» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10577 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700748 នាក់

អភិបាលខេត្ត​ត្បូងឃ្មុំ​សម្ងំ​រឿង​មេបន​ល្បែង​ច្រក​ដូង​៧​ដើម​បើក​ឲ្យ​ខ្មែរ​ចូល​ឲ្យ​មេបន​កៀបស៊ី​

​ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​ជិះ​ម៉ូតូ និង​រថយន្ត​មក​សម្រុកចូល​លេង​ល្បែ​.​ង​បញ្ជល់មាន់ និង​យូគី​ខុសច្បាប់ នៅ​ច្រក​ដូង​៧​ដើម ស្ថិតក្នុង​ឃុំ​ដា ស្រុក​មេមត់​តែ​សម​ត្ត​កិច្ច​សម្ងំ​ស៊ី​តុង​មេបន​។ ករណី​យ៍​នេះ​លោក ម៉ៅ ច​យ មេឃុំ​ដា បាន​ប្រាប់​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២​ថា រូបលោក​ទទួលស្គាល់ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាននាំគ្នា​ទៅលេង​ល្បែ​.​ង​បញ្ជល់មាន់ និង​យូគី​នៅ​ច្រក​ដូង​៧​ដើម ជាប់​ព្រំដែន​ជាមួយនឹង​ប្រទេស​វៀតណាម​នោះ​មែន​។ លោក​ថា អាជ្ញាធរ​បាន​ខិតខំ​ទប់ស្កាត់​អ្នក​នៅ​ឃុំ​ដា មិន​ឲ្យ​ចូល​លេង ហើយ​ភាគច្រើន​អ្នក​ដែល​មកលេង​ជិះ​រថយន្ត​ល្អៗ​មកពី​ចម្ងាយ​?​។​a game donga 

​លោក​មេឃុំ​ដា បន្ត​ឲ្យ​ដឹង​ទៀតថា កន្លែង​បើក​ល្បែ​.​ង​ស៊ីសង​នេះ គឺ​ផុតពី​ដែន​សមត្ថកិច្ច​របស់​អា​ជ្ញា​ធរ​ឃុំ ហើយ​គេ​អះអាងថា មានច្បាប់​ត្រឹមត្រូវ​ទៀតផង​។ លោក​មេឃុំ​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​ដា ពុំទាន់​មាន​អ្នកណា​ផុងខ្លួន​លេង​ល្បែ​.​ង​នៅ​ច្រក​ដូង​៧​ដើម រហូតដល់​ប្ដឹងផ្ដល់​គ្នា​ឡើងដល់​សាលាឃុំ​នៅឡើយ​ទេ​។ ក្នុងពេល​ប្រជុំ​ម្ដងៗ គេ​តែងតែ​លើក​ពី​ល្បែ​.​ង​ស៊ីសង​នៅ​ច្រក​ដូង​៧​ដើម​នេះ មក​និយាយ ដោយ​គេ​មិន​ចង់ឱ្យ​កើតមាន​នៅលើ​ទឹកដី​ស្រុក​មេមត់ ដើម្បី​កុំឱ្យ​មាន​បញ្ហា តែ​គេ​អះអាងថា មានច្បាប់​បើក​ត្រឹមត្រូវ តែ​មិនដឹង​ច្បាប់​ធ្លាក់​ពី​ឋានណាម​ក​ទេ​។​ក្នុងអំឡុង​ពេលដែល​ជំងឺ​កូ​វីដ​ផ្ទុះ​ខ្លាំង ទីតាំង​ល្បែ​.​ង​ស៊ីសង​នៅ​ច្រក​ដូង​នេះ ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន ដើម្បី​បញ្ជៀ​ស​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ covid 19​។

ក្រោយមកទៀត នៅពេលដែល​សម្ដេច​តេ​ជោ បានប្រកាស​រឹតបន្តឹង​បិទ​ល្បែ​.​ង​ស៊ីសង​ទីតាំង​ល្បែ​.​ង​ច្រក​ដូង​៧​ដើម​នេះ ក៏​ត្រូវបាន​បិទទ្វារ​មិន​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ចូល​លេង​ផងដែរ​។​បុរស​ម្នាក់​ឈ្មោះ​វ៉ា ដែលជា​អ្នកមើលការខុសត្រូវ​ល្បែ​.​ង​ស៊ីសង​នៅ​ច្រក​ដូង​៧​ដើម បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា តា​លឹម ជា​ទាហាន​នៅ​ខេត្តព្រះវិហារ បានទទួល​ម៉ៅការ​បន្ត​ពី​ឈ្មោះ ហេង ដែលជា​ម្ចាស់​កាស៊ីណូ​មានច្បាប់​ពី​ក្រសួង​ហិរញ្ញវត្ថុ​។ រូបលោក​ទទួលស្គាល់​ក្នុង​ច្បាប់​មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែ​.​ង​ស៊ីសង​នោះទេ​តែ​គាត់​ថា នៅ​កន្លែង​ផ្សេង​ក៏​ដូច​កន្លែង​នេះដែរ ភាគច្រើន​ខ្មែរ​ចូល​លេង​ដូច​តែ​គ្នា​ហ្នឹង​?​។

សម្ដេច​តេ​ជោ ប្រកាស​ឲ្យ​បិទ​ល្បែ​.​ង​ស៊ីសង នៅ​ច្រក​ដូង​៧​ដើម​នេះ​ក៏បាន​បិទ​មួយរយៈ​ផងដែរ ទើបតែ​បើក​វិញ​បាន​ជាង​មួយខែ​ប៉ុណ្ណោះ​។​ករណី​យ៍​បើក​បន​ល្បែង​ព​ទ្ធ័​ស៊ីលុយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ច្បាប់​ហាមឃាត់​នេះ​បណ្ឌិត ជាម ចន្ទ​សោ​ភ័​ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​ទទួលស្គាល់ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​៩០% នាំគ្នា​ចូល​លេង​ល្បែ​.​ង​ស៊ីសង​នៅ​ច្រក​ដូង​៧​ដើម​។ តែ​ពេល​កាសែត​ផ្ញើ​សារ​សួរថា​តើ​រដ្ឋបាលខេត្ត​មាន​វិធានការ​បែបណា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ដែរឬទេ​?​លោក​អភិបាលខេត្ត​សម្ងំ​ឈឹង​?​។​មិនដឹងថា​តើ​រាជរដ្ឋាភិបាល​កែសម្រួល​បទបញ្ជា​ដែល​ហាម​មិន​ឲ្យ​ខ្មែរ​ចូល​លេង​ឬ​យ៉ាងណា​នោះទេ​បានជា​អាជ្ញាធរខេត្ត​សម្ងំ​ស៊ី​តុង​មេបន​ចឹ​ង​នោះ​?.។យ៉ាប់មែនស្រុកយើងម្តងចេះម្តងចុះ៕a cheam chan a game donga1 a game donga2 a game donga4 

​