» សម្តេច​តេ​ជោ​គាំទ្រ​តា​ស៊ុ​ច​និង​រំលើកគុណ​បំណាច់​ជួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ » ក្រុម​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត​នៅ​អ៊ីរ៉ាក​ព្រមាន​វាយប្រហារ​ផលប្រយោជន៍​អាមេរិក​បើ​ហ៊ាន​វាយ​អ៊ីរ៉ង់​ » លោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សង្ឃឹមថា កម្ពុជា​-​វៀតណាម នឹង​ជំរុញ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យបាន​ឆាប់រហ័ស » សម័យ​ហ្វេ​ស​ប៊ុ​ក​កុំ​ទុកចិត្ត​មេឃ​កុំ​ទុកចិត្ត​ផ្កាយ​កុំ​ទុកចិត្ត​ប្រពន្ធ​ថា​គ្មាន​សា​ហាយ​បើ​មិន​នៅ​ជិត​ » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ស្វាគមន៍​និមន្ត​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) មក​រស់នៅ​ប្រទេស​កម្ពុជា​គ្រប់ពេល​ » សម្ដេច​តេ​ជោ ផ្ញើ​ពាក្យ ទៅ​ប្រធាន​ប្តូរ​វេន​អាស៊ាន នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ីរ​អំពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ » ឃាត់ខ្លួន​ជនបរទេស​ម្នាក​ករណី​ដឹកជញ្ជូន​កញ្ឆា​ក្រៀម​ជិត ២០​គីឡូក្រាម » សម្លេង​ចរចា​ប្រហារ​រដ្ឋាភិបាល​ថៃ​របស់​សម្តេច​តេ​ជោ​បានឬអត់? » តារា​ល្បុកតោ​កញ្ញា​ពេជ្រចរណៃ​ប្រឈម​នឹង​ការខូចខាត​រាប់សែន​ដុល្លារ​អាមេរិក​បន្ទាប់ពី​អគ្គិភ័យ​ឆេះ​អាហារ​ដ្ឋា​ន » មាន​មនុស្ស​មក​បំពាន​ចាក់ដី​លុប​ទំនប់​មេទឹក​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​យក​ធ្វើ​កម្ម​សិទ្ធ​អាជ្ញាធរ​ប៉ក់​ល្វើយ​ » សម្លេង​ចរចា​រវាង​តេ​ជោ​ហ៊ុនសែន​និង​អ្នកស្រី​ផែ​តង​តាន​ដែល​បែក​ទម្លាយ​ធ្វើ​ឲ្យ​ផ្ទៃក្នុង​ថៃ​ជ្រួលច្របល់​! » នាយករដ្ឋមន្ត្រី​អះអាងថា អត់​រាថយ​ទេ ក្នុងការ​ប្រើប្រាស់​យន្តកា​រ ICJ ដោះស្រាយ​បញ្ហា​ទាំង​៤ ជាមួយ​ថៃ » បុរស​ម្នាក់​ត្រូវបាន​សម្លាប់ នៅ​សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​តែ​កន្លងទៅ​មួយឆ្នាំ​ហើយ​ឃាតក​មិនទាន់​ចាប់បាន » រឿង​ព្រុំដែន​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​រុញ​បាល់​ឲ្យ «​យោធា​ថៃ​d​ដែល​ធ្លាប់មាន​រៀង​អាស្រូវ​ទាត់​! » ប្រទេស​ហ្សេ​៧​កាន់ជើង​អ៊ីស្រាអែល​ចិន​ថា​អាមេរិក​យក​សាំង​ដាក់​ភ្លើង​ប៉ា​គី​ស្ថាន បិទ​ព្រំដែន​គោក​ជាមួយ​អ៉ី​រ៉ង់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 147 នាក់

ម្សិលមិញ 6243 នាក់

សរុប 16966368 នាក់

វៀតណាម​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ន​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ ២០២៣-២០២៥


​ភ្នំពេញ ៖​ឧបនាយករដ្ឋមន្ត្រី​វៀតណាម​លោក​Pham Binh Minh បាន​ជូន​ពត៌មាន​ថា​ប្រទេស​វៀតណាម​បាន​ឈរឈ្មោះ​ជា​បេក្ខជន សម្រាប់​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ ២០២៣-២០២៥.​។​នេះ​បើតាម​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា Vietnam Embassy in Cambodia នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ឲ្យ​ដឹង​។​a vn congress 

