» មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5845 នាក់

ម្សិលមិញ 6359 នាក់

សរុប 14092478 នាក់

លោក​ឧកញ៉ា គិត ធាង​ថៅកែ​ក្លឹប​រ៉ុ​ក មិន​នៅក្នុង​ស្រុក​ឡើយទោះសម្តេចក្រឡាហោមថាអត់ពាក់ពន្ធ័ក៏ដោយ

 
​ភ្នំពេញ​៖​ទោះបី​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ចេញមក​ប្រកាសថា​មកដល់ពេលនេះ​សមត្ថកិច្ច​រក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​មានការ​ពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា នោះទេ​”​ក៏ដោយ​ក៏​មកដល់ពេលនេះ​មានព​តិ​មាន​ទម្លាយ​ឲ្យ​ដឹងថា​៖​លោក​ឧកញ៉ា​គិត​ធាង​បងប្រុស​ឧកញ៉ា​គិ​ម៉េង​សេដ្ឋី​ស្រុក​ខ្មែរ មិន​នៅក្នុង​ប្រទេស​​ឡើយ ចាប់តាំងពី​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក ចាប់​មនុស្ស​៣០០​នាក់​និង​រឹបអូស​បាន​គ្រឿងញៀន ប្រមាណ​ជាង​៥០​គីឡូក្រាម​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅនេះ​មក​ម្លេះ​។a drug rock 

​ក្នុង​ប្រតិបត្តិ​ការណ​បង្ក្រាប​គ្រឿង​ញៀន​ក្នុង​ក្លឹប​រ៉ុ​ក​ដែល​គេ​ដឹងថា​គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា​គិត​ធាង​នោះ​សម​ត្ត​កិច្ច​ប្រហែលជា​គ្រប​ទុក​លែង​នឹកនា​ហើយ​រាបទាំង​តុលា​រការ​រាជធានី​ភ្នំពេញ​ផងដែរ​។​ព្រោះ​សាលា​រាជធានី​នៅ​ថ្ងៃទី២៥កុម្ភៈឆ្នាំ​២០១៩​នេះ​បានចេញ​សេចក្តីសម្រេច​មួយ​លុបចោល​អាជ្ញា​ប​ណ្ណ័​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក​ជា​ផ្លូវការ​ហើយដោយ​មិន​និយាយ​អ្វី​រឿង​ចំណាត់ការ​លើ​ម្ចាស់​ក្លឹប​នេះឡើយ​។​

មាន​ពត៍​មាន​បំភ្លៃ​ថា​ក្លឹប​នេះ​លោក​ឧកញ៉ា​គិត​ធាង​បាន​ជួល​ឲ្យ​ចិន​តែ​អាចិន​ណាមួយ​នោះ​សម​ត្ត​កិច្ច​មិន​បង្ហាញ​ឲ្យ​ដឹង​ឡើយ​។​ក្រៅតែពី​ការ​លេច​ធ្លាយ​នូវ​កិច្ចសន្យា​ដែល​ឧកញ៉ា​គិត​ធាង​បានធ្វើ​ជាមួយ​សម​ត្ត​កិច្ច​ដែនដី​រឿង​ទ​ទួ​ឡ​ខុសត្រូវ​បើ​មានការ​ប្រើប្រាស​គឿ្​ង​ញៀន​ក្នុង​ក្លឹប​តែ​ប៉ុន​ណោះ​។​

