» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8849 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699020 នាក់

ចិន​ក្តៅ​គណបក្សប្រឆាំង​ថៃ​និង​គម្រាម​រឿង​មិត្តភាព​ជាមួយ​ថៃ​!

 


​ថៃ​៖​ចិន​តាមរយៈ​ស្ថានទូត​ប្រចាំ​ក្រុង​បាងកក បាន​ថ្កោលទោស​ពួក​អ្នកនយោបាយ​ថៃ​ខ្លះ​ដែលមាន​ការពាក់ព័ន្ធ​ជាមួយ​ក្រុមគាំទ្រ​ឯករាជ្យ​ហុងកុង និង​ចាត់ទុកថា​អាចធ្វើ​ឲ្យ​ប៉ះពាល់​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។​a china thai 

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​តុលា​អ្នកនាំពាក្យ​ស្ថានទូត​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​ក្រុម​ដែល​ចង់​បំបែក​ខ្លួន​ចេញពី​ចិន​បាន​សមគំនិត​ជាមួយ​បណ្តា​ក្រុម​បរទេស ដើម្បី​ផ្សព្វ​ផ្សាយពាក្យ​ចចាមអារ៉ាម​និង​បំភ្លៃ​ការពិត​ដើម្បី​សំរេច​គោលបំណង​ប​ង្ក្រ​ប់​របស់គេ​»​។​​សេចក្តីថ្លែងការណ៍​បាន​បន្តថា​« អ្នកនយោបាយ​ថៃ​មួយចំនួន​បាន​ទាក់ទង​ក្រុម​ដែល​អំពាវនាវ​អោយ​ហុងកុង​ទាមទារ​ឯករាជ្យភាព​ពី​ចិន និង​គាំទ្រ​វា​។​អំពើ​នេះ​ខុសឆ្គង​ខ្លាំងណាស់​និង​ជាការ​មិន​ទទួលខុសត្រូវ​។​ចិន​សង្ឃឹមថា​បុគ្គល​ពាក់ព័ន្ធ​អាច​ទទួលស្គាល់​ការពិត​អំពី​បញ្ហា​ហុងកុង​និង​ប្រយ័ត្នប្រយែង​ដោយ​ធ្វើ​តែ​អ្វី​ដែលជា​ផលប្រយោជន៍​សំរាប់​មិត្តភាព​រវាង​ចិន​និង​ថៃ​»​។​

​ការខឹង​សម្បា​របស់​ចិន​គឺ​បន្ទាប់ពី​សកម្មជន​និស្សិត​និង​អ្នកនយោបាយ​ហុងកុង​មកពី​គណបក្ស ដេ​ម៉ូ​ស៊ី​ស្តូ ដែលជា​គណបក្ស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង លោក​ចូ​សួរ វ៉ុ​ង​បាន​ថតរូប​ជាមួយ​មេដឹកនាំ​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​របស់​ថៃ លោក​ថា​ណា​ថន ហ្សួ​ង​រុងរឿង​គិត និង​បង្ហោះ​វា​ក្នុង​បណ្តាញ​សង្គម​។​
​អ្នក​ទាំង​ពីរបាន​ជួបគ្នា​កាលពី​ថ្ងៃ​០៥​តុលា​នៅ​វេទិកា​មួយ​នៅ​ហុងកុង ដោយ​អ្នក​ទាំងពីរ​ជា​វាគ្មិន​។

លោក​ថា​ណា​ថន បាន​និយាយថា អ្វីដែល​បានកើត​ឡើង​នៅ​ហុងកុង​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​បាន​ញ៉ាំង​គណបក្ស​ទើប​បង្កើត​ថ្មី​របស់លោក​។​លោក​ថា​នៅ​ឆ្នាំ​២០១៨ ពេល​លោក​សំរេចចិត្ត​បង្កើត​គណបក្សនយោបាយ​មួយ វា​មាន​ជំរើស​ពីរ គឺថា​តើ​ត្រូវបង្កើត​គណបក្ស​ឬ​ចលនា​មួយ តែ​លោក​បានសំរេច​បង្កើត​គ​ណ​បក្ស​ដោយសារតែ​ស្នាមរបួស​ពី​ការបង្ក្រាប​នៅ​ឆ្នាំ​២០១០​វា​នៅ​ថ្មីៗ​ពេក​។​«​ហុងកុង​ញ៉ាំង​ទឹកចិត្ត​យើង​»​។​

គណបក្ស​អនាគត​ឆ្ពោះទៅមុខ​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ខែមីនា​ឆ្នាំ​២០១៨ ដោយ​មហាសេដ្ឋី​ថា​ណា​ថន និង​អ្នកច្បាប់​ល្បី​ម្នាក់​។​ក្នុងការ​បោះឆ្នោត​សកល​កាលពី​ថ្ងៃ​២៤​មីនា ឆ្នាំនេះ វាទ​ទួលបាន​សម្លេងឆ្នោត​គាំទ្រ​លំដាប់​ទី​៣ គឺ​៦,៣​លាន​សម្លេង ស្មើនឹង​៨១​កៅអី​ក្នុង​សភា​ដែលមាន​៥០០​កៅអី​និង​ក្លាយជា​គណបក្សប្រឆាំង​គួរអោយ​ចាប់អារម្មណ៍​បំផុត​របស់​ថៃ​៕a hong leader3 

​