» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10236 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700407 នាក់

រឿងកាំបូឌៀដែលីចង់ឲ្យលោកគុណញឹមចូលនិវត្តន៍នៅឆ្នាំ២០២៥ត្រូវវាយបកផ្ទួន!ៗ

ភ្នំពេញ​៖​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​អ្នកកាសែត​នា​រសៀល​ថ្ងៃទី​៣​ឧសភា​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា ការផ្សាយ​របស់​សារព័ត៌មាន cambodia daily គឺមាន​ចេតនា​ចង់​ឲ្យ​ឯកឧត្តម គុណ ញឹម អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ចូលនិវត្តន៍​ឆ្នាំ​២០២៥​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា "​សារព័ត៌មាន cambodia daily បានឃើញ​ឯកសារ​យើង​បង្ហាញ​ហើយ ចាំ​មើលថា តើ​សារព័ត៌មាន​នេះ​មាន​វិជ្ជាជីវៈ​ក្នុងការ​ផ្សាយ​កែ​កំហុស​របស់ខ្លួន​ដែរឬទេ ? "​។a manet jour 

​ការ​ថ្លែង​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត គឺ​បន្ទាប់ពី​មានការ​ផ្សាយ​ព័ត៌មាន​ខុស​ការពិត​ពី​សារព័ត៌មាន cambodia daily ថា ឯកឧត្តម គុណ ញឹម អគ្គនាយក​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បាន​យកលុយ​ទៅ​សូកប៉ាន់​ភរិយា​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដើម្បី​ពន្យា​ពេល​ចូលនិវត្តន៍​រហូតដល់​ឆ្នាំ​២០២៨​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ឯកឧត្តម គុណ ញឹម ត្រូវ​បន្ត​ដល់​ឆ្នាំ​២០២៨ ដោយសារតែ​ឯកឧត្តម​ត្រូវ​បន្ត​ដឹកនាំ​ការងារ​គយ ដូចជា​ការកែទម្រង់​ផ្សេងៗ ដើម្បី​ព្រឹង​ស្ថាប័នគយ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បានចេញ​ការពារ​ខ្ញ៉ំ និង​គ្រួសារ ។

​សូម​ជំរាប​ថា ចំពោះ​រឿងនេះ​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ផ្លូវការ​ផងដែរ​ថា "​បើ​ចេះ​ឲ្យ​គេ​កោត​បើ​ឆោត​ឲ្យ​គេ​អាណិត​។​ហេតុតែ​ប្រឆាំង​គ្រប់​រឿង​បាន​ថ្មីៗ​នេះ​កាសែត​ប្រឆាំង​ដែល​អះអាងថា​មាន មន្ត្រី​គយ​និយាយថា​លោក​គុណ ញឹម យកលុយ​មក​សូក​ប្រពន្ធ​ហ៊ុន ម៉ា​ណែ​ត​ដើម្បី​បាន​ពន្យា​អាយុ​ចូលនិវត្តន៍ ដល់​ឆ្នាំ​២០២៨"​។សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា បានចាត់ទុក​ការផ្សាយ​របស់​ខេ​ម​បូ​ឌា​ដេលី ដែល​បាន​ផ្សាយ​បំភ្លៃ​ថា លោក គុណ ញឹម យកលុយ​ទៅ​សូក​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ដើម្បី​រក្សា​តំណែង​ដល់​ឆ្នាំ​២០២៨ គឺជា​រឿង «​ឆោតល្ងង់​»​។ ឆោតល្ងង់​ព្រោះថា ការសម្រេច​ពន្យារពេល​ចូលនិវត្តន៍ លោក គុណ ញឹម បាន​ធ្វើឡើង​តាំងពី​ពេល​សម្តេច​តេ​ជោ នៅ​កាន់តំណែង​មកម្ល៉េះ ដូច្នេះ​គ្មានអ្វី​ជាក់​ពាក់ព័ន្ធ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត​នោះឡើយ​។​

