» សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពីគោលបំណងនិងលទ្ធផលកិច្ចប្រជុំត្រីភាគីនៅហ្វីលីពីនជាមួយអនុទីន » កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បំបែកករណីចាប់បង្ខាំង និងជំរិតទារប្រាក់ពីស្ត្រីជនជាតិចិនម្នាក់់ » បវរកញ្ញាកម្ពុជា ប៉ូគីមថេងសុធីតា និយាយវៀតណាម បានយ៉ាងល្អតែរងការរិះគន់! » ចិន រិះគន់ការបាញ់មីស៊ីលប្រយុទ្ធលើកដំបូងរបស់ជប៉ុនក្រោយសង្គ្រាមលោកលើកទីពីរ នៅក្រៅប្រទេស » ថៅកែហាងប្តូរលុយយីហោ «ហេង សម្បត្តិ» បើករថយន្តបិទផ្លូវ រារាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ដែល ឃាត់ត្រាក់ទ័រ ២គ្រឿង » នគរបាលជាតិ ជួយសង្គ្រោះជនជាតិថៃ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែតប៉េអឹមបង្ក្រាបាន១៣១នាក់ » លោកនុតសវនាមេគុកបកស្រាយរឿងលោកគ្រូមាលីសាម៉េចអ្នកទោសបទល្មើសសូកប៉ាន់ស្លាប់ » ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាង សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមកម្មវិធីកាកបាទក្រហម៨ឧសភាខួប១៦៣ឆ្នាំទទួលជំនួយ » សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ » តើបងប្អូននៅចាំ​ក្មេងស្រី​ យ៉ុង ស្រីនីត ទេ! នាងបានលាចាកលោកនេះហើយទាំងវយ័ក្មេង! » សម្ងំមិនបាន ឧកញ៉ា ហ៊ុន តូ ចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុងពាក់ព័ន្ធនឹងការចោទប្រកាន់ថា អ្នកឧកញ៉ាជាថៅកែធំរបស់ក្រុមហ៊ុន HUIONE PAY! » រាជរដ្ឋាភិបាលកម្ពុជា សម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំជាមួយថៃ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការទាមទារដែនសមុទ្រត្រួតគ្នា » បន្ទាប់មានបទឈប់បាញ់ហើយការចរចារអូសបន្លាយអាមេរិកចាប់ផ្តើមវាយអ៊ីរ៉ងនៅសមុទ្ទហូមុស! » រដ្ឋមន្ត្រីមហាផ្ទៃជម្រុញសមត្ថកិច្ចពន្លឿននីតិវិធី ដោះស្រាយឡានជួលឲ្យចិនមកម្ចាស់វិញកិច្ចបង្ក្រាបបទល្មើសឆបោកអនឡាញ » ប្រជាពលរដ្ឋត្រេកអរព្រោះបដិមា​ ព្ព្រះវិស្ណុគង់លើស្ដេចគ្រុឌដែលចៅហ្វាយខេត្តដកចោលមកគង់នៅទឹកដីអច្ឆរិយៈ​នៃទីក្រុងអង្គរ​វិញ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4901 នាក់

ម្សិលមិញ 7702 នាក់

សរុប 19193785 នាក់

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អ្នកឧកញ៉ា គិត ម៉េង​ត្រូវ ធ្វើការ​ចរចា​រលើ​គម្រោង​ផ្លូវដែក ឱ្យបាន​ឆាប់​យ៉ាងយូរ​ចុងឆ្នាំ​នេះ


​ភ្នំពេញ​៖ សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៤​នេះ​បាន​ថ្លែង​បញ្ជាក់ថា រាជរដ្ឋាភិបាល​កំពុង​តែ​ចរចារ​ធ្វើ​បន្ថែមទៀត​ទៅលើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ហាយវ៉េ និង​ផ្លូវដែក ដើម្បី​បម្រើ​ឲ្យ​វិស័យ​ដឹកបញ្ជូន​ទន្ទឹមគ្នា​នោះ​សម្តេច​បាន​ណែ​នាំឱ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​អ្នកឧកញ៉ា គិត ម៉េង ធ្វើការ​ចរចារ​ឱ្យបាន​ចេញ​ជាកា​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​យ៉ាងយូរ​ត្រឹម​ចុង​ឆ្នាំនេះ ដើម្បី​ធ្វើការ​ពង្រឹង​ផ្លូវដែក​បន្ថែម បើ​មិន​ដូច្នេះ​ទេស​ម្តេច​នឹង​ដក​គម្រោង​វិញ​!​។​a manet mou 

