» ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍! » តើលោកស្រី Cilia Flores ភរិយាអតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduroមានជីវិតបែបណា? » ចាប់បានក្រុមចោរ៦នាក់ ករណីលួចម៉ូតូពលរដ្ឋដែលទុកប្រហែសនៅក្រុងខេមរភូមិន្ទខេត្តកោះកុង » ចិនមកអរគុណកម្ពុជា ដែលចាប់បញ្ជូនមេក្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យតែមិនដឹងថាឲ្យកាដូរអ្វី?! » ថៅកែ«កាសុីណូ ៦៧ »ជិតច្រកព្រំដែនទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) ដែលបើកអោយខ្មែរចូលលេងជាអ្នកណា? » សម្តេចតេជោ ហ៊ុន សែន៖ ៤៧ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា ធ្វើឱ្យស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ » ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរកម្ពុជា ជួបប្រជុំពិសេស JBC នៅសៀមរាប​ចុះបើថៃចេះតែពន្យាពេលតើកម្ពុជាគិតបែបណា? » រថយន្តធន់ធំមួយគ្រឿងដល់ស្តុបមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀត​ រុញទៅផ្ទប់ចូលផ្ទះពលរដ្ឋ » ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ស្ថានភាពនៅទីតាំងចំនួន ៦ ដែលត្រូវរងការខូចខាតដោយសារការវាយប្រហាររបស់យោធាថៃ » ប្រធានក្រុមការងារចំពោះកិច្ច៖តំបន់ណាដែលរដ្ឋបាលខេត្តនិងអាជ្ញាធរកំណត់ជាតំបន់សុវត្ថិភាពក្នុងឺជាកន្លែងដែលចាប់ផ្តើមវាយតម្លៃនិងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយសង្គ្រាម! » សម្តីអ្នកខ្លាំង!ថៃហាមខ្មែរកុំឲ្យប្រើពាក្យថៃឈ្លានពាននាយករដ្ឋមន្ត្រីព្រមានកុំឲ្យលូកដៃរឿងគេ! » ខឹងសុំត្រូវគ្នាវិញមិនបានប្តីកាប់អតីតប្រពន្ធស្លាប់នៅតូបលក់ដូទាំងយប់ » ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-វៀតណាម​ សម្រេច​បាន​ ៧,៧ ​ពាន់​លាន​ដុល្លារ នៅឆ្នាំ ២០២៥ជាមួយថៃបានជាង៣ពាន់លានដុល្លារផងដែរ » និយ័តករ ឱ្យផ្អាកប្រតិបត្តិការលក់គម្រោងលំនៅឋាន និងខុនដូចំនួន ៥ របស់ក្រុមហ៊ុនព្រីនស៍បន្ទាប់ពីចាប់ថៅកែ » ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជូនកម្ពុជាជាង២.៨០០លានយ៉េន សម្រាប់គម្រោងចំនួន២

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2394 នាក់

ម្សិលមិញ 9451 នាក់

សរុប 18294631 នាក់

ធនាគា​ជាតិ​កម្ពុជា​បាននិងកំពុង​ជម្រុញ​ការកាត់បន្ថយ​ចាយលុយ​ដុល្លារ​ក្នុងស្រុក​ខ្មែរ​

​ភ្នំពេញ​៖ លោកស្រី ជា សិរី អគ្គ​ទេសាភិបាលរង​ធនាគា​ជាតិ​ក្នុងឱកាស​ខួប​៤៣​ឆ្នាំ​នៃ​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រាក់រៀល​(២០​មីនា ១៩៨០-២០​មីនា ២០២៣)​ប្រកាស​ពី​ការលើក​កំពស់​ការធ្វើ​លុយ​រៀ​លូ​ប​នីយ៍កម្ម​ដើម្បី​ទប់ទល់​ការ​ប៉ះ​ទ​ង្គិះ​ពី​ឥ​ទ្ធី​ពល​ខាងក្រៅ​។​​លោកស្រី ជា សិរី បាន​បញ្ជាក់ថា ការប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន នឹង​ផ្តល់​លទ្ធភាព​ដល់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​អនុវត្ត​នយោបាយ​រូបិយវត្ថុ និង​អត្រា​ប្តូរប្រាក់ កាន់តែ​ប្រសិទ្ធភាព ជាពិសេស ការកំណត់​អត្រា​ការប្រាក់​គោល និង​ការផ្តល់​សាច់ប្រាក់​បន្ថែម​ដល់​សេដ្ឋកិច្ច ដែល​អាចមាន ឥទ្ធិពល​ទៅលើ​អត្រា​ការប្រាក់​ទីផ្សារ ការវិនិយោគ និង​ផលិត កម្ម និង​ឈានទៅ​ជំរុញ​ការបង្កើត​ការងារ​ធ្វើ និង​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​។​a chea serey2 