​ប្រតិកម្ម​ទៅនឹង​ការផ្សាយ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា មុនដំបូង​សម្តេច​សម្រេច​ឱ្យ​លោក គុណ ញឹម ចូលនិវត្តន៍​ត្រឹម​ឆ្នាំ​២០២៥ តែ​ក្រោយមក​តាម​សំណើ របស់​ឧបនាយករដ្ឋមន្ត្រី អូន ពន្ធ​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ពិនិត្យ​លើ​ភាពចាំបាច់​នៃ​កំណែទម្រង់​គយ និង​គុណសម្បត្តិ​របស់លោក គុណ ញឹម ផង​នោះ សម្តេច​សម្រេច​ឱ្យ​លោក គុណ ញឹម ចូលនិវត្តន៍​នៅ​ឆ្នាំ​២០២៨​។​​សម្តេច​បន្ថែមថា សម្តេច​ក៏បាន​សម្រេច​ឱ្យ​អគ្គនាយករង​ពីររូប​ទៀត បាន​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០២៨​ផងដែរ ដើម្បី​ក្លាយជា​ក្រុម​ដឹកនាំ​បន្ត​កំណែទម្រង់​គយ​ប្រកបដោយ​ជោគជ័យ​។​​សម្តេច​តេ​ជោ បាន​ណែនាំ​ឱ្យ​ពិនិត្យ​លើ​កាលបរិច្ឆេទ ក្នុង​លិខិត​បន្ថែម​ដើម្បី​មើល​ឱ្យ​ឈប់​ល្ងង់​។ សម្តេច​បន្តថា សូម​ពាក់​វ៉ែនតា​មើល​ផង​ប្រសិន​ភ្នែក​មិនល្អ ជៀសវាង​មើល​ច្រឡំ​ថ្ងៃខែ​ឆ្នាំ​។​

​ករណី​យ៍​មេ​គយ​ធំគុណ​ញឹម​នេះដែរ អ្នកនាំពាក្យ​របស់​នាយ​ក​រដ្ឋមន្ត្រី នៅ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២៤​នេះ បានចេញ​សេចក្តីប្រកាស​បដិសេដ ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ខុសពី​ការពិត​ទាំងស្រុង​របស់ ឌី ខេ​ម​បូ​ឌា ដេលី ខ្មែរ (The Cambodia Daily Khmer) បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន ប្រឌិត​ខុសពី​ការពិត​ទាំងស្រុង ដោយបាន​ចោទប្រកាន់ថា «​ឯកឧត្តម គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ បាន​សូកប៉ាន់ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ភរិយា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពន្យារពេល​ចូលនិវត្តន៍​រហូតដល់​ទៅ​ឆ្នាំ​២០២៨» ។​

ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ជូន​សាធារណជន ទាំងអស់​ដូចខាងក្រោម​៖១៖ ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី សូម​ច្រានចោល និង​ប​ដិ​សេ​ដាច់អហង្ការ​ចំពោះ​ព័ត៌មាន​ប្រឌិត​ដែល​បាន ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន ទី​នី ខេ​ម​បូ​ឌា ដេលី ខ្មែរ (The Cambodia Daily Khmer) ក្នុង​ចេតនា​ទុច្ចរិត ដែល​ធ្វើឱ្យ សាធារណៈជន មានការ​ភាន់ច្រឡំ និង​នាំឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​ភាព​ស្អាតស្អំ​របស់ លោក ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ភរិយា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា​។​

២៖ ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី សូមបញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ជូន​សាធារណជន​ជ្រាបថា លោកជំទាវ បណ្ឌិត ពេ​ជ ចន្ទ​មុនី ពុំបាន​ទទួល​សំណូក​សូកប៉ាន់​ដូច​ការផ្សព្វផ្សាយ​ចោទប្រកាន់​ខុសពី​ការពិត​របស់​សារព័ត៌មាន ឌឹ ខេ​ម​បូ​ឌា ដេលី ខ្មែរ (The Cambodia Daily Khmer)​នោះទេ​។ លោកជំទាវ​បណ្ឌិត មិនដែល​ប្រើប្រាស់​តួនាទី​ព្រះ​គម​ជា ជា​ភរិយា​របស់ សម្តេច​ធិបតី ដើម្បី​ចាត់ចែង​ការងារ​របស់​រាជរដ្ឋាភិបាល​នោះឡើយ​។ ផ្ទុយទៅវិញ លោកជំទាវ​បណ្ឌិត តែងតែ​ប្រកាន់ខ្ជាប់​នូវ​ការបំពេញ​តួនាទី​យ៉ាង​ល្អប្រសើរ និង​ឥរិយាបទ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ ក្នុងនាម​ជា​ឧ​ត្ត​ម​ភរិយា​របស់ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​តែងតែ​ធ្វើ​សកម្មភាព​មនុស្ស​ធ៌​ម​ជាច្រើន ដើម្បី​សង្គមជាតិ និង​ប្រជាជន​។​

