» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6988 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697159 នាក់

​ស្វាយ​ស្រស់​កម្ពុជា​បាន​ដឹកចេញទៅ​ចិន​ហើយ​តាម​ច្រក​វៀតណាម​

 

​ភ្នំពេញ​៖​ផ្លែស្វាយ​ស្រស់​ចាប់ផ្តើម​ដឹក​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន ហើយ ដោយ​ក្រុមហ៊ុន ហ៊ុន​ទី នៅ​កម្ពុជា​។ ក្រុមហ៊ុន ហ៊ុន​ទី បានចាប់ផ្តើម​បោះទុន​វិនិយោគ លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ការលាង​សំអាត ការ​វេច​ខ្ចប់ ការបង្កើត​ឃ្លាំង​ស្តុក​ត្រជាក់ និង​ការនាំចេញ ផលិតផល​កសិកម្ម​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១៧ ។ នៅ​ថ្ងៃទី​២​ធ្នូ​ក្រុមហ៊ុន​បាន​សាកល្បង​ដឹកជញ្ជូន​ស្វាយ​ស្រស់​មួយ Container​ចេញ ទៅ​ស្រុក​ចិន​ឆ្លងកាត់​ប្រទេស​វៀតណាម​។a china svay 

ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា​៖ ក្រោយពី​បញ្ចប់​នៃ​ការសាងសង់ និង​ដំឡើង​ឧបករណ៍​សម្លាប់​សមាស​ភាព​ចង្រៃ​(​ពងរុយ​)​នៅក្នុង​ផ្លែស្វាយ​រួចរាល់​មក ក្រុមហ៊ុន​បានចាប់ផ្តើម​ដឹកជញ្ជូន​ស្វាយ​ពី​ចំការ​មក​សំអាត និង​វេច​ខ្ចប់ ដោយបាន​ចាប់ផ្តើម​បណ្តុះបណ្តាល​កម្មករ​ចំនួន ៧០ នាក់ ជាបឋម ដោយ​ត្រូវ​ប្រើប្រាស់​រយៈពេល​បី​ថ្ងៃ ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​មួយ Container ។ ក្រុមហ៊ុន​មាន​ក្តី​សង្ឃឹមថា ក្រោយពី​ទទួលបាន​បទពិសោធន៍​ពី​ការលៀង​សំអាត និង​វិច​ខ្ចប់​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ នឹង​ជួយ​ដល់​ក្រុមហ៊ុន​បង្កើនល្បឿន​នៃ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នាពេលខាងមុខ ។​

​សូមពញ្ជាក់ថា​៖ ពិធីសារ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អគ្គ​រដ្ឋបាល​គយ​ចិន ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​។ ដោយឡែក ចំពោះ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ពិធីសារ​នេះ យើង​ទទួលបាន​លទ្ធផល​ជា​បន្តបន្ទាប់​ដូចខាងក្រោមៈ​
- អគ្គនាយកដ្ឋាន​កសិក​ម្ម បានទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ចម្ការ​ស្វាយ និង​ទីតាំង​វេច​ខ្ចប់​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ចំនួន​៤៨​ក្រុមហ៊ុន​/​ម្ចាស់​ចម្ការ​/​សហគមន៍​កសិកម្ម​។
- ដំណាក់កាល​ទី​១: អគ្គនាយកដ្ឋាន​កសិក​ម្ម​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ វាយតម្លៃ​លើ​កសិដ្ឋាន​ដែលមាន​សក្តានុពល​ខ្ពស់ និង​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​ចំនួន​០៥ និង​ទីតាំង​វេច​ខ្ចប់​ដែល​បាន​សាងសង់​រួចរាល់​ចំនួន​០១ និង​បាន​ផ្ញើជូន GACC កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​។​

