» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8459 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698630 នាក់

ការចុះហត្ថលេខា​អាមេរិក​-​ចិន លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១​នឹងធ្វើ​ឲ្យ​ជម្លោះ​ពាណិជ្ជកម្ម ល្អប្រសើរ​

 

​អាមេរិក​៖​នៅ​ថ្ងៃទី​១៦ ខែមករា (​ត្រូវ​នឹង​ថ្ងៃទី​១៥ នៅ​អាមេរិក​) ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ និង​លោក លីវ ហេ (Liu He) ឧបនាយករដ្ឋមន្ត្រី​ចិន បានសម្រេច​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង «​ដំណាក់កាល​ទី​១» ជា​ផ្លូវការ​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​លើ​ពិភពលោក ដែល កើតមានឡើង​រយៈពេល​ជិត​២​ឆ្នាំ​កន្លងមកនេះ ។​a americ china1 

​លោក​ដូ​ណា​ល់ ត្រាំ បាន​ហៅថា ជា​កិច្ចព្រមព្រៀង​ដ៏​មាន​សារសំខាន់ ។ កិច្ចព្រមព្រៀង​នេះ ក៏​ជា​ទុន​មួយ​យ៉ាងសំខាន់​របស់លោក​ដូ​ណា​ល់ ត្រាំ គឹជា​ទុន​មួយ​សម្រាប់​ការប្រកួតប្រជែង​បោះឆ្នោត​ប្រធានាធិបតី​របស់គាត់​នៅពេល​ខាងមុខនេះ​ផងដែរ ។​


​កិច្ចព្រមព្រៀង​ថ្មី​ជំហាន​ទី​១​នេះ​មិនទាន់​ត្រូវបាន​ទម្លាយ​ឱ្យដឹង​សេចក្តី​ន័យ​ខ្លឹមសារ​ច្រើន​នោះទេ ។ តែ​តាម​ការប្រកាស​ត្រួសៗ ពី​ខាង​អាមេរិក រដ្ឋមន្ត្រី​រតនា​ជាតិ​អាមេរិក ប្រកាសថា ភាគី​ចិន​សន្យា​នឹង​បង្កើន​ការទិញ​ទំនិញ​អាមេរិក ក្នុងតម្លៃ​ទឹកប្រាក់ ២០០​ពាន់​លាន​ដុល្លារ បន្ថែម ដោយ​ធៀប​នឹង​ការទិញ​ឆ្នាំ​២០១៧ ។ ជា​ថ្នូរ​មកវិញ ភាគី​រដ្ឋបាល​អាមេរិក ត្រូវ​ឈប់​ដំឡើង​ពន្ធគយ​បន្ថែមទៀត​ឱ្យសោះ ចំពោះ​ទំនិញ​ចិន ហើយ​មិនតែប៉ុណ្ណោះ ត្រូវ​បញ្ចុះ​ពន្ធ​ពាក់កណ្តាល ចំពោះ​វិធានការ​ពន្ធគយ ដែល​អាមេរិក​បានដាក់​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៩ គឺ​បញ្ចុះ​ពាក់កណ្តាល​ចំពោះ​ទំនិញ​ចិន​ដែលមាន​ក្នុង​រង្វង់​តម្លៃ​ទឹកប្រាក់ ១២០​ពាន់​លាន​ដុល្លារ ។

​បើតាម​អ្នកវិភាគ​, ការចុះ​កិច្ចប្រមព្រៀង​នេះ​គឺ​ខណៈពេលដែល​លោក​កំពុងតែ​ត្រូវ​ស្រអាប់​មុខមាត់ ដោយសារតែ​នីតិវិធី​ទម្លាក់​ប្រធានាធិបតី​ចុះ​ពី​តំណែង ដែល​នេះ បទចោទប្រកាន់​ផ្លូវការ បាន​ដៅ​ដល់ដៃ​ព្រឹទ្ធសភា​អាមេរិក​ទៅហើយ នៅ​ថ្ងៃ​ពុធ ទី​១៥​មករា គឺ លោក ដូ​ណា​ល់ ត្រាំ ចង់​លើកមុខ ស្តារ​បង្កើន​ប្រជាប្រិយភាព​របស់ខ្លួន​ឡើងវិញ សម្រាប់​អាច​ឈ្នះ​ការបោះឆ្នោត​ជាថ្មី នៅ​អាណត្តិ​ទី​២ ដែល​ការបោះឆ្នោត​ប្រធាន​ធិបតី នឹង​ចាប់ផ្តើម​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ ។​

