វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2709 នាក់
ម្សិលមិញ 2691 នាក់
សរុប 13067010 នាក់
ភ្នំពេញ៖អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចចោទប្រកាន់ជនសង្ស័យ៨នាក់នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ក្នុងនោះមានស្ត្រីម្នាក់ផង ពាក់ព័ន្ធការជួញដូរអាវុធ ដើម្បីប្រឆាំងរាជរដ្ឋាភិបាល កម្ពុជា ។
លោកលី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់តាមបណ្ដាញ Telegram ថាជនសង្ស័យទាំង៨នាក់ ត្រូវបានចោទប្រកាន់ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធនិងរឿងផ្ទុះដោយគ្មានការអនុញ្ញាត បទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ បទ ផលិត ឬ ធ្វើចរាចរអាវុធគ្រឿងផ្ទុះ និង គ្រាប់រំសេវគ្រប់ប្រភេទ តាមមាត្រា៤៨៥ មាត្រា៤៨៦ និង មាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា ជនសង្ស័យទាំង៨នាក់ ត្រូវបានប៉ូលិសចាប់ខ្លួននៅខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តពោធិ៍សាត់ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ អាវុធដែលដកហូតបាន រួមមានអាកាស្វាយបត់ចំនួន២៨ដើម ដែលជនសង្ស័យកប់លាក់ទុកនៅក្នុងដី ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន២៥ដើម (អាកាស្វាយបត់) ។ នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ស្រុកឈូក ខេត្តកំពត រកឃើញកាំភ្លើងចំនួនពីរដើម អាកាមួយដើម និងអឹមសីមួយដើម និងនៅភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ រកឃើញកាំភ្លើងចំនួនមួយដើម ម៉ាកសេកាសេ។
ក្រៅពីកាំភ្លើងមាន បង់ចំនួនពីរ គ្រាប់អាកាចំនួន១៧គ្រាប់ និង M16 ចំនួន២០គ្រាប់។ ជនសង្ស័យបានសារភាពថា ក្រុមខ្លួនចង់ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល និងស្វះស្វែងប្រភពហិរញ្ញវត្ថុ៕