» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8618 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698789 នាក់

អត់​ឃើញ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជិះ​ឧ​ត្ថ​ម្ភា​គ​ចក្រ​ទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ឈ្មួញ​ឈើ​ដ៏​ល្បី ឈ្មោះ ហូ ជី​វ៉ៃ កំពុង​កាប់បំផ្លាញ​ដឹកជញ្ជូន​ទៅ​លក់​នៅ ស្រុក​យួន​


​រតនគិរី​៖ ប្រភព​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា មេ​ឧក្រិដ្ឋជន ព្រៃឈើ​នៅ​ខេត្ត​រតនៈគីរី ឈ្មោះ​ហ៊ូ​វ ជី​វ៉ៃ បាន​កំពុង នាំ​គ្រឿង ចក្រ​៨​គ្រឿង​ចូលទៅក្នុង ព្រៃ​សហគមន៍ ភូមិ​បា​ដល ឃុំ​អូរ​យ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនៈគិរី ដើម្បី​កាប់បំផ្លាញ​ព្រៃ​ឈើដឹកចេញទៅ លក់​នៅ​ប្រទេស​វៀតណាម ។a ho

សកម្មភាព កាប់បំផ្លាញ ព្រៃ​សហគមន៍ បាដ​ល​នេៈ ត្រូវបាន​គេ អះអាង​យ៉ាង ច្បាស់​ថា គឺមាន​ការ ឃុបឃិត​ពី ឈ្មោះ ប៉ិច ជា​អ្នកផ្ដល់​លុយ​ឲ្យ​ទៅ​ប្រធាន សហគមន៍ ឈ្មោះ រ​ចំ​ស្មើ​ល ចំនួន​បី ម៉ឺន​ដុល្លារ​ជា​ថ្នូរ​និង​ការ​អនុ​ញ្ញា​ត្តិ​អោយចូល​កាប់​ព្រៃឈើ​ក្នុង​សហគមន៍​របស់គាត់​។​

​តាម​ប្រភពព័ត៌មាន​ដដែល​បាន​បន្តទៀតថា មេ​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ដុះ​ស្លែ ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ បាន​សហ​ការណ៍​គ្នា ជាមួយនិង ឈ្មោះ​ប៉ិច ឈ្មោះ ស៊ី​នឿន ដោយ​ឈ្មោៈ ហ៊ូ​វ ជី​វ៉ៃ ជា​អ្នក​នៅ​ពី ក្រោយ​ក្នុង​ការផ្តល់​លុយ រីឯ ឈ្មោៈ ប៉ិច និង ឈ្មោៈ ស៊ី​នឿន ជា​អ្នក​ប​ញ្ចុៈ​បញ្ចូល ប្រធាន​សហគមន៍​ដើម្បីអោយ មេ​ឧក្រិដ្ឋជន​ព្រៃឈើ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ នាំ​គ្រឿង ចក្រ​ចូល កាប់​ទន្ទ្រាន​ក្នុង​ព្រៃឈើ សហគមន៍​។ តាម​ប្រភព​ដដែល​បាន​ខ្សឹបប្រាប់​អង្គភាព​កាសែត​កម្ពុជា​រុងរឿង​ថា ការកាប់​ទន្ទ្រាន ព្រៃឈើ​ក្នុង​សហគមន៍​ស្ថិតនៅ​ភូមិ​បា​ដល ឃុំ​អូរ​យ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​គឺមាន​រយៈពេល​ជាង​២​ខែ កន្លងមកហើយ​បើ​គិត​រហូតមក​ពេល​នេៈ​។

គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ស្ងាត់ មួយរយៈ មេ​ឧក្រិដ្ឋជន​ព្រៃឈើ​ដុៈ​ស្លែ ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ កន្លងមក​ធ្លាប់បាន ដឹកជញ្ជូន​ឈើ ប្រណិត​ចេញទៅ​លក់ នៅ​ប្រទេស​វៀតណាម​តាមផ្លូវ​គោក ឥលូវ​ប្តូរ​រូបភាព​តាមផ្លូវ​ទឹក​វិញ​ម្តង​។​​មួយវិញទៀត បើ​យោងតាម​ប្រភព ព័ត៌មាន​បាន​លួចខ្សឹប​ប្រាប់​អង្គភាព​ខ្មេ​ែ​រ​7​មករា មេ​ឧក្រិដ្ឋជន​បំផ្លាញ ព្រៃ​ឈេ​ី ឈ្មោៈ ហ៊ូ​វ ជី​វ៉ៃ នេៈ គឺមាន ខ្នងបង្អែក​ក្រាស់​នៅ​ពីក្រោយ ទើប មន្ត្រី​ជំនាញ​បង្ក្រាប​និង​ទប់ស្កាត់​បទ​ល្មេ​ី​សព្រៃ​ឈេ​ី​ក្នុង​ខេត្តរតនគិរី​មិន​ហ៊ាន​ជា​មេ​ឈ្មួញ​ដុៈ​ស្លែ​នេៈ​ឡើយ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តរតនគិរី​បាន​លួ​ចប្រាប់ថា បើចង់ ទប់ស្កាត់​មេ​ឈ្មួញ​នេៈ​គឺ​មានតែ​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ​ដូចជា​: ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជាពិសេស ឯកឧត្តម សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស​ទេ ដែល​មេ​ឈ្មួញ​ដុៈ​ស្លែ​នេៈ​ខ្លប ខ្លាច​ព្រោះបើពឹងចៅហ្វាុខេត្តកក់ក្តៅដូចអាំងផេះចឹង។ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ហ៊ូ​វ ជី​វ៉ៃ ចំពោះ​ព​តិ​មាន​នេះ​បាន​នៅឡើយ​ទេ ។​a ho1 pm sao phay meeting 
​