​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​២០​ឆ្នាំ នៃ​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ ជាក់ស្ដែង​, រាជរដ្ឋាភិបាល​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវ ការ​នូវ​កំពង់ផែ​ពហុ​បំណង​កំពត និង​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន តេ​ជោ ដែល​នឹង​កាត់បន្ថយ​រយៈពេល​, ចម្ងាយ និង​តម្លៃ​នៃ​ការដឹកជញ្ជូន​, បង្កើត​តំបន់​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​, និង​អភិវឌ្ឍ​ផែ​រណប​ថ្មីៗ​ជាច្រើន​។​

​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត «​យើង​កំពុងតែ​ចរចា​ដើម្បី​ធ្វើ​បន្ថែម​ទៅលើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ហាយវ៉េ ហើយ​ក្រៅពីនោះ​គឺ​ប្រព័ន្ធ​ផ្លូវដែក ដែល​ជាក់ស្តែង​នៅពេលនេះ​យើង​មាន​ផ្លូវដែក​មួយ​ចំហៀង​ពី ជើង​ទៅ​ត្បូង ដែល​ខ្ញុំ​បានឱ្យ​គោលការណ៍​រួចហើយ​ដល់​ក្រសួង​ពាក់ព័ន្ធ ជាមួយ​ក្រុមហ៊ុន ដើម្បី​ធ្វើយ៉ាងណា​ចរចារ​ឱ្យបាន​ចេញ​ជា​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ឱ្យបាន​យ៉ាងយូរ​នៅ​ចុង​ឆ្នាំនេះ ពីព្រោះ​បញ្ហា​ផ្លូវដែក​នេះ​បាន​កកស្ទះ​គាំង​រាប់​ឆ្នាំ​មកហើយ ដោយ​យើង​ត្រូវ​ពង្រឹង​និង​មិនអាច​ទុក​តទៅទៀត​បានទេ​»​។​

​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា ទៅ​ថ្ងៃ​ខាងមុខ​យើង​អាច​ពិនិត្យ​លទ្ធភាព​រឿង​ផ្លូវដែក​ពី​ភ្នំពេញ ទៅ​ទិសខាងកើត​បន្ថែមទៀត​ដើម្បី​ភ្ជាប់ ពីព្រោះ​ផ្លូវដែក​នេះ​វា​បាន​ជួយ​ច្រើន​ក្នុងការ​ដឹកជញ្ជូន និង​កាត់បន្ថយ​ការចំណាយ​។​​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា ផ្លូវទឹក​យើង​មាន​ហើយ យើង​នឹង​បន្ត​ភ្ជាប់​ព្រែកជីក​ពី​ផ្លូវ​សមុទ្រ មក​ផ្លូវ​ទន្លេ ដែល​មកដល់​ពេល​នេ រាជរដ្ឋាភិបាល​កំពុង​តែ​រក​អ្នក​ស្តារ​ទន្លេ​នៅ​ផ្នែក​ខាងលើ ខណៈដែល​នៅ​ខាង​ខេត្តកំពង់ចាម ខេត្តក្រចេះ នៅមាន​ខ្សាច់​ច្រើន យើង​ត្រូវការ​អ្នក​ស្តារ​ទន្លេ ដើម្បីឱ្យ​ផ្លូវទឹក​កាន់តែ​ងាយស្រួល​។​

​ទាក់ទង​រឿងនេះ​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ស្នើឱ្យ​អ្នក​ឧក​ញ្ញ៉ា គិត ម៉េង និង​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សារ​ធាណ​ការ និង​ដឹកជញ្ជូន ធ្វើ​យ៉ាង​ចរចារ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រឿង​ផ្លូវដែក​នេ ឱ្យបាន​ចប់​នៅ​ចុង​ឆ្នាំនេះ ដើម្បី​ចាប់​ផ្លូវ​ធ្វើ​ការងារ​ពង្រឹង​ផ្លូវដែក​នេះ​, ទោះបី​វា​មិនល្អ​ឥតខ្ចោះ​ក៏ដោយ សំខាន់​ឱ្យបាន​ដំណើរការ​គឺ​ចាប់​ផ្តើមធ្វើ ហើយ​ចាំ​ធ្វើការ​ពង្រឹង​បន្ថែមទៀត​ជាគោលការណ៍​។​គេ​មិនដឹងថា​តើ​ក្រុមហ៊ុន​ប្រទេស​ណា​ដែល​សម្តេច​ឲ្យ​លោក​ឧកញ៉ា​គិត​ម៉េង​និង​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដឹកជញ្ជូន​ចរចា​ឲ្យ​សម្រេចបាន​អនុស្សារណៈ​នោះទេ​តែ​ភាគច្រើន​គេ​ធ្លាប់​ដឹងថា​មកពី​ប្រទេស​ចិន​។​តែបើ​ចឹ​ង​មែន​គេ​ក៏​សង្ស័យថា​ចិន​ដែល​កំពុងមាន​បញ្ហា​សេដ្ឋកិច្ច​អាច​នឹងមិន​ចេញ​លុយ​សម្រាប់រ​កសី​ជាមួយ​កម្ពុជា​ក៏​ថា​បាន​ជាក់ស្តែង​ដូចជា​ព្រែកជីក​ហ្វូណន​គ្មាន​លុយ​ចិន​នោះទេ​។​

