» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6579 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696750 នាក់

មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

 

ភ្នំពេញ៖រឿងភ្ញាក់ផ្អើលនេះកើតឡើងកណ្តាលយប់ដោយមានគណនីទើបបង្កើតថ្មី មួយឈ្មោះថា «កញ្ចក់សង្គម» បានផុសរូប និងហៅឈ្មោះរបស់ លោក នុត សវនា ប្រធានពន្ធនាគារព្រៃស(ម១) ចំៗ និងបានភ្ជាប់ជាមួយរូបទណ្ឌិត ស្រី ស៉ីណា រួមជាមួយលិខិត២ច្បាប់ ពោលជាលិខិតសំណើរបញ្ចូនអ្នកជំងឺទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត អ្នកជំងឺ(ជនជាប់ឃុំ) ឈ្មោះ ស្រី ស៉ីណា ភេទប្រុស អាយុ៥៤ឆ្នាំ ពីបទឃាតកម្ម កម្រិតទោស៣១ឆ្នាំ ដោយរោគវិនិច្ឆ័យរបស់មន្រ្តីពេទ្យមណ្ឌលអប់រំកែប្រែទី១បញ្ជាក់ថា មានជំងឺមហារីក និងបន្តចោទថា លោក នុត សវនា បានរៀបចំផែនការធ្វើរបាយការណ៍កុហកថ្នាក់ដឹកនាំដើម្បីស្នើសុំ ព្រះរាជក្រឹត្យលើក លែង ទោសក្រោមលក្ខខណ្ឌមនុស្សធម៌ ។a nut savna 

ម្ចាស់គណនីខាងលើបន្ថែមថា ៖ សំណួរសុំសួរថាតើឯកសារលោកមេគុកព្រៃសចុះ ហត្ថលេខា និង វ៉ៃត្រាមិនចុះ កាលបរិច្ឆេទ នេះវាត្រូវតាមច្បាប់ស្របតាមបទដ្ឋានគតិយុត្តិ បែបបទរដ្ឋបាលសារធារណៈដែរឬទេ ? ដោយជំងឺមហារីក របស់ទណ្ឌិតស្រី សុីណា រូបនេះវេជ្ជបណ្ឌិតមួយណាជាអ្នកបញ្ជាក់ ឬ ថ្លើមធំរំលោភអំណាចដោយខ្លួនឯង ។ ចំពោះករណីនេះខ្ញុំបាទសូមឲ្យសម្ដេចពុក និងសម្ដេចធិបតីផ្ដល់មេរៀនឱ្យមេគុករូបនេះ ជាពិសេស អង្គភាពពាក់ព័ន្ធ អង្គភាពប្រឆាំងអំពើពុក រលួយក្រសួងសុខាភិបាល ក្រសួងអធិការកិច្ច ក្រសួងយុត្តិធម៌និង ក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការឲ្យបានតឹងរឹង ។លោក នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១(ពន្ធនាគារព្រៃស) បានចេញមកបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុករបស់លោកថា ការលើកឡើងរបស់គណនីហ្វេសប៊ុកឈ្មោះ «កញ្ចក់សង្គម» គឺជាការបំភ្លៃខុសពីការពិត។ លោកបញ្ជាក់ដោយខ្លីថា ទណ្ឌិត ស្រី ស៊ីណា មិនត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្រៅពន្ធនាគារឡើយ។

សូមជម្រាបថា ទណ្ឌិត ស្រី ស៊ីណា គឺជាឃាតករដែលបានបាញ់សម្លាប់ទៅលើគូដណ្តឹង២នាក់ គឺលោក ឡុង លីសុង អាយុ២៧ឆ្នាំ និងកញ្ញា ឃិន កញ្ចនា អាយុ២៦ឆ្នាំ ខណៈមនុស្ស២នាក់ផ្សេងទៀតរងរបួសនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ករណីនេះ តុលាការបានផ្តន្ទាទោសទណ្ឌិតខាងលើរយៈពេល៣១ឆ្នាំ និងបង្គាប់ឱ្យសងសំណង២លានដុល្លារដល់ឪពុកម្ដាយជនរងគ្រោះដែលបានបាត់បង់ជីវិត និងសងសំណង៥០ម៉ឺនដុល្លារដល់អ្នករងរបួស។

 

សូមបញ្ជាក់ថាករណីអ្នកទោសមិនដេកគុកហើយទៅដេកពេទ្យមិនមែនទើបកើតលើកនេះទេ។ឧទាហរណ៍ករណីអតីតឧកញ៉ាគិតធាងដែលជាម្ចាស់ក្លឹបរ៉ុកដែលជាប់ពាក់ពន្ធការមានអាវុធខុសច្បាប់និងគ្រឿងញៀនក៌លោកមិនបានដេកគុកដែររហូតដល់ពេលកាត់ទោសជាប់តែ៤ឆ្នាំហើយព្យួរទៀត។ចឹងហើយបានជាឃើញលិខិតដែលលោកនុតសវនាថាក្លែងក្លាយមនុស្សជាច្រើនរសើប។ឡូវលោកនុតសវនាចេញមកបដិសេធថាក្លែងក្លាយមិនដឹងថាតើមានខាងណាមកអះអាងបន្ថែមថាវាក្លែងក្លាយមែន?។a nut savna1 a nut savna2 a nut savna3 a nut savna4 a nut savna5