» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 457 នាក់

ម្សិលមិញ 5304 នាក់

សរុប 14139983 នាក់

លោក ហួត ហ៊ាង ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល ធ្លាប់​ជាប់ទោស​រឿង​ប្រើ​អំណាច​ប្រព្រឹត្ត​ពុករលួយ អា​ឡូ​វ​មក​ធ្វើ​ចៅក្រម​វិញ​អា​ដែល​!!


​ភ្នំពេញៈ​ប្រសិនបើ​គេ​ចាំ​មិន​ភ្លេច​ទេ លោក ហួត ហ៊ាង អតីត​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ត្រូវបាន អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់​ឃាត់ខ្លួន​នៅក្នុង​បន្ទប់ធ្វើការ​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១២ ក្នុង​រឿង​ស៊ីសំណូក​ពុករលួយ​ជាក់ស្តែង​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៥ ០០០​ដុល្លារ​អាមេរិក ។​a court hoy heang (1) 

កាលនោះ​(​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១២) លោក ហួត ហ៊ាង រង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​១​ឆ្នាំ (​ផ្តន្ទាទោស​កំណត់​២​ឆ្នាំ ដោយ​ដាក់ពន្ធនាគារ​១​ឆ្នាំ និង​ព្យួរទោស​១​ឆ្នាំ​)​។​សំណុំ​រឿងក្តី​ពុករលួយ​របស់លោក​ចៅ​ក្រម ហួត ហ៊ាង ក៏បាន​ទៅដល់​សាលាឧទ្ធរណ៍​សម្រេច​ផ្តន្ទាទោស​តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​០៨​ក្រ​IV​ត ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៣ ។​

​តែ​អ្វីដែល​ជាការ​កោត​ស​សើរ​និង​ហួសចិត្ត​នោះ​ក្រោម​ការចាត់ចែង​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដែលមាន​លោក​អង្គ​វង្ស​វ​ឌ្ឍ​នា​ជា​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ជា​អគ្គលេខា​តាមរយៈ​នាយករដ្ឋមន្ត្រី​លោក ហួត ហ៊ាង​មនុស្ស​ដែល​ប្រើ​តួនាទី​ជា​ចៅក្រម​ប្រព្រឹត្ត​អំពើពុករលួយ កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ត្រូវបាន​. ព្រះមហាក្សត្រ ទ្រង់​ត្រាស់បង្គាប់​លើកលែងទោស​ទាំងស្រុង​តាម​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៨/១៤០០ ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​អនុញ្ញាត​ឲ្យ​បន្ត​មុខងារ​ជា​ចៅក្រម​នៅក្នុង​ក្របខ័ណ្ឌ​ចៅក្រម​វិញ​អា​ដែល​។​

​ព្រះរាជក្រឹត្យ បង្គាប់​អនុញ្ញាត​ឲ្យ លោក​ហួត ហ៊ាង បន្ត​មុខងារ​ជា​ចៅក្រម​នៅក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​វិញ​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៨/១៤០០ ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ។​ករណី​មួយ​នេះ គេ​ស​សើ​ថា លោក ហួត ហ៊ាង​ពិ​ជាខ្លាំង​មែន​មករក​កន្លែង​ប្រព្រឹត្ត​ពុករលួយ​វិញ​បាន​។​

​ផ្ទុយទៅវិញ លោក​ចៅក្រម អាំង មាលតី អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើពុករលួយ ត្រូវបាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​អង្គចៅក្រម​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/១៦០ ចុះ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧ និង​លោក តុ​ប ច័ន្ទ​សិរី​វុ​ធ អតីត​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើពុករលួយ ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១១៥/០៨៩ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៥​មិនមាន​វាសនា​ដូច​លោក​ហួត​ហ៊ាង​ឡើយ​។​

​សូមបញ្ជាក់ថា​៖​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ចំនួន ២ នាក់ គឺ​លោក​ចៅក្រម ហួត ហ៊ាង និង​ចៅក្រម​ម្នាក់ទៀត លោកស្រី ខូវ ច័ន្ទ​ផូ ដែល​ត្រូវបាន​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១២​នោះ តាម​ភស្ដុតាង​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន អាចធ្វើ​ការចោទប្រកាន់​ពីបទ​ស៊ីសំណូក​។ ចៅក្រម​ទាំងពីរ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ខេត្តកណ្តាល នៅ​ថ្ងៃអាទិត្យ ទី​២២​មករា ឆ្នាំ​២០១២​។

ក្នុង​សំណុំរឿង​ពុករលួយ ទារប្រាក់ ៥.០០០ ដុល្លារ កាលពី​ខែមករា ដើមឆ្នាំ​២០១២​នេះ ក្រឡាបញ្ជី​របស់​ចៅក្រម​ម្នាក់ ឈ្មោះ លោក លឹម កុម្ភៈ ក៏បាន​ជាប់ចោទ​ពីបទ​ស៊ីសំណូក ហើយ​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ ២​ឆ្នាំ ផងដែរ​។​ប៉ុន្តែ​លោកស្រី​ខូវ ច័ន្ទ​ផូ​បាន​រួចខ្លួន​វិញ​។​a court hoy heang (2) a court hoy heang1