» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10070 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700241 នាក់

ថៃ​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​AstraZenecaលក់ឲ្យម៉ាឡេស៊ីម៉ាជើង!


​ប្រ​ទេ​សា​ថៃ​៖​ក្រុមហ៊ុន​សៀម​ប៊ី​យ៉ូ​សែន​(SiamBioscience)​ដែលជា​ក្រុមហ៊ុន​ឱសថ​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល​ថៃ​បានចាប់ផ្តើម​ផលិត​វ៉ាក់សាំង​Covid​របស់​AstraZeneca​ដើម្បី​បម្រើ​តម្រូវការ​ក្នុងស្រុក​និង​នាំចេញ​។ រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​លោក​អូន​ទីន​ច​ន​វី​រា​គុល​(Anutin Charnvirakul) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១​ខែមិថុនា​ថា​វ៉ាកសាំង​ចំនួន​៦​លាន​ដូ​ស​នឹងត្រូវ​ចែកចាយ​ក្នុង​ខែ​នេះ​។​a covac thai1 

រដ្ឋាភិបាល​ថៃ​ដែល​រង​ការរិះគន់​ចំពោះ​កម្មវិធី​ចាក់​វ៉ាក់សាំង​ដែល​ពន្យារពេល​របស់ខ្លួន​ទំនងជា​នឹង​ចាក់​វ៉ាក់សាំង AstraZeneca នៅក្នុង​ស្រុក​ក្នុង​ខែមិថុនា​ដោយសារ​ចំនួន​នៃ​ការឆ្លង​ថ្មី​កំពុងតែ​កើនឡើង​។ ការនាំ​ថ្នាំ​បង្ការ​ទៅ​ប្រទេសជិតខាង​អាច​ចាប់ផ្តើម​នៅ​ដើមខែ​កក្កដា​។​សូមបញ្ជាក់ថា​ព្រះមហា​កក្ស​ត្រ​ថៃ​មហា​វិ​ជ្ជ​រ៉ា​ឡុងកន​(Maha Vajiralongkorn )​គឺជា​ម្ចាស់​ភាគហ៊ុន​ដ៏​សំខាន់​នៃ​Siam Bioscience​។

ក្រុមហ៊ុន​នេះ​មាន​សិទ្ធិផ្តាច់មុខ​ក្នុង​ការផលិត​វ៉ាក់សាំង AstraZeneca នៅក្នុង​ប្រទេស​ថៃ​ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឱសថ​អង់គ្លេស​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០២០​។​SiamBioscience​ក៏​ជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​តែមួយគត់​របស់​AstraZeneca នៅ​អាស៊ីអាគ្នេយ៍​។​កាលពី​ខែឧសភា​ក្រុមហ៊ុន​AstraZeneca​បានប្រកាសថា​វ៉ាក់សាំង​មួយ​ដែល​ផលិត​នៅក្នុង​ប្រទេស​ថៃ​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​គុណភាព​នៅ​មន្ទីរពិសោធន៍​នៅ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​។​

ករណី​សហគមន៍​នៃ​Covid​នៅ​ប្រទេស​ថៃ​បាន​ធ្លាក់ចុះ​។​ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ចំនួន​នៃ​ការឆ្លង​ថ្មី​បាន​កើនឡើង​យ៉ាងខ្លាំង​ដែល​មួយផ្នែក​ដោយសារតែ​ប្រជាជន​បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យខួប​។​យោងតាម​ស្ថិតិ​ពី​សាកលវិទ្យាល័យ​ច​ន​ហប់​គីន​(John Hopkins)​ប្រទេស​ថៃ​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​ចំនួន ១៦៩.៣៤៨ នាក់​និង​ស្លាប់ ១.១៤៦ នាក់​។

តួលេខ​នេះ​គឺ​ទាប​ជាង​ករណី​ជាង ១,៨ លាន​ករណី​និង​មាន​មនុស្ស​ស្លាប់ ៥១.០៩៥ នាក់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដែលជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំងជាងគេ​នៅ​អាស៊ីអាគ្នេយ៍​។​គិត​ត្រឹម​ថ្ងៃទី ៣០​ខែឧសភា​ប្រជាជន​៣,៨%​នៃ​ប្រជាជន​ត្រូវបាន​ចាក់​វ៉ាក់សាំង​ជាមួយ​វ៉ាក់សាំង​យ៉ាងហោចណាស់​មួយ​ដូ​ស​និង ១,៦ ភាគរយ​ត្រូវបាន​ចាក់​វ៉ាក់សាំង​ពេញលេញ​យោងតាម​Our World in Data​។​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី កាលពី​ថ្ងៃ​សុក្រ​ទី​៤​មិថុនា​នេះ បានអនុម័ត​ប្រើ​វ៉ាក់សាំង​កូ​វីដ​១៩AstraZeneca​ផលិត​ដោយ​ក្រុមហ៊ុន​Siam Bioscience Co​នៅក្នុង​ប្រទេស​ថៃ​។​​អគ្គនាយក​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី បាន​និយាយថា ការផ្គត់ផ្គង់​វ៉ាក់សាំង​ពី​ថៃ​នឹង​ជួយ​ព​ន្លឿ​ន​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ម៉ាឡេស៊ី​។​

​សូមបញ្ជាក់ថា ម៉ាឡេស៊ី​បាន​ទិញ​វ៉ាក់សាំង​AstraZeneca​ចំនួន​១២,៨​លាន​ដូ​ស ដោយ​ពាក់កណ្តាល​តាម​គំរោង​COVAX​និង​សល់​ពីនេះ​មកពី​ក្រុ​ហ៊ុន​ផលិត​តែម្តង​។​​ការដឹកជញ្ជូន​វ៉ាក់សាំង​កូ​វីដ​១៩AstraZeneca​ចំនួន​៦១០.០០០​ដូ​ស​ទៅ​ពី​ប្រទេស​ថៃ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែ​នេះ និង​៤១០.០០០​ដូ​ស​នៅ​ខែកក្កដា ហើយ​១,២​លាន​ដូ​សរ​វាង​ខែសីហា​និង​កញ្ញា​៕a covac thai 

​