» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6591 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696762 នាក់

ស្លាប់ខ្ទង់រយនិងរបួសខ្ទង់ម៉ឺននាក់ ដោយរញ្ជួយដីនៅវេណេស៊ុយអេឡាបណ្តាប្រទេសប្រកាសជំនួយ

 

 

ប្រទេសវ៉េណេហ្សុយអេឡា៖សារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បាននិយាយថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលវាយប្រហារប្រទេសអាមេរិកឡាទីនមួយនេះដែលពត៍មានដំបូង បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ៣២នាក់ ហើយបង្កឱ្យរបួសច្រើនជាង៧០០នាក់ផ្សេងទៀត។បច្ចុប្បន្នតួលេខស្លាប់កើនដល់ជាង១រយរបួសខ្ទង់ពាន់។a turkey quake 

យោងតាមការស្ទង់ភូគព្ភសាស្ត្រអាមេរិក(USGS)ការរញ្ជួយដីដំបូងមានកម្រិត ៧,២ រ៉ិចទ័រ ប៉ុន្មានវិនាទីក្រោយមកមានការរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រដ៏ខ្លាំងក្លាជាងនេះមួយទៀតបានកើតឡើង ដោយការរញ្ជួយទាំងពីរបានកើតឡើងនៅជិតផ្ទៃខាងលើ ដែលធ្វើឱ្យការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរ។

ការរញ្ជួយដីបានវាយប្រហារនៅម៉ោង១៨:៤នាទីម៉ោងក្នុងស្រុកកាលពីថ្ងៃពុធសប្ដាហ៍នេះ និងស្របពេលជាថ្ងៃឈប់សម្រាកជាតិនៅវ៉េណេស៊ុយអេឡា មានន័យថាមនុស្សកាន់តែច្រើននៅផ្ទះជាងថ្ងៃធ្វើការធម្មតា។ការរញ្ជួយដីទាំងពីរលើកនេះមានលក្ខណៈរាក់ លើកទីមួយមានចំណុចកណ្តាលនៅជម្រៅ២០,៣ គីឡូម៉ែត្រក្រោមផ្ទៃខាងលើ និងលើកទីពីរមានជម្រៅ១០ គីឡូម៉ែត្រ នេះបើយោងតាម USGS។

លោក Jorge Rodríguez ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់បានកើនឡើង បន្ទាប់ពីប្រធានាធិបតីស្តីទីរបស់ប្រទេសនេះ គឺលោកស្រី Delcy Rodríguez បានប្រកាសពីស្ថានភាពគ្រាអាសន្ន។ប្រទេសជាច្រើនបានសន្យាថានឹងជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដោយសហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយចំនួន១៥០ លានដុល្លារ.

 

តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ប្រទេសអេស្ប៉ាញ អ៊ីតាលី ឆែក  បារាំង អាល្លឺម៉ង់ លុចសំបួរ ហូឡង់ និងព័រទុយហ្គាល់ សុទ្ធតែប្រកាស បញ្ជូនក្រុមស្វែងរក និងជួយសង្គ្រោះទៅ វ៉េណេស៊ុយអេឡា។ ប្រទេសម៉ិកស៊ិក ដោយលោកស្រី Claudia Sheinbaum ក៏បានប្រកាសពីការផ្តល់ជំនួយ ជាក្រុមអ្នកជួយសង្គ្រោះ និងបុគ្គលិកសុខាភិបាលផងដែរ។

ចំណែក ប្រទេសកូឡុំប៊ី, អភិបាលក្រុង Bogotá លោក Carlos Galán និយាយថា លោកកំពុងបញ្ជូនក្រុមស្វែងរក និងជួយសង្គ្រោះជំនាញ ពីនាយកដ្ឋានពន្លត់អគ្គិភ័យនៃទីក្រុងរបស់លោក រួមជាមួយ Dastan ដែលជាសត្វសុនខហិតក្លិន ទទួលបានការបណ្តុះបណ្តាល ក្នុងការស្វែងរកមនុស្សជាប់ក្រោមគំនរអគារ។បុរីវ៉ាទីកង់ក៏ បានឲ្យដឹងថា សម្តេចប៉ាប Leo បានផ្ញើកញ្ចប់ជំនួយបន្ទាន់ដំបូង មានទឹកប្រាក់ ១០០ ០០០ អឺរ៉ូ ឬ ៨៦ ២០០ ផោន ហើយត្រៀមជួយបន្ថែមទៀត ជាបន្តបន្ទាប់។

ស្ថាប័នអន្តរជាតិមួយចំនួន ក៏ចូលរួមផងដែរ ដោយក្នុងនោះ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បញ្ជាក់ថា ក្រុមការងារ WHO កំពុងទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយក្រុមឆ្លើយតបគ្រោះមហន្តរាយ និងត្រៀមលក្ខណៈជាស្រេច ក្នុងការបញ្ជូនបុគ្គលិកបន្ថែម ព្រមទាំងការផ្គត់ផ្គង់វេជ្ជសាស្ត្រនានា។សហរដ្ឋអាមេរិក ក៏ប្រកាសបញ្ជូនក្រុមឆ្លើយតបបន្ទាន់ ទៅវ៉េណេស៊ុយអេឡា ដែរ ដោយផ្ដោតសំខាន់លើការស្វែងរក និងការចូលទៅជួយសង្គ្រោះ អ្នកដែលនៅរស់រានមានជីវិត។a turky quak a turky quak1