» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5191 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695362 នាក់

ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា

 

ភ្នំពេញ៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមនានាជាច្រើន ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំ និងអនុវត្តគម្រោងមូលនិធិរបស់រដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបង្គោល និងអំពូលសូឡាមានតម្លៃរហូតដល់ ៨,០០០,០០០រៀល ក្នុង១ដើម ដែលតម្លៃនេះខ្ពស់ជាង តម្លៃទីផ្សារហួសហេតុ។a ministry solar1 

តាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងករណីនេះ កន្លងមក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញឱ្យចុះពិនិត្យស៊ើបអង្កេតស្រាវជ្រាវ ដោយរកឃើញមានភាពមិនប្រក្រតី នៃដំណើរការរៀបចំនិងអនុវត្តគម្រោង មូលនិធិរបស់រដ្ឋបាលឃុំចំនួន៥នៃខេត្តកំពង់ឆ្នាំង ក្នុងនោះក៏មានរដ្ឋបាលឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ។

ផ្អែកលើមូលដ្ឋាននេះ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ឱ្យចាត់វិធានការជាបន្ទាន់លើមន្ត្រីទាំងឡាយណា ដែលមានការពាក់ព័ន្ធគប់គិតគ្នា ក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ ទាំង៥ខាងលើ មិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់និងនីតិវិធីកំណត់ ដោយត្រូវចាត់វិធានការវិន័យឬ ទណ្ឌកម្មឱ្យបានម៉