» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9491 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699662 នាក់

ទីលានប្រណាំង​រថយន្ត​off road មណ្ឌលគិរី កន្ទេល​ធំ​បន្លំ​ដេក ដីព្រៃ​ឈើ របស់​រដ្ឋ​ពិតជា​រលាយ​អស់ហើយ​!!!!!


​ខេត្តមណ្ឌលគិរីៈ ទីលានប្រណាំង​រថយន្ត​Off-Road នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ​ស្រុក​ពេ​ជ្រា​របស់​ក្រុមហ៊ុន​គោព្រៃ​ដែលមាន​មន្ត្រី​ក្នុង​ខេត្ត​ជា​ម្ចាស់​បានក្លាយ​ដា កន្លែង​ស្តុ​ប​ឈើ​និង​ជួញដូរ​ឈើ​ខុសច្បាប់​យ៉ាងសកម្ម​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​១៦​កុម្ភៈ​២០២៣​នេះ សមត្ថកិច្ច​ប្រទះឃើញ​ឈើ​ជាច្រើន​ម៉ែត្រគូប រថយន្ត​បា​កុង​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ នៅ​ចំណុច​ជ្រៀក​ឈើ​ក្នុង​បរិវេណ​ប្រណាំង​រថយន្ត Off-Road ដែលមាន​ទីតាំង នៅ​ភូមិ​មេ​ប៉ៃ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។a off road3

​សមត្ថកិច្ច​បានឱ្យដឹង​ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថ្នាក់ជាតិ ថ្នាក់​ខណ្ឌ និង​ដឹកនាំ​ដោយ​លោក ស៊ា​វ ងី​ឈាន់ ព្រះ រាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី កាលពី​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ អំឡុងពេល​ចុះ​ល្បាត​បាន​ប្រទះឃើញ​ឈើ​ជាច្រើន​ម៉ែត្រគូប និង​ជំនា​ឈើ​បន្សល់ទុក​នៅក្នុង​ទីតាំង​យ៉ាងច្រើន រថយន្ត​បា​កុង​ចំនួន​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង រួមទាំង​រោងតង់​ប្រមាណ​៤​ជំរុំ នៅក្នុង​បរិវេន ប្រណាំង​រថយន្ត Off-Road ស្ថិតក្នុង​ភូមិ​មេ​ប៉ៃ ភូមិ​ពូ​ជ្រៃ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។ពេល​សមត្ថកិច្ច ទៅដល់​ភ្លាម​ក្រុម​ជនល្មើស​បាននាំគ្នា​រត់​ចែក​ជើង​គ្នា បាតជើង​ស​ព្រាត​ចូល​ព្រៃ​បាត់ អស់​បន្សល់ទុក​តែ​វត្ថុតាង​។ តែ​យ៉ាងណា ក៏ដោយ​គេ​ដឹងថា រថយន្ត​បា​កុង ២​គ្រឿង​នោះ គឺជា​របស់​ស្ដ្រី​ឈ្មួញ​ឈើ​ចាស់វស្សា​ម្នាក់​មានឈ្មោះ ចែ​គា ?​។​

​ក្រុមមន្ត្រី​ជំនាញ​បាន​សន្និដ្ឋានថា ដោយ​ទីតាំង​មាន អំណោយផល ដែល​ក្រុម​ឧក្រិដ្ឋជន​ព្រៃឈើ បាន​សហ​ការណ៍​ជាមួយ​ម្ចាស់​ក្លឹប​គោព្រៃ​ដែល​គេ​ដឹងថា​ជាអតីត​មន្ត្រី​នៃ​មន្ទី​រី​ឋា​ម​ពល​រ៉ែ​ខេត្ត​ជា​ប្រធាន លបលួច​ធ្វើ​សកម្មភាព​កាប់​ឈើ និង​ដឹក​ចេញ​ជា​យូ​មកហើយ​។​អង្គភាព​សារ​ពត៍​មានបាន​ស្រាវជ្រាវ រក​ម្ចាស់​ទីតាំង​off Road ដែលមាន​ឈ្មោះ​លោក​ទូច រស្មី ប្រធាន​ក្លឹប​គោព្រៃ 12 motor park ដើម្បី​ពន្យល​ផងដែរ​តែ​មិនមាន​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​។​​ក្រោយ​ការត្រួតពិនិត្យ​វត្ថុតាង​ទាំងអស់​ត្រូវបាន​សមត្ថ​កិច្ច​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មណ្ឌលគិរី ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។​ទោះជា​យ៉ាងណា​មកដល់ពេលនេះ​គេ​មិនទាន់​លឺ​និង​បានឃើញ​សម​ត្ត​កិច្ច​ឃាត់​បាន​ខ្លួន​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ខាងលើនេះ​នៅឡើយ​៕a off road2 a off road a off r 

​