​ការ​ចំណេញ​ចំពោះ​អាមេរិក​ដដែល គឺ​តាម​ការសន្យា​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​សើរើ​រឿង​ពាណិជ្ជកម្ម​! បើ​លោក​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ថ្មី ដែល​គេ​មើលទៅ អាច​នាំ​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​និង​កសិកម្ម​អាមេរិក​នោះ គឺ​ច្បាស់​ជា​បំពេញចិត្ត​អ្នកបោះឆ្នោត​អាមេរិក ក្នុង​ចំនួន​ណាមួយ​ជាមិនខាន ។ ហើយក៏​បង្ហាញ​ដែរ​ថា លោក​ត្រាំ បាន​គោរព​ពាក្យសន្យា​របស់លោក ក្នុងការ​លើកកម្ពស់​វិស័យ​កសិកម្ម ។​​នៅ​ថ្ងៃទី​១៥​មករា ក្រោយពេល​សម្រេច​ថា​ចុះ​កិច្ចព្រមព្រៀង​ជំហាន​ទី​១ លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ឱ្យ​កសិករ​ទិញ​ត្រាក់ទ័រ​ថ្មី​បន្ថែម ដើម្បី​បង្កើន​ផលិតកម្ម​កសិកម្ម​រប​ស់​ខ្លួន ។
​

​ភាគី​ចិន​វិញ រដ្ឋាភិបាល​ចិន បាន​ទទួលស្គាល់ថា កំណើនសេដ្ឋកិច្ច មាន​ភាពយឺតយ៉ាវ ជាង​ការ​គិតទុក​ពីមុន​ទៅទៀត ។ ផលិតផល​ឧស្សាហកម្ម សកម្មភាព​លក់រាយ បាន​បន្ថយល្បឿន ចំណែក​សកម្មភាព​វិនិយោគ​វិញ បាន​ធ្លាក់ចុះ​ទាប​ក្នុង​កម្រិត​ដ៏​ខ្លាំង​បំផុត​មិន​ធ្លាប់មាន​ឡើយ ក្នុងអំឡុងពេល​២​ទសវត្សរ៍​កន្លងមក​នេះ ។ ហើយ​ចិន ធ្លាក់​ពី​ប្រទេស​ដែល​នាំ​ទំនិញ​កសិកម្ម​ទៅ​អាមេរិក លំដាប់​ទី​២ ធ្លាក់​មក​នៅ​លេខ​រៀង​ទី​៥​វិញ ។ ហេតុនេះ ការចុះ​កិច្ចព្រមព្រៀង​ថ្មី ស្តីពី​ពាណិជ្ជកម្ម ជាមួយ​អាមេរិក​, ចិន​រំពឹងថា​នឹង​ជួយ​ស្រោចស្រង​ការខាតបង់​មកវិញ ជាក់​ជាមិនខាន ។

​ជា​ប្រយោជន៍​ដល់​ចិន​ដែរ គឺ​អាមេរិក​សម្រេច​ដក​ចិន​ចេញពី​បញ្ជីខ្មៅ នៃ​ប្រទេស​ដែល​បង្វិល​កែប្រែ​អត្រា​ប្តូរប្រាក់ ប​ញ្ជុះ​ដំឡើង តាម​ទំនើងចិត្ត​នឹកឃើញ​របស់ខ្លួន ។ ( Les pays manipulateurs des monnaies, ប្រទេស​ដែល​អនុវត្ត​មិន​យុត្តិធម៌ លើ​នយោបាយ​រូបិយប័ណ្ណ ឬ​ឧបាយកល​នយោបាយ​រូបិយ​បណ្ណ​)៕a americ china 

​