» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2720 នាក់

ម្សិលមិញ 4028 នាក់

សរុប 19006063 នាក់

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ដឹកនាំ​កិច្ចប្រជុំ​សន្តិសុខ​ក្រោយ​ការធ្វើឃាត​ដោយ​យន្តហោះ​ដ្រូ​ន​មិនបាន​សម្រេច​

 

​ប្រ​ទេស​អ៊ីរ៉ាក់​៖​កិច្ចប្រជុំ​នៅ​ថ្ងៃទី ៧​ខែវិច្ឆិកា នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់ លោក​មុ​ស្តា​ហ្វា​អាល់​កា​ធី​មី​( Mustafa al-Kadhimi) បាន​ដឹកនាំ​កិច្ចប្រជុំ​សន្តិសុខ​ជាមួយ​បណ្តា​មន្ត្រីជាន់ខ្ពស់ ទទួលបន្ទុក​សន្តិសុខ​នៅក្នុង​ប្រទេស​នេះ ក្រោយ​ការប៉ុនប៉ង​ធ្វើឃាត​តាម​យន្តហោះ​គ្មាន​មនុស្ស​បើក​លើ​ភូមិគ្រឹះ​របស់លោក​លោក​មិនបាន​សម្រេច តែ​បាន​បណ្តាល​ឲ្យ​សន្តិសុខ​៦​នាក់​ដែលជា​កងការពារ​នាយ​ក​រដ្ឋមន្ត្រី យាម​នៅ​ខាងក្រៅ​ភូមិគ្រឹះ​រងរបួស​។​a iraq 

​ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​បានចេញ​សេចក្តីប្រកាស​ថ្កោលទោស​យ៉ាងខ្លាំង​ដល់​ការប៉ុនប៉ង​ធ្វើឃាត​នាយករដ្ឋមន្ត្រី Kadhimi នៅ​យប់​ថ្ងៃទី ៦​ខែវិច្ឆិកា តាម​យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​ដែលជា​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​បង្កឡើង​ដោយ​ក្រុម​ភេរវកម្ម​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អ៊ីរ៉ាក់​បាន​ឲ្យ​ដឹងថា មាន​យន្តហោះ​គ្មាន​មនុស្ស​បើក​ដល់​ទៅ ៣​គ្រឿង​ចូលរួម​ធ្វើឃាត​នាយករដ្ឋមន្ត្រី ក្នុងនោះ​មាន​ពីរ​គ្រឿង​ត្រូវ​សន្តិសុខ​បាញ់​កម្ទេច និង​មួយគ្រឿង​ទៀត​ធា្ល​ក់​ចំ​ផ្ទះ​នាយករដ្ឋមន្ត្រី​បណ្តាល​ឲ្យ​ផ្ទុះ​។​

សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​ការវាយប្រហារ​ដោយ​យន្ត​ដ្រូ​ន​ទៅលើ​គេហដ្ឋាន​របស់​នាយករ​ដ្ឋ​មន្ត្រី​អ៊ីរ៉ាក់​នៅ​ថ្ងៃអាទិត្យ​នេះ ដោយ​ចាត់ទុក​វា​ថា​ជា​អំពើ​ភេរវកម្ម​ជាក់ស្តែង​មួយ​។​​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Ned Price បានបង្ហាញ​ពី​អារម្មណ៍​ធូរស្រាល​ក្រោយ​ទទួលបាន​ដំណឹង​ថា​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ កាដ​ហ៊ី​មី រួច​ផុតពី​ការវាយប្រហារ​និង​មាន​សុវត្ថិភាព​នា​ខណៈ​ពេលនេះ​។​​លោក Ned Price បានបង្ហាញ​ពី​ជំហរ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ចំពោះ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ហើយ​បាន​ប្រាប់​ដែរ​ថា​អាមេរិក​បាន​បោះដៃ​ចូល​ជួយ​អាជ្ញាធរ​អ៊ីរ៉ាក់​ក្នុង​ដំណើរការ​ស៊ើបអង្កេត​ទាក់ទង​ការវាយប្រហារ​នេះ​។​

