» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6973 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697144 នាក់

ធ្លាយ​រូប​ឧកញ៉ា​លឹម​ប៊ុន​ណា​ហៅ​ខ្នា​លេងល្បែង​ស៊ីសង​ខុសច្បាប់​

 

​ភ្នំពេញ​៖​មាន​រូបថត​ប៉ុន្មាន​សន្លឹក​បាន​បង្ហាញថា​លោក​ឧកញ៉ា ខ្នា និង​ចៅ​កែ​ហាង​ផ្សេងៗ​ទៀត​ជួបជុំគ្នា​លេងល្បែង​ស៊ីសង​ខុសច្បាប់​។ លោក​ឧកញ៉ា​ខ្នា​ដែល​កន្លងមក​ស្គាល់​ថា​ជា​ថៅកែ​ជួញ​ឈើ​ដ៌​ល្បី​ត្រូវបាន​គេ​រាយការណ៍​ថា​វូ​ល​ចិត្ត​លេងល្បែង​ខុសច្បាប់​នៅតាម ទីតាំង​នានា​ដូចជា​តាម​៖ ភោជនីយដ្ឋាន ជី​ឡូ​វិឡា ,​ក្លឹប​កីឡា​ស្ទី​ម​សោ​ណា​ម៉ាស្សា​នៅក្បែរ​សាលា​វិទ្យាល័យ​ឥន្ទ្រៈ​ទេវី ,​អគារ​ធី​ខេ ,​អគារ​ស្កា​យ​៣១ និង​ភោ​ជនី​ដ្ឋា​ន​អូ​ខេ​អិន​ជី ស្ថិតនៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​a lim buna 

​រូបភាព​ជាច្រើន​សន្លឹក​បានបង្ហាញ​រូបភាព​ឧកញ៉ា ខ្នា និង​បក្ខពួក​ប្រុស​ស្រី​ជាច្រើន​នាក់​ទៀត​កំពុង​ជុំគ្នា​លេងល្បែង​ស៊ីសង​នេះ​ប្រភព​និយាយថា​នៅ​ជា​ន់ទី​៨ បន្ទប់​លេខ ១១០៨ នៃ​ខុន​ដូ​ធី​ខេ ក្បែរ​ភោជនីយដ្ឋាន អូ​ខេ​អិន​ជី​ស្ថិត​នៅជាប់​បណ្ដោយ​ផ្លូវ​លេខ​២៨៧ និង​មហាវិថី​ម៉ៅ​ស៉ី​ង​ទុង ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។ បន្ទាប់មក​ក្រុម​អ្នកញៀន​ល្បែង​ស៉ី​សង​ទាំងនេះ​ក៏បាន​ប្ដូរ​មកលេង​នៅ​អាគារ​ខុន​ដូ ស្កា​យ​៣១​ជាន់​ទី​១២ វិញ​។​

​ប្រភព​បន្តទៀតថា ការ​បែកធ្លាយ​រូប​មក​ខាងក្រៅ​នេះ ត្រូវបាន​គេ​ខ្សឹបខ្សៀវ​មក​ថា​៖ សង្ស័យ​មកពី​ឧកញ៉ា​ម្នាក់ ក្នុងចំណោម​នោះ​ទម្លាប់​មាន​ចរិត​ខែងរ៉ែង​ពូកែ​ជេរ​អ្នកញៀន​ល្បែង​ដូចគ្នា ដែលមាន​ជា​ស្ត្រី​ផង​និង​មាន​ងារ​ជា​ឧកញ៉ា​ដូចគ្នា​ផង​គ្រា​ដែល​ឈ្នះ​ចាញ់​រាប់ពាន់​ទៅ​រាប់ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃៗ មិនតែប៉ុណ្ណោះ ក៏មាន​អ្នក​ចាំ​ទទួល​ប​ញ្ជាំ​រថយន្ត គ្រឿង អលង្ការ និង​ក្រុម​អ្នក​ចងការ​ប្រាក់ បន្ថែមទៀត ដែល​ផ្ទុយ​ពី​ច្បាប់ ផ្គើន និង អនុសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ផងដែរ​។​

​ក្រោយ​បែកធ្លាយ​ទីតាំង​ខាងលើ​ពួកគេ​ក៏បាន​ប្ដូរ​ទៅលេង​នៅ​អគារ​ខុន​ស្កា​យ ៣១ ជាន់​ទី​១២ បន្ទប់​លេខ​១២០១ និង​ភោជនីយដ្ឋាន​អូ​ខេ នៅក្បែរៗ​នឹង​ទីតាំង​បែកធ្លាយ​។ ហើយ​ប្រពន្ធ​អ្នកបើក​ភោជនីយដ្ឋាន​នេះ ក៏​ជា​អ្នកធ្វើ​អាហារ​លក់​ឱ្យ​ក្រុមអ្នកលេង​ល្បែង និង​ចេះ​រៀបចំ​តម្រូវ​ការឱ្យ​មេ​កើយ​របស់ខ្លួន​ដូចជា​បន្ទប់​ស្ទី​ម​។​​ទោះបី​ឃើញ​រូបភាព​ឧកញ៉ា ខ្នាច្បាស់ក្រឡែត កំពុង​អង្គុយ​លេងល្បែង​ស៉ីសង​ក៏ដោយក៏​លោក​ឧកញ៉ា ខ្នា បាន​បដិសេធថា​៖ លោក​មិនបាន​លេងល្បែង​ដូច​ការដែល​គេ​លើកឡើង​និង​ចុះផ្សាយ​ទេ រូបភាព​នោះ​ជា​រូប​កាត់ត​។ ហើយ​ភោជនីយដ្ឋាន​អូ​ខេ​អិន​ជី ដែល​ល្បី​ថា លេងល្បែង​ក៏​គ្មាន​ដែរ​។​

​ដូចគ្នានេះដែរ​លោក សែម វិ​បុត្រ ដែល​អះអាង​ជា​ម្ចាស់​ភោជនីយដ្ឋាន អូ​ខេ​អិន​ជី បានឱ្យដឹងថា គ្មាន​ការលេង​ល្បែង​ទេ ទៅលេង​ឯណា​មិនដឹង​ទេ តែបើ​សម្រាប់​ហាង​លោក​គឺ​គ្មានទេ​។​សម្រាប់​អាជ្ញាធរ​ដែនដី​វិញ​លោក ជា ពិសី អភិបាលខណ្ឌ​ទួលគោក បានឱ្យដឹងថា អាជ្ញាធរ​នឹងធ្វើ​ការស្រាវជ្រាវ​ហើយ​ចាត់ចែង​បង្ក្រាប​។ រីឯ​បុគ្គ​ផ្នែក​លក់​នៅ​អាគារ​ខុន​ដូ​ស្កា​យ​៣១ បានឱ្យដឹងថា ក៏​នឹង​តាម​ពិនិត្យមើល​សកម្ម​នេះ​ផងដែរ​។​
​លោក​ឧកញ៉ា​លឹម​ប៊ុន​ណា​ហៅ ខ្នា ធ្លាប់ជា​ជន​ល្បីល្បាញ​លើ​ជំនួញ​ព្រៃឈើ បន្ទាប់មក​ឆ្នោត ឡូតូ រណ្ដៅ​ដី និង​ចុង​ក្រោយនេះ​គឺ​បើក​បន​ល្បែង​លួចលាក់​និង​លេង​ខ្លួនឯង​ផង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​។​a lim buna1 a lim buna2 

​