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ២២ ខែកុម្ភៈ​ឆ្នាំ​២០២១​កន្លងទៅ នៅ​ទីស្នាក់ការ​នៃ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស សម័យប្រជុំ​សាមញ្ញ​លើក​ទី​៤៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ត្រូវបាន​ប្រព្រឹត្តទៅ​ដោយមាន​កិច្ចប្រជុំ​កំពូល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​ជាន់ខ្ពស់​ចំនួន​ជាង​១១៥ ក្រុម ស្ថិតក្រោម​អធិបតីភាព លោក Nazhat Shameem Khan (​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ហ្វី​ជី​) ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។ គណៈប្រតិភូ​វៀតណាម​ដឹកនាំ​ដោយ ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​។​

នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម បាន​ចែករំលែក​នូវ​ការលំបាក​លំបិន​ទាំងឡាយ​ដែល​បាន​បង្កឡើង​ដោយ​ជំងឺ Covid-19 បណ្តាល​ឲ្យ​មានការ​បាត់បង់​ជីវិត រាប់លាន​នាក់ ហើយ​បានធ្វើការ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ជីវភាព​រស់នៅ​របស់​ម​នុស្ស​រាប់ពាន់​លាន​នាក់ បង្ក​ឲ្យ​មាន សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​ប្រព័ន្ធ​សុខាភិបាល និង​សុខុមាលភាព​សង្គម​នៃ​គ្រប់​ប្រទេស​ទាំងអស់ ព្រមទាំង​បាន​ជះឥទ្ធិពល​ទៅលើ​ការទទួល​នូវ​សិទ្ធិមនុស្ស​ផងដែរ​។​

លោក ឧបនាយករដ្ឋមន្ត្រី ក៏បាន​ធ្វើការ​កត់សម្គាល់​ពី​ការប្រែប្រួល​ជា​វិជ្ជមាន និង​ការ​ងើបឡើង​វិញ នៅពេលដែល​ពិភពលោក​បាន​ឈានចូល​ក្នុង “​សភាព​ធម្មតា​តាមបែប​គន្លង​ថ្មី​” ហើយ​បាន​មើលឃើញថា ជំងឺ​រាតត្បាត​Covid-19 គឺជា​ឱកាស​សម្រាប់​ពិភពលោក​ទាំងមូល ដើម្បី​កសាង​នូវ​អនាគត​ដ៏​ល្អប្រសើរ​ជាងនេះទៅទៀត ដែល​ក្នុងនោះ​ចំណង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ជា​អន្តរជាតិ​ពិតជា​កត្តា​គន្លឹះ​សម្រាប់​ជួយ​ជំនះ​លើ​រាល់​ឧបសគ្គ​ទាំងឡាយ​។​

​លោក​Pham Binh Minh ក៏បាន​បញ្ជាក់​អះអាងថា ការធ្វើឱ្យ​សង្គម​មាន​សុវត្ថិភាព​ពី​ការ​រាតត្បាត​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​ធានាថា​រាល់​សមាជិក​គ្រប់គ្នា​ក្នុងសង្គម ទទួលបាន​ពេញលេញ​នូវ​សិទ្ធិមនុស្ស​។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ក៏បាន​លើកឡើង​ផងដែរ​នូវ​គោលនយោបាយ កិច្ចខិតខំ​ប្រឹងប្រែង និង​ស្នាដៃ​របស់​ប្រទេស​វៀតណាម​ក្នុងការ​ការពារ និង​លើកកម្ពស់​នូវ​សិទ្ធិមនុស្ស​ក្នុង​បរិបទ​នៃ​ជំងឺ​រាតត្បាត ដោយ​គ្រប់គ្រង​ជំងឺ​រាតត្បាត ថែរក្សា​សុខភាព​ប្រជាជន​ផង ហើយ​រក្សា​នូវ​កំណើនសេដ្ឋកិច្ច ធានា​សុខុមាលភាព​សង្គម​ផង​។​

ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់​ព័ត៌មាន​នូវ​ការរួមចំណែក​ពី​ប្រទេស​វៀតណាម ដល់​កិច្ច​ខិ​ខំប្រឹងប្រែង​រួមគ្នា​នៃ ពិភពលោក​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ Covid-19 ដូចជា​ការផ្តល់​ម៉ាស សម្ភារៈ​បរិក្ខារ​ពេទ្យ​ជូន​ប្រទេស​ជាង ៥០ និង​ដៃគូ​អន្តរជាតិ​ជាដើម ហើយ​បាន​លើកសំណើរ និង​ទទួលបាន​ការយល់ព្រម​ពី​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឲ្យ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ទៅលើ​សេចក្តីសម្រេច​ស្តីពី​ការជ្រើសរើស​យក​ថ្ងៃទី​២៧ ខែធ្នូ ជា​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត សម្រាប់​លើកកម្ពស់​ការយល់ដឹង​នូវ​ការការពារ និង​ការឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​នានា​៕a vn humanright