ជាក់ស្តែង​យោងតាម​កិច្ចសន្យា ដែល​លោក​ឧកញ៉ា គិត ធាង បានធ្វើ​កិច្ចសន្យា​កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៨​បង្ហាញថា​” ខ្ញុំបាទ គិត ធាង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ សញ្ជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២៤៦Eo ផ្លូវ​ព្រះ​មុន្និ​វង្ស ក្រុម​ទិ​៤០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាត់​អត្តសញ្ញាណ​ប័​ណ្ឌ​សញ្ជាតិ​ខ្មែរ​លេខ​០១០០០១៥៤២ ជា​ម្ចាស់​អាជីវកម្ម​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់ អាស័យដ្ឋាន​អាជីវកម្ម​អគារ​លេខ​៤៦៨ ផ្លូវ​មុន្នី​វង្ស ភូមិ​បឹងត្របែក សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សូម​សន្យា​ចំពោះមុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ថាៈ​
១-​មិន​អនុញ្ញាត​ឲ្យ​មាន​ការផលិត ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​ទីតាំង​អាជីវកម្ម​របស់ខ្លួន​។​
២-​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​រាយការណ៍​ជាបន្ទាន់ ក្នុងករណី​សង្ស័យ​មានការ​ផលិត ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​ទីតាំង​អាជីវកម្ម​របស់ខ្លួន​។​៣-​អនុវត្តតាម​កិច្ចសន្យា ដែល​បាន​សន្យា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពេល​សុំ​បើក​អាជីវកម្ម​របស់ខ្លួន​។​
​ក្នុងករណី​ដែល​ខ្ញុំបាទ មិនបាន​អនុវត្ត​ទៅតាម​ខ្លឹមសារ​សន្យា​ខាងលើ ខ្ញុំបាទ សុខចិត្ត​ឲ្យ​ត​អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ បិទ​អាជីវកម្ម​ទាំងស្រុង និង​ទទួលខុសត្រូវ​តាមច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ព្រមទាំង​ច្បាប់​ផ្សេងៗ​ទៀត​។​

​មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២ ចែងថា​”​អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬ អំពើ​ផ្សេងទៀត​ដែល​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺ ជា​បទ​សម្រួល​ឱ្យប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​៥​ឆ្នាំទៅ​១០​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល​។​

​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​បែក​ធ្លាក​ឯកសារ​ដែល​សាលា​រាជធានី​ភ្នំពេញ បានចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ជូន​ឧកញ៉ា គិត ធាង គឺ​មជ្ឈមណ្ឌល​រ៉ុ​ក​៩(Rock) ។​a drug rock2 

​លិខិត​ចុះ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​ក្រោយ​បង្ក្រាប​នៅ​រ៉ុ​កបាន​២​ថ្ងៃ បង្ហាញថា ឧកញ៉ា គិត ធាង ធ្លាប់ធ្វើ​កិច្ចសន្យា​ចំនួន​២​ដង រួចមកហើយ ។ កន្លងមក មាន​លេចឮ​ព័ត៌មាន​ថា ឧកញ៉ា គិត ធាង បាន​ផ្ទេរសិទ្ធិ​កាន់កាប់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ទៅ​ជន​ជាតិចិន ។ ប៉ុន្តែ​តាមរយៈ​នេះ គឺ ពុំមាន​ឯកសារ​បញ្ជាក់ថា រ៉ុ​ក ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ជនជាតិ​ចិន​ឡើយ​។​

ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហោះ​សារ​”​ខ្ញុំ​សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រឹង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បានធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅនេះ ដោយ​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន​ជាច្រើន​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយចំនួន​ផងដែរ ។​a drug rock6 

​បន្ទាប់ពី​ការបង្ក្រាប​ដោយ​ជោគជ័យ​របស់​កងកម្លាំង​នគរបាល​លើ​ករណីនេះ ក៏បាន​កើតមាន​ពាក្យ​ចចាមអារ៉ាម​ថា ករណី​បទល្មើស​គ្រឿងញៀន​នេះ​មានការ​ពាក់ព័ន្ធ​នឹង​បុគ្គល​ផ្សេងៗ ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ​ជម្រាបជូន​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាបថា តាមរយៈ​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ មកដល់ពេលនេះ​សមត្ថកិច្ច​រក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​មានការ​ពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា នោះទេ​”​។​​ខ្លឹម​សារបាន​សង្កត់ធ្ងន់​ថា​”​សមត្ថកិច្ច​រក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​មានការ​ពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា នោះទេ​”​។​

​ប៉ុន្តែ​មហាជន​លើកឡើងថា មិន​ប្រាកដថា​អត់​ទាក់ទង​នឹង​លោក​ឧកញ៉ា គិត ម៉េង ប្អូន​លោក​ឧកញ៉ា គិត ធាង នោះទេ គ្រាន់​សមត្ថកិច្ច​ចង់​ឬ​ហ៊ាន​ធើ​ឬ​អត់​តែប៉ុណ្ណោះ​?​។​ស្រុកយើងចឹងអាទូចចាប់បានគុកហើយអានាង!?។a drug rock1 a drug rock3 a drug rock5 a drug rock4 a drug rock1