​លោកស្រី​បណ្ឌិត ជា សិរី បាន​ថ្លែងថា នៅថ្ងៃនេះ​កាលពី ៤៣​ឆ្នាំមុន ប្រាក់រៀល​ត្រូវបាន​ដាក់ឱ្យ​ចរាចរ​ឡើងវិញ​ជា​ផ្លូវការ នឹង​ទទួល​បានការ​សាទរ​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់រូប ដោយសារ​ប្រជាជន​អាច ប្រើប្រាស់​ក្រដាសប្រាក់​ជំនួស​ឱ្យ​ការប្រើប្រាស់​អង្ករ ឬ​មាស សម្រាប់​ប្រតិបត្តិ​ការដោះដូរ ប្រចាំថ្ងៃ​។​​លោកស្រី​បណ្ឌិត បាន​ថ្លែង​រំលឹកថា ប្រព័ន្ធ​រូបិយវត្ថុ ត្រូវបាន​លុបបំបាត់ចោល​ទាំងស្រុង នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បានធ្វើឱ្យ​ប្រទេស​កម្ពុជា​ដើរ​ថយក្រោយ​ទៅរក​សង្គម​ទាសភាព សោកនាដកម្ម និង​ការបំផ្លាញ​រាល់​សមិទ្ធផល​សេដ្ឋកិច្ច និង​សង្គមជាតិ​ទាំងអស់​។ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ រដ្ឋាភិបាល​ត្រូវ​កសាង សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ​ពី​បាតដៃ​ទទេ​លើ​គ្រប់​វិស័យ ហើយ​ការងារ​ចម្បង​មួយ​ក្នុង ចំណោម​ការងារ​អាទិភាព​នានា​នៅពេលនោះ គឺ​ការបោះ​ផ្សាយ​ប្រាក់រៀល​ឡើងវិញ ដើម្បី​សម្រួល​ដល់​ប្រតិបត្តិ​ការដោះដូរ​ទំនិញ​និង​សេវា​នៅក្នុង​សេដ្ឋកិច្ច​។

 

​លោកស្រី​អគ្គ​ទេសាភិបាលរង​ធនា​នាគា​ដែល​កើត​ក្រោយ​ឆ្នាំ​៧៩​បាន​និយាយថា​ការហូរចូល​ប្រាក់​ដុល្លារ​អាម៉េរិក​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មក​ក្នុង​សេច្ច​កិច្ច​កម្ពុជា​នៅ​ឆ្នាំ​១៩៩២-១៩៩៣ តាមរយៈ​អាជ្ញាធរ បណ្ដោះអាសន្ន​អង្គការ​សហ​ប្រជា​ប្រចាំ​នៅ​កម្ពុជា (UNTAC) ដើម្បី​រៀបចំ​ការបោះឆ្នោត ជា​លើកដំបូង បានធ្វើឱ្យ​ប្រជាជន ក៏ដូចជា​វិស័យ​ឯកជន ទទួលយក និង​ប្រើប្រាស់​ប្រាក់ ដុល្លារ​អាម៉េរិក​ដោយផ្ទាល់​យ៉ាង​ឆាប់រហ័ស ដែលជា​ចំណុច​ចាប់ផ្ដើម​ដុល្លា​រូបនីយកម្ម​នៅ កម្ពុជា​រហូតដល់​បច្ចុប្បន្ន​។​

​លោកស្រី ជា សិរី បាន​អះអាងថា ក្រោយ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ​ចាប់ពី​ចុងឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​និង​ធនាគារជាតិ​នៃ​កម្ពុជា បានដាក់​ចេញ​នូវ​នយោបាយ​លើកកម្ពស់ ការប្រើប្រាស់​ប្រាក់រៀល​ជា​បន្តបន្ទាប់ ដែល​បានធ្វើឱ្យ​ទំហំ​ប្រាក់រៀល​ក្នុង​ចរាចរណ៍​កើន​ឡើងជា​លំដាប់​។​

