» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6053 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696224 នាក់

បង្ក្រាប់​កាស៊ីណូ​ឡាក់​គី​​ដែល​បើក​ឲ្យ​ខ្មែរ​ចូល​លេង​ផង​សេព​គ្រឿងញៀន​ផង​តែ​អត់​ចាប់​ម្ចាស់​ទីតាំង​!?

 

​បន្ទាយមានជ័យ​៖​មនុស្ស​ចំនួន​១៥៥​នាក់​ភាគច្រើន​ខ្មែរ (​ក្នុងនោះ​ស្រី​២​នាក់​) និង​រឹបអូស​បាន​វត្ថុតាង​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​សាខា​កាស៊ីណូ​ឡាក់​គីវីន ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត កាលពី​រសៀល​ថ្ងៃទី​១៨​មិថុនា​ឆ្នាំ​២០១៩​តែ​ម្ចាស់​ទីតាំង​មិនត្រូវ​បាន​ចាប់ខ្លួន​នោះទេ​?​។​a casino luck1 

​លោក​វរៈសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​ថា ប្រតិបត្តិ​ការបង្ក្រាប​កាស៊ីណូ​យីហោ​ឡាក់​គី ក្នុង​ក្រុង​ប៉ោយប៉ែត គឺ​ចាប់ផ្តើម​ពី​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ ខែមិថុនា រហូតដល់​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​នៅក្នុង​បរិវេណ​កាស៊ីណូ​ឡាក់​គី​សរុប​ចំនួន​១៥៥​នាក់ ក្នុងនោះ​មាន​ស្រី​២​នាក់​ព្រម​រឹបអូស​វត្ថុតាង​មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​គ្រាប់ ហៅ​យ៉ាម៉ា​និង​ម្ស៉ៅ​ពណ៌​ស​ផ្លា​ហៅ​ខេ​ទឹកកក និង​ថ្នាំ​ទឹកជា​ប្រភេទ​ថ្នាំ​ក្រវី ព្រមទាំង​វត្ថុតាង​ជាច្រើន​ទៀត​។ វត្ថុតាង​ទាំងនោះ​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ទាំង​កណ្តាលយប់​។​

សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់​ចំនួន​១៥៥​នាក់ គឺមាន​សន្តិសុខ​កាស៊ីណូ មេការ​កាស៊ីណូ និង​បុគ្គ​លឹក​កាស៊ីណូ និង​ជនល្មើស​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន បច្ចុប្បន្នកំពុង​ត្រូវធ្វើ​ការសាកសួរ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់ថា​៖​ប្រតិបត្តិ​ការបង្ក្រាប​ខាងលើដមបូង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​នៅនឹងកន្លែង​បាន​ចំនួន​៣០​នាក់​និង​ម្នាក់​ជា​អ្នក​ចែកចាយ​ឈ្មោះ សុខ សៀង​ធី​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ដកហូត​វត្ថុតាង​ថ្នាំញៀន​បាន​មួយចំនួន​៥៤​គ្រាប់​ក្រហម​ម្ស៉ៅ​ស​៥​ថង់​តូច ទូ​ស្លុត​ម៉ា​សុ​ី​ន​ចំនួន​១៤​គ្រឿង និង​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​៨​គ្រឿង​។

ប្រភព​បានអោយដឹងថា​ទីតាំង​ជួញដូរ​និង​សេព​ថ្នាំញៀន​ដែល​រង​ការបង្ក្រាប​ដោយ​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត​នោះ គឺ​ទទួលបាន​អាជ្ញា​ប​ណ្ណ័​អាជីវកម្ម​ពី​ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ​ឡា​គី (​ឈ្មោះ​ភួ​ន ភេ​ង​)​។​យ៉ាងណា​នា​រសៀល​ម្សិលមិញ​នេះ សារព័ត៌មាន​យើង​មិនទាន់​រក​ប្រភព​អោយ​ភួ​ន ភេ​ង បញ្ជាក់បាន​នៅឡើយ​ទេ ជុំវិញ​ករណី​ផ្តល់​អាជ្ញា​ប​ណ្ណ័​អោយទៅ​ត​តី​ជន​ប្រើប្រាស់​នោះ ? ។

មន្ត្រីប៉ូលិស​ថា​៖ ហេតុការណ៍​បង្ក្រាប​ក្នុងកា​ស៊ីណូ​ឡា​គី​វីន​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​អ្នកជួញដូរ​បានតែ​ម្នាក់​ទេ ដោយឡែក​មនុស្ស​ផ្សេង​ដែល​ឃាត់ខ្លួន​ជាក់ស្តែង​គឺជា​អ្នក​សេព ។ ​មានការ​កត់សម្គាល់ថា​ប៉ុន្មាន​ថ្ងៃនេះ​នៅ​ប៉ោយប៉ែត​មានការ​ឆ្មក់​ចូល​បង្ក្រាប​តាម​បន​បារ​ខារ៉ាអូខេ​និង​កាស៊ីណូ​ដែល​ល្មើសច្បាប់​ដឹង​តាំងពី​កាល​រាប់​តាំងពី​ជួញ​គ្រឿងញៀន​និង​បើក​ឲ្យ​ខ្មែរ​ចូល​លេងល្បែង​ដោយ​ខុសច្បាប់​ដែល​គេ​ឆ្ងល់​ថា​តើ​សម​ត្ត​កិច្ច​នៅ​ទីនោះ​ទីងមោ់ង​ទេ​ឬ​បានជា​មិនដឹង​?​ព្រោះ​ឮថា​នៅ​ទីនោះ​មាន​មន្ត្រី​ប៉េអឹម​បន្ទាយមានជ័យ​ម្នាក់​ឈ្មោះ​បូ​រិ​ន​ជា​អ្នកមើល​ការខុស​ត្រុ​វ​?​។​

ទោះជា​យ៉ាងណា​ការបង្ក្រាប​បាន​ថ្វើ​ឡើង​ក្រោយពេល​បទបញ្ជារ​របស់ សម្តេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល បាន​ថ្លែង​កាលពី​ថ្មីៗ​នេះ​ថា​សមត្ថកិច្ច​ត្រូវតែ​បោសសំអាត​ថ្នាំញៀន​អោយអស់​ពី​ក្លិប​កម្សាន្ត ខារ៉ាអូខេ និង​កាស៊ីណូ​ជាដើម ៕a casino luck a casino lucky a casino lucky1 a casino lucky2