថ្មី បានប្រកាស​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ដោយ​ដំឡើង​ពន្ធគយ​១០​ទៅ​២០%​លើ​គ្រប់​ផលិតផល​នាំចូល​ទាំងអស់ រាប់ទាំង​ផលិតផល​មកពី​អឺរ៉ុប​ផង និង​ដល់​៦០% សម្រាប់​ការនាំ​ចូលមក​ពី​ចិន ឬ​ដល់​១០០%​ផលិតផល​ចិន​មួយចំនួន​ផង​។​a hongry trum a poland primer a zelensky