​ខណៈដែល​ដុល្លា​រូបនីយកម្ម​បាន​ចាក់គ្រឹះ​យ៉ាងជ្រៅ​ទៅក្នុង​សេដ្ឋកិច្ច និង​សង្គម ជាពិសេស ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន ការជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​កាន់តែ​ទូលំទូលាយ នឹង​បន្ត​ទាមទារ​ឱ្យមាន​ការចូលរួម​បន្ថែមទៀត​ពី​គ្រប់​មជ្ឈដ្ឋាន​។​

​លោកស្រី ជា សិរី បាន​សង្កត់ធ្ងន់ថា​៖ «​ប្រាក់រៀល​ជា​រូបិយវត្ថុ​ជាតិ​របស់​យើងទាំងអស់គ្នា ដូចនេះ​ការចូលរួម​ប្រើប្រាស់​ប្រាក់រៀល ពិតជា​បាន​រូ​ម​ចំណែក​ដោយផ្ទាល់ និង​ប្រយោល ដល់​កិច្ចការពារ និង​ពង្រឹង​អធិបតេយ្យ​សេដ្ឋកិច្ច អត្តសញ្ញាណ​ជាតិ សាមគ្គីភាព និង​ការរីកចម្រើន​សេដ្ឋកិច្ច និង​សង្គម​»​។​

លោកស្រី ទេសាភិបាលរង ក៏បាន​លើកឡើងថា ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ ក៏​អាចជួយ​ធ្វើឱ្យ​វិស័យ​ក្រៅប្រទេស​មាន ភាពប្រសើរ និង​ធន់​ទៅនឹង​ការប៉ះទង្គិច​នានា តាមរយៈ​ការគ្រប់គ្រង​លើ​អត្រា​ប្ដូរប្រាក់ ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​ទំនិញ​នាំចេញ ឬ​កាត់បន្ថយ​ការនាំ​ចូល ដែល​អាចជួយ គណនី​ចរន្ត និង​ជញ្ជីងពាណិជ្ជកម្ម​មាន​អតិរេក និង​គាំទ្រ​ដល់​កា​រគ​ពួន​ទុនបម្រុង​អន្តរជាតិ ឱ្យបាន​រឹងមាំ​។

រាជរដ្ឋាភិបាល​អាច​កា​ត់​បន្ថយ​ការពឹង​ផ្អែកលើ​បំណុល​ពី​បរទេស តាមរយៈ​ការ​កៀរគរ​មូលនិធិ​រូបិយវត្ថុ​ក្នុងស្រុក ដើម្បី​គាំទ្រ​ដល់​ការផ្តល់​ហិរញ្ញប្បទាន សម្រាប់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​។​​លោកស្រី​បណ្ឌិត ជា សិរី បាន​គូស​បញ្ជាក់ទៀតថា ធនាគារជាតិ​វិ​ន​កម្ពុជា នឹង​បន្ត​អនុវត្តន​យោ បាយ​រូបិយវត្ថុ និង​វិធានការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់រៀល ដោយ​ផ្អែកលើ​យន្តការ​ទីផ្សារ ព្រមទាំង​ពង្រឹង​កិច្ចសហការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ក្នុងការ អនុវត្ត​ការងារ​នេះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ធនាគារជាតិ​នៃ​កម្ពុជា បាន និង​កំពុង​ដាក់ចេញ​គោលនយោបាយ​រូបិយវត្ថុ​នានា ក្នុង​គោលបំណង​កាត់បន្ថយ ក៏ដូចជា​ឈានទៅ​លុបបំបាត់​ដុល្លា​រូបនីយកម្ម ដែល​បច្ចុប្បន្នកំពុង​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​រហូតដល់​ជាង ៨០ ខណៈដែល​បរិមាណ​ប្រាក់រៀល​ស្ថិតនៅក្រោម ២០​ភាគរយ​ប៉ុណ្ណោះ បើទោះបីជា​ការប្រើប្រាស់​មា​ន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ជា​លំដាប់​ជា​រៀងរាល់ឆ្នាំ​ក៏ដោយ​៕a chea serey1 a chea serey4