ដើម្បី​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ឱ្យបាន​ល្អ សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន អគ្គនាយកដ្ឋាន​កសិក​ម្ម បាននិងកំពុង​អនុវត្ត​សកម្មភាព​មួយចំនួន​នៅតាម​ទីតាំង​ចម្ការ​ដែល​បានដាក់​ពាក្យស្នើសុំ ឱ្យបំពេញ​បាន​នូវ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​។ សកម្មភាព​ទាំងនោះ​រួមមាន (១) បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​ការអនុវត្ត​កសិកម្ម​ល្អ (២) បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​ការគ្រប់គ្រង​សមាសភាព​ចង្រៃ (៣) បណ្តុះបណ្តាល​បច្ចេកទេស​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់ (៤) អង្កេត​តាមដាន​និង​រៀបចំ​ប្រព័ន្ធ​ព្យាករណ៍​សមាសភាព​ចង្រៃ​នៅតាម​ចម្ការ​ដែល​បាន​ចុះបញ្ជី​នាំចេញ និង​(៥) ត្រួតពិនិត្យ គុណភាព និង​សុវត្ថិភាព​ដំណាំ​ស្វាយ​។ បន្ទាប់ពី​សកម្មភាព​ទាំង​៥​ខាងលើ បាន​ដំណើរការ​ចប់សព្វគ្រប់ ក្រុមការងារ​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នឹង​វាយតម្លៃ​ចម្ការ​ស្វាយ​ដើម្បី​ចុះបញ្ជី​កសិដ្ឋាន​ការអនុវត្ត​កសិកម្ម​ល្អ និង​ចុះបញ្ជី​ជា​កសិដ្ឋាន​សម្រាប់​នាំចេញ​ស្វាយ​ទៅកាន់​ប្រទេស​ចិន រួច​ផ្ញើជូន​ភាគី​ចិន​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​បញ្ចប់​ចុងក្រោយ​។​

គិត​ត្រឹម​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅនេះ មាន​ក្រុមហ៊ុន​ចំនួន​០៤ ដែល​បាននិងកំពុង​ប្រតិបត្តិ​ការសាងសង់​ទីតាំង​វេច​ខ្ចប់​ដោយមាន​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​កម្ចាត់​ពងរុយ​ចោះ​ផ្លែស្វាយ​ដែល​ក្នុងនោះ​រួមមាន​៖
1. ក្រុមហ៊ុន​បឹងកេត​ផ្លេ​ន​ធី​ង & អ៊ិន​ដាស​ស្ទៀល ឯ​.​ក មាន​ទីតាំងនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុង​តម្លើង​ម៉ាស៊ីន Hot Water Treatment ដែល​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ​
2. ក្រុមហ៊ុន បា​មីន អេ​ហ្គ្រី​ខ​ល​ឈ័​រ ហាយ​-​ថេ​ក ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក មាន​ទីតាំងនៅ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បាននិងកំពុង​តម្លើង​ម៉ាស៊ីន Vapor Heat Treatment ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​២០២០​នេះ​
3. ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd មាន​ទីតាំងនៅ​ភូមិ​ទី​៥ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននិងកំពុង​ដឹក​សម្ភារៈ​ពី​ប្រទេស​ចិន​មក​សាងសង់ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២១
4. ក្រុមហ៊ុន អាល់ ហ្សា​ហ្ស៊ី​លេន ហ្វ៊ូ​ដ ភី​ធី​អ៊ី (​ម្ចាស់​ក្រុមហ៊ុន HUNTY CO., LTD)​មាន​ទីតាំងនៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាននិងកំពុង​តម្លើង​ម៉ាស៊ីន Hot Water Treatment គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ​។​មាន ក្រុមហ៊ុន​ចំនួន​៧​ផ្សេងទៀត ដែលមាន​ផែនការ​បំពាក់​ឧបករណ៍​/​សម្ភារៈ​ឱ្យបាន​មុន​ដំណាច់ឆ្នាំ​២០២០​នេះ បាន​ផ្អាក​បណ្តោះអាសន្ន ដោយសារ​វិបត្តិ​ជំងឺ Covid 19​។ ក្រុមហ៊ុន​ទាំងនោះ​រួមមាន​៖ (១)-​ក្រុមហ៊ុន​អង្គរ ហា​វេស ឯ​.​ក (២)-​ហ្គ្រី​ន ស៊ី អេ​ហ្គ្រី​ខ​ល​ឈ័​រ (៣)-​ឃី​ង ដឹ​ម​ហ្វ្រូ​ត អ៊ិន​ធើ​ណេ​សិ​នណល (៤)-Green Centric Farm Co., Ltd (៥)-​អង្គរ​ហ្គ្រី​ន អ៊ិន​វេស​មេន អេ​ន ឌី​វេឡុ​ប​មេន (​អេ​ជី​អាយ​ឌី​) និង​(៦)-First Bio-Tech Agricultural (Cambodia) Co., Ltd ។​ប្រភព​ហ្វេ​ស៊ុ​ក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​!!a china svay4 a china svay2 a china svay3 a china svay1 

​