​បើតាម​ការកត់សម្គាល់​ការវាយប្រហារ​ដោយ​ដ្រូ​ន​ទៅលើ​គេហដ្ឋាន​របស់​នាយករ​ដ្ឋ​មន្ត្រី​អ៊ីរ៉ាក់​បានកើត​ឡើង​ក្នុងអំឡុង​ពេលដែល​ភាព​តានតឹង​កំពុង​កើនឡើង​ខ្លាំង​ពាក់ព័ន្ធ​លទ្ធផល​នៃ​ការបោះឆ្នោត​កាល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ ២០២១​ដែល ជាការ​បោះឆ្នោត​លើក​ទី​៥ បន្ទាប់ពី​ការឈ្លានពាន​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០០៣ បាន​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ សា​ដាម ហ្វូ​សេន ។​

​គួរបញ្ជាក់​ជូន​ថា​ក្នុងការ​បោះឆ្នោត​កាលពី​ខែតុលា​កន្លងទៅ គណបក្ស​ចលនា ម៉ុក​តា​ដា សាដ (Moqtada Sadr) ដែលមាន​ថ្នាក់ដឹកនាំ​កាន់​និកាយ​ស្ហ៊ី​អ៊ី​ត ជា​អ្នក​ជាតិនិយម​និង​ជា​អ្នក​រិះគន់​អ៊ីរ៉ង់ ទទួលបាន​អាសនៈ​យ៉ាងច្រើន​រហូតដល់ ៧០ អាសនៈ​។ ចំណែក​គណបក្សនយោបាយ​អ៊ីរ៉ាក់​ដែលមាន​ទំនោរ​ទៅរក​អ៊ីរ៉ង់​វិញ​ទទួល​បរាជ័យ​ជាខ្លាំង​ក្នុងការ​បោះឆ្នោត​លើក​នេះ​។​

​សហគមន៍​អន្តរជាតិ​បាន​សាទរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​អ៊ីរ៉ាក់ ប៉ុន្តែ​ក្រុមបាតុករ​អ៊ីរ៉ាក់​ដែល​គាំទ្រ​អ្នកនយោបាយ​មាន​ទំនោរ​ទៅខាង​អ៊ីរ៉ង់​ស្រែក​តវ៉ា​ថា​មានការ​ក្លែងបន្លំ​សន្លឹកឆ្នោត​។ ពួកគេ​បានចេញ​ធ្វើបាតុកម្ម​និង​ទាមទារ​ឲ្យ​មានការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។​​កាលពី​ថ្ងៃ​សុក្រ​ទី​៥​វិច្ឆិកា​មាន​បាតុករ​ចំនួន​រាប់រយ​នាក់​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស ខណៈពេល​កំពុង​តវ៉ា​នៅ​ជិត​តំបន់​បៃតង​ដើម្បី​បញ្ចេញ​កំហឹង​របស់​ពួកគេ​ចំពោះ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​។​
​ភាព​តានតឹង​បាន​កើនឡើង​ខ្លាំង​នៅពេលដែល​បាតុករ​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ព្យាយាម​ដើរចូល​តំបន់​បៃតង​ដែលជា​តំបន់​មានការ​យាមកាម​តឹងតែង​ពី​អាជ្ញាធរ​។ កងកម្លាំង​រក្សា​សន្តិសុខ​អ៊ីរ៉ាក់​ជាច្រើន​នាក់ ក៏បាន​ទទួលរង​របួស​ដែរ​។​

​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាតុករ​ជាច្រើន​រយ​នាក់​ដែល​សុទ្ធ​ជា​អ្នកគាំទ្រ​អ្នកនយោបាយ​អ៊ីរ៉ាក់​មាន​ទំនោរ​ទៅរក​អ៊ីរ៉ង់ បាន​ត្រលប់​ទៅកាន់​តំបន់​បៃតង​ជាថ្មី​ម្តងទៀត​ដើម្បី​ធ្វើបាតុកម្ម​។ ក្រុមអ្នកតវ៉ា​ខ្លះ​បាន​ដុត​រូបភាព​លោកនាយក​រដ្ឋមន្ត្រី លោក​មុ​ស្តា​ហ្វា​អាល់​កា​ធី​មី​( Mustafa al-Kadhimi) ដែល​ពួកគេ​ចាត់ទុកថា​ជា​ក្រិ​ដ្ឋ​ជន​មួយរូប​៕a iraq1