វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1176 នាក់
ម្សិលមិញ 11025 នាក់
សរុប 16476229 នាក់
ខេត្តរតន:គិរី : យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅខេត្តរតនគិរី បានអោយការិយាល័យនិពន្ធយើងដឹងថា សព្វ ថ្ងៃនេះសកម្មភាពរបស់ក្រុមឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនព្រៃឈើប្រណិតមានតម្លៃពីខេត្តររតនៈគីរីទៅលក់នៅស្រុកយួនកំពុងកើតឡើងយ៉ាងគគ្រឹកគ្រេងទាំងយប់ទាំងថ្ងៃដោយគ្មានការទប់ស្កាត់ឬបង្ក្រាបពីសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ ។
ជាក់ស្តែងកាលពីថ្ងៃទី១៧ ធ្នូ ២០១៨ ប្រជាពលរដ្ឋបានរាយការណ៍ថា: មាន ការចរាចរណ៍ឈើប្រណីតដឹកចេញពីភូមសាស្ត្រស្រុកអណ្តូងមាស និងស្រុកអូរយ៉ាដាវ ក្នងខេត្តរតនគិរី ដោយមានឈ្មួញ ឈ្មោះ ណុប ណាក់ហៅ(ក្បាល់ធំ) និងឈ្មោះ ហ៊ូរ ជីវ៉ៃ ជាមន្ត្រីកងរាជអាវុធហត្ថដែលគេជឿថាបានឃុបឃិតគ្នាចាយលុយ (រាប់ម៉ឺនដុល្លារ) រត់ការបើកផ្លូវកុំអោយមានការរំខានពីសមត្ថកិច្ចពាក់ពន្ធ័ រួមទាំងអ្នកកាសែតមួយចំនួនផងដែរជាថ្នូរនឹងការមិនផ្សព្វផ្សាយព័ត៍មានអំពីសកម្មភាពជួញឈើឆ្លងដែនរបស់ពួកគេ ទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ ដែលមានមេប៉ូលិសឈ្មោះអ៊ីវចំរើនជាអ្នកត្រួតត្រា។
តាមប្រភពពីមន្ត្រីអាវុធហត្ថតូចតាច ដែលមិនបានលាភសក្ការះបានទម្លាយប្រាប់អង្គភាពសារព័ត៌មានយើងដឹងថា ៖ លោក ណុប វណ្ណះ និង ហ៊ូវ ជីវ៉ៃ សុទ្ធសឹងជាមន្ត្រីរាជអាវុធ ហត្ថ កំពុងឃុបឃិតគ្នាចាយលុយរាប់ម៉ឺនដុល្លារ រត់ការបិទមាត់បិទភ្នែកមន្ត្រីតាមស្ថានប័ន្ថជំនាញពាក់ព័ន្ធ ដើម្បីបានសិទ្ធិធ្វើសកម្មភាពយកគ្រឿងចក្រកាប់ទន្ទ្រានព្រៃសហគមន៍បង ប្អូនជនជាតិ រស់នៅក្នុងស្រុកតាវែង និងស្រុកអណ្ដូងមាស។
ប្រជាសហគមន៍ជនជាតិដើមភាគតិច ដែលរស់នៅក្នុងតំបន់ខាងលើនេះ បានអះអាងថា ក្រុមឈ្មួញឈ្មោះ ណុប ណាក់ហៅ(ក្បាល់ធំ)និង លោក ហ៊ូវ ជីវ៉ៃ ជាមេខ្លោង បានឲ្យបក្ខពួកនាំគ្រឿងចក្រចូលទៅក្នុង ព្រៃសហគមន៍ នៅក្នុងតំបន់ភូមិបាដល និងភូមិភិ.ភូមិមាលូ.នៅតំបន់ខាងលើ ធ្វើការទន្ទ្រាន ព្រៃសហគមន៍ ដឹកជញ្ជួនតាមទន្លេសេសាន និងចេញតាមចក្ររបៀង តាមខ្សែក្រវាត់ព្រំដែន ឆ្លងទៅប្រទេសវៀតណាម ។ជនជាតិដើមភាគតិចរស់នៅតំបន់ខាងលើ នេះបានរិះគន់ចំៗ និងអះអាងថា បើមិនមានការឃុបឃិតពុករលួយជាប្រព័ន្ធ តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម ទេ ក៍គ្មានសកម្មភាពកាប់បំផ្លាញ់ព្រៃឈើ ក្នុងតំបន់នោះដែរ។
បុរស ជាជនជាតិភាគតិចចារ៉ាយ ម្នាក់ដែលរស់នៅក្នុងភូមិខាងលើលោកបានបង្ហើបប្រាប់ឲ្យអង្គភាពយើងខ្ញុំដោយសុំមិនបញ្ចេញឈ្មោះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ដឹងថា លោក ណុប ណាក់ហៅ(ក្បាល់ធំ) និងលោក ហ៊ូវ ជីវ៉ៃ ជាមន្ត្រីអាវុធហត្ថ បានឲ្យបក្ខពួកដូចជា (ឈ្មោះ ប៉ិច ឈ្មោះស៊ីនឿន) យកលុយចំនួន ៣០០០០ដុល្លា( បីម៉ឺនដុល្លារ ) បញ្ចុះបញ្ចូលឈ្មោះ រចំស្មើស ជាប្រធានសហគមន៍ ជាថ្នូរនាំគ្រឿងចក្រចូល និងកាប់ឈើ ក្នុងដែនព្រៃឈើសហគមន៍ជាងមួយពាន់ហិតាតំបន់នោះ ។
