» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10290 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700461 នាក់

សម្តេច​តេ​ជោ​បញ្ឈរជើង​មេ​ប៉ូលិស​មួយ​តម្លើង​២​ចំហរ​ប៉ុស្តិ​១​សិន​ចាំអ៊ុនមើលថាជាអ្នកណា?

 

​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​៨​កុម្ភៈ​បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក​ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ពី​ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង​។​លោក​ឈឿន​ប៊ុន​ឆន​ជា​បងប្រុស​លោក​ឧ​ត្ត​ម​សេនីយ៍​ឈៀន​សុចិត្រ​ស្នងការ​នគរបាល​ខេត្តកណ្តាល​ដែលជា​កូនប្រុស​លោក​ផៃ​ប៊ុន​ឈឿន​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​អនុ​ក្រិ​ត្យ​ក៏បាន​ប្រកាស​ផ្ទេរ និង​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាលជាតិ​ថ្នាក់ឧត្ដម​សេនីយ៍​ចំនួន ២​រូប​រូប​វិញ​។a po chang3 

បើ​យោងតាម​អនុ​ក្រិ​ត្យ ដែល​កាសែត​ទទួលបាន​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្នុងនោះ លោក​ឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ​ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​លោក​ព្រហ្ម​សុខា​ត្រូវ ផ្ទេរតំណែង​ពី​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ទៅជា​អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ដែលមាន​គ្នា​ម៉ា​ចំ​ភ្លូ​ស​ទៅហើយ​។

​តែងតាំង លោក​ឧត្ដមសេនីយ៍ទោ ផាន់ សុផល ជា​ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង​ជំនួស​លោក​លោក​ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុន​ឆន​ដែល​ត្រូវ​ដក​បញ្ឈរជើង​។ ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន ប៊ុន​ឆន ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​តែងតាំង​ជា ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កាលពី​ថ្ងៃទី​២៧ កញ្ញា ឆ្នាំ ២០២១ ជំនួស​ឧ​ត្ត​ម​សេនីយ៍​ទោ សៅ ច័ន្ទ​កុស​ល្យ​ដែល​ចេញពី ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង ទៅជា​អនុប្រធាននាយកដ្ឋាន​ក​ណ្ដា​ល នគរបាល​ព្រំដែន​វិញ​។​។​ដោយឡែក​មុខតំណែង​ស្នងការ​នគរបាល​ខេត្តព្រៃវែង​ដ៏​មាន​ឥទ្ធិពល​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ​យ៉ាងណា​គេ​ជឿថា​ត្រូវតែ​ជា​មន្ត្រីនគរបាល​ដែល​ជិតស្និត​ស្និទ្ធ​សម្តេច​ក្រឡាហោម​សខេង​។​​នៅ​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អញ្ជើញ​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ អគ្គ​ស្នងការរង​នគរបាលជាតិ មួយរូប និង​ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង​មួយរូប នៃ​អគ្គស្នងការដ្ឋាននគរបាលជាតិ។​ដោយឡែកសម្រាប់លោកឈឿនប៊ុនឆនវិញមានអ្នកខ្លះថាអាចនឹងមកកាន់ប៉ុស្តិស្នងការខេត្តព្រៃវែងវិញព្រោះនៅចំហរ។វាអាចដែរព្រោះថាត្រូវតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រេីក្រសួងមហាផ្ទៃតើ!។a chang po a po chang a po chang1 a po chang2 
​