​ទោះបីយ៉ាងណា​សម្ដេច​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹងថា សម្រាប់​ថវិកា​ក្នុងការ​ជួសជុល​ផ្លូវដែក​នេះ​យើង​មាន​មួយចំនួន​ហើយ សម្រាប់​សិក្សា​លើផ្លូវ​ដែក​នេះ ប៉ុន្តែ​ត្រូវធ្វើ​ការសិក្សា​ឱ្យបាន​រួចរាល់ ដើម្បី​កុំឱ្យ​ចាយលុយ​អត់​មាន​ប្រយោជន៍​, សម្តេច​អះអាងថា សម្រាប់​ការជួសជុល​ផ្លូវដែក​នេះ ចិន​បាន​ផ្តល់ឱ្យ​ថវិកា​ប្រមាណ ៣០០​លាន​យន់ ជា​ជំនួយឥតសំណង​សម្រាប់​ផ្លូវដែក​នេះ ដូចនេះ​យើង​ត្រូវធ្វើ​យ៉ាងណា​ដើម្បីឱ្យ​ផ្លូវដែក​កាន់តែ​ល្អប្រសើរ​។​​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បង្ហើប​ដែរ​ថា នៅ​ថ្ងៃ​ណាមួយ​សម្តេច​នឹង​ទៅ​ជិះ​រថភ្លើង ដោយ​មិន​ប្រាប់​ជាមុន​ដើម្បី​ពិនិត្យ​ជាក់ស្តែង​តែម្តង​។ ផ្លូវដែក​នេះ​គឺជា​រឿង​មួយ​សំខាន់ ក្នុងការ​ដឹកជញ្ជូន​មនុស្ស និង​ការដឹកជញ្ជូន​ទំនិញ គឺ​កាត់បន្ថយ​ការចំណាយ និង​ពេលវេលា​បាន​ច្រើន​។​

​សូម​បញ្ចាក់​ថា​កាលពី​ឆ្នាំ​២០២៣​ក្នុងឱកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​ព្រែក​ក្តាម​រហូតដល់​ខេត្តបាត់ដំបង ជាមួយនឹង​ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ ពី​សិរីសោភ័ណ​ទៅកាន់​ប៉ោយប៉ែត នា​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា ទៅ​ថ្ងៃ​អនាគត កម្ពុជា​នឹង​សាងសង់​ផ្លូវដែក​មួយ​ខ្សែ​ទៀត ដោយ​នឹង​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ ដើម្បី​ជំរុញ​ការដឹកជញ្ជូន​កាន់តែច្រើន និង​កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន​ទំនិញ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រៅពី​ផ្លូវថ្នល់​យើង​នឹង​ពង្រឹង​ផ្លូវដែក​បន្ថែមទៀត ចំពោះ​ផ្លូវដែក​ដែល​នឹង​ត្រូវធ្វើ អទិភាព​សំខាន់បំផុត​គឺ​ត្រូវ​ពង្រឹង​ផ្លូវដែក​ខាងជើង និង​ខាងត្បូង​។ ខ្សែ​ផ្លូវដែក​មាន​ចំនួន​២​ខ្សែ ដោយ​ខ្សែ​ទី​១​ស្ថិតនៅ​ខាងជើង​ចាប់ពី​ប៉ោយប៉ែត​កាត់​ទៅ​ភ្នំពេញ ពោ​សាត់​ធ៍ បាត់ដឹង និង​បាត់ដំបង ចំណែក​ខ្សែ​ខាងត្បូង ចាប់ពី​ភ្នំពេញ តាកែវ កំពត និង​ខេត្ត​ព្រះសីហនុ​។​
​សម្ដេច​មហា​បវរ​ធិបតី បាន​មានប្រសាសន៍​បញ្ជាក់ថា «​គម្រោង​ធ្វើ​ផ្លូវដែក​ចាំបាច់​ត្រូវតែ​ធ្វើ តាម​គម្រោង នឹងធ្វើ​ភ្ជាប់​ពី​ខាងកើត​ទន្លេ​ភ្ជាប់​ពី​ប៉ោយប៉ែត សៀមរាប ភ្នំពេញ ចំណែក​ផ្លូវ​រថភ្លើង​ល្បឿន​លឿន នឹង​រៀបចំ​តាម​ក្រោយ​នាពេលខាងមុខ ចំពោះ​ពេលនេះ​ត្រូវ​ពង្រឹង​អ្វី​ដែលមាន​ស្រាប់ មិន​ចំណាយ​ច្រើន លឿន និង​បម្រើ​ទៅលើ​ការដឹកជញ្ជូន ពិសេស​ដឹកជញ្ជូន​ទំនិញ ព្រមទាំង​កាត់បន្ថយ​ថ្លៃ​ដឹកទំនិញ​»​។​