តាមប្រភពដដែលបានបន្តប្រាប់ អង្គភាពយើងថា ការកាប់ទន្ទ្រានក្នុងដែនព្រៃសហគមន៍ ស្ថិតនៅ.ភូមិបាដល ភូមិមាលូ ឃុំសេសាន.ស្រុកអណ្ដូងមាស និងស្រុកតាវែង ខេត្តរតនគិរី ជាងមួយពាន់ហិតាយ៉ាងអនាធិបតេយ្យនេះគេសង្កេតឃើញថាពុំមានឃើញអាជ្ញាធរ ធ្វើការបង្ក្រាបឡើយ បណ្ដោយឲ្យក្រុមឈ្មួញទុច្ចរិតធ្វើសកម្មភាពបានដោយរលូន ដោយគ្មានខ្លាចរអែងច្បាប់ ផ្គើននិងអនុក្រឹត្យ ! ផ្គើននៅអនុសាសន៍ របស់សម្ដេច តេជោ ហ៊ុន សែន ប្រមុខរាជ រដ្ឋា ភិបាល និងសម្ដេច ក្រឡាហោម ស ខេង ដែលបានព្រមានធ្ងន់ៗ ដល់ចៅហ្វាយខេត្តភាគឦសាន មានជាអាទ៍លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌលគិរី លោក ថង សាវុន ចៅហ្វាយខេត្តរតនគីរី លោក មុំ សារឿន ចៅខេត្តស្ទឹងត្រែង និងលោក វ៉ា ថន ចៅហ្វាយខេត្តស្ទឹងត្រែង ផងដែរ ។ទោះជាយ៉ាងណាមានការកត់សម្គាល់ថាការព្រមានដូចជាគ្មានប្រសិទ្ធភាពឡើយ។
គួរបញ្ជាក់ផងដែរថា ក្រុមឈ្មួញឧក្រិដ្ឋជនព្រៃឈើដ៏មហាដុះស្លែ ឈ្មោះ ណុប ណាក់ហៅ(ក្បាល់ធំ) និង ហ៊ូវ ជីវ៉ៃ ទទួលបានជោគជយ័ ក្នុងការធ្វើជំនួញរត់ពន្ធឈើប្រណិត ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមកន្លងមក ត្រូវបានមហាជន ជា ច្រើនក៍ដូចមន្ត្រីរាជការ រស់ក្នុងខេត្តរតនៈគិរី ដាក់ការសង្សយ័ថា ក្រុមមេឈ្មួញឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈ្មោះ ហ៊ូវ ជីវ៉ៃ និងណុប ណាក់ហៅ(ក្បាល់ធំ) អាចមានមានមន្ត្រីគ្រាក់ៗក្នុងខេត្ត ជាខ្នងបង្អែកនៅពីក្រោយ ជួយអន្តរាគមន៍បើកភ្លើងខៀវអោយទើបបានជាមន្ត្រីជំនាញគ្រប់ស្ថាប័ន មិនការបង្ក្រាបដល់ក្រុមមេឈ្មួញដ៏មហិមាទាំងនេះ។
មហាជនក៍ដូចជាមន្ត្រីមួយចំនួន បានរិះគន់ទៅលើ លោក ថង សាវុន ដែលជាអភិបាលខេត្ត រតនគិរី និងលោក គីម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រតនគិរី អសមត្ថភាព ក្នុងការទប់ស្កាត់បទល្មើសនៅក្នុងទឹកដីរបស់ខ្លួន។ ប្រជាសហគមន៍ ជនជាតិដើមភាគតិច រស់នៅក្នុងតំបន់ខាងលើស្នើរសុំដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ជាពិសេស ឯកឧត្តម សៅ សុខា មេបញ្ជា ការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណះកម្មាធិការបង្ក្រាបថ្នាក់ជាតិ ចុះពិនិត្យ និងស៊ើបអង្កេតមន្ត្រីក្រោមឱវាទដែលពាក់ពន្ធ័ឲ្យមានបទល្មើស ( ក្នុងតំបន់ភូមិសាស្ត្រខាងលើ )ផង។
បើគ្មានចំណាត់ការក្តៅទេ ក្រុមមេឈ្មួញឧក្រិដ្ឋជនវា នៅតែបន្ត សកម្មភាពធ្វើព្យុះធ្វើភ្លៀងយ៉ាងគឃ្លើន ប្រឆាំងនឹង បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយវាក៏ជាការបង្ហាញអោយឃើញ កាន់តែច្បាស់់នូវភាពកំសាយ ក៏ដូចជាការបរាជ័យ យ៉ាង អាម៉ាសចំពោះលោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញជាការកងរាជអាវុធហត្ថ លើផ្ទៃប្រួទេស ដែលកានដាវអាជ្ញាសឹកនាយករដ្ឋមន្ត្រីនិងធ្វើអោយឈ្មួញឈើឈ្មោះ ហូវ ជីវ៉ៃ និងណុបណាក់សើចចំអក យ៉ាងខ្លាំង ។
សង្ឃឹមថានឹងមានការបកស្រាយអំពីសេចក្តីរាយការណ៍ពត៍មាននេះពីស្ថាប័ន្ថពាកពន្ធ័។
ដោយ ៈ សុផល Tel:012 9