៣៖ ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី សូម​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អ្នកសារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន ឌី ខេ​ម​បូ​ឌា ដេលី ខ្មែរ (The Cambodia Daily Khmer) ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ខុសពី​ការពិត​ទាំងស្រុង​ដូច បានលើកឡើង​ខាងលើ​។ នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​សារព័ត៌មាន​មួយ​នេះ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​ចេតនា​ទុច្ចរិត ញុះញង់ បំភ្លៃ​ការពិត ក្នុង​គោលបំណង​មូល​បង្កាច់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ក្រុមគ្រួសារ ដើម្បី​បម្រើ បៀ​ប​វារៈ​នយោបាយ​របស់ខ្លួន​។ ក្រុម​អ្នកនាំពាក្យ​របស់​នាយក​រដ្ឋមន្ត្រី ស្នើឱ្យ​អ្នកសារព័ត៌មាន និង​អង្គភាព​សារព័ត៌មាន​នេះ បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ថោកទាប​បែបនេះ​បន្តទៀត និង​ងាក​មក​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ឱ្យបាន ត្រឹមត្រូវ​។​

​ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​រដ្ឋាភិបាល នីតិកាល​ទី​៧ សម្តេច​ធិបតី មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ តែងតាំង​ផ្លាស់ប្តូរ​អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​គ្រប់ពេលវេលា​។ ប៉ុន្តែ​ដោយ​ផ្អែកលើ​គុណសម្បត្តិ​របស់ លោក គុណ ញឹម ដែលជា​មន្ត្រី​មានបទពិសោធន៍ មាន​ឆន្ទៈ​និង​មាន​ការខិតខំ​ប្រឹងប្រែង ក្នុងការ​បំពេញភារកិច្ច​ជូន​ប្រទេសជាតិ សម្តេច​ធិបតី នឹង​បន្ត​គោលការណ៍​អនុញ្ញាត​ជូន លោក គុណ ញឹម ក្នុងការ​ពន្យារ​ការចូល​និវត្តន៍​រហូតដល់​ឆ្នាំ ២០២៨ បើ​គ្មាន​ការចាំបាច់​ណាមួយ​ក្នុងការ​កែសម្រួល​។​សូមបញ្ជាក់ថា​តាមច្បាប់​សហលក្ខន្តិកៈ​ម​ន្ត្រី​រាជការ​ស៊ីវិល​មន្ត្រី​រាជរដ្ឋាភិបាល​តម្រូវ​ឲ្យ​ចូល​នី​វត្ត​ន៍​នៅ​អាយុ​៦០​ឆ្នាំ​។​ការដាក់​ឲ្យ​ចូលនិវត្តន៍​នេះ​គឺ​ធ្វើតាម​ឋានានុក្រម​នៃ​ឋានន្តរសក្តិ​មន្ត្រី​រាជា​ការ​ដោយ​ព្រះរាជ​ក្រិ​ត្យ​អនុ​ក្រិ​ត្យ​។​បើតាម​រាជរដ្ឋាភិបាល​ការ​ទុក​លោក​គុណ​ញឹម​និង​អគ្គនាយករង​គយ​ពីរ​នាក់​ទៀត​មិន​ឲ្យ​ចូលនិវត្តន៍​គឺ​ដើម្បី​កែទម្រង់​ស្ថាប​ន័គ​យ​៕a kun nhim1 a kun nhim3 a kun nhim4 a kun nhim a kun nhim2 a kun nhim retire a kun nhim retire1 a kun nhima a kun nhima1 
​