សូមជម្រាបថា ប្រទេស​កម្ពុ​ជាមាន​ផ្លូវដែក​ចំនួន​២​ខ្សែ ដោយ​ខ្សែ​ទី​១ ចេញពី​ភ្នំពេញ​ទៅ​អូជ្រៅ កាត់​រាជធានី​ភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ​មាន​ប្រវែង ៣៨៥ គូ​ឡូ​ម៉ែត្រ​។​​ចំណែក​ខ្សែ​ទី​២ ចេញពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​កាត់ ភ្នំពេញ កណ្តាល តាកែវ កំពត កែប និង​ក្រុងព្រះសីហនុ ប្រវែង​២៦៦​គីឡូម៉ែត្រ​។​ផ្លូវ​ទាំងពីរ​នេះ​កម្ពុជា​ខ្ចីលុយ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ជាំ​ង​៤​រយ​លាន​ដុល្លារ​មក​ជួសជុល​ហើយ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​គិត​ម៉េង​កាន់កាប់​រកលុយ​សង​?​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​កម្ពុជា​នេះ លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យ​កាសែត​ដឹង​នាពេល​កន្លងមក​ថា កម្ពុជា បាន​សិក្សា និង​រៀបចំ​ផែនការ​រួចរាល់​ហើយ​។ ផែនការអភិវឌ្ឍន៍​ផ្លូវដែក​នៅ​កម្ពុជា​ចែកចេញជា​ពីរ​ដំណាក់កាល​រួមមាន​៖ ដំណាក់កាល​មធ្យម​ពី​ឆ្នាំ​២០២៣ ទៅ​ឆ្នាំ​២០២៧ និង​រយៈពេល​វែង​ពី​ឆ្នាំ​២០២៨ ទៅ​ឆ្នាំ​២០៣៣​។​​បើតាម​លោក ប៉េង ពោធិ៍​នា ក្នុង​រយៈពេល​មធ្យម​នេះ កម្ពុ​ជាមាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ចំនួន​៣​គម្រោង រួមមាន​៖ គឺ​ប្រែក្លាយ​ផ្លូវដែក​ពីរ​ខ្សែ​បច្ចុប្បន្ន (​ភ្នំពេញ​-​ព្រះសីហនុ​, ភ្នំពេញ​-​ប៉ោយប៉ែត​) ឱ្យ​ក្លាយជា​ផ្លូវដែក​អាច​បើក​បាន​ល្បឿន​លឿន​ជាង​ពេលបច្ចុប្បន្ន ហើយ​គម្រោង​ទី​២ និង​ទី​៣ គឺ​ការកសាង​ផ្លូវ​រថភ្លើង​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ និង​ត​ភ្ជាប់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ទៅកាន់​ក្រុង​សៀមរាប​។​

​ដោយឡែក​សម្រាប់​រយៈពេល​វែង​ពី​ឆ្នាំ​២០២៨ ទៅ​ឆ្នាំ​២០៣៣​វិញ កម្ពុជា មាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ចំនួន​៥​គម្រោង​រួមមាន​៖ ការសាងសង់​ផ្លូវដែក​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ និង​ភ្នំពេញ​-​ប៉ោយប៉ែត​, សាងសង់​ផ្លូវដែក​ល្បឿន​លឿន​ភ្នំពេញ ទៅ​បាវិត ព្រំដែន​វៀតណាម​, ភ្នំពេញ ទៅ​ប៉ោយប៉ែត កាត់​តាម​កំពង់ធំ និង​សៀមរាប​។​​ក្រៅពី​គម្រោង​សាងសង់​ផ្លូវដែក​ល្បឿន​លឿន​ទាំង​៤​គម្រោង​នេះ​ទៅ កម្ពុជា ក៏​នឹង​សាងសង់​ប្រព័ន្ធ​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ដែល​កំពុងមាន​កំណើន​ខ្លាំង​។​ស្តាប់់ទៅ​ពិ​រោះ​ដែរ​តែ​មិន​ដឹងបាន​លុយ​មកពីណា​?៕a manet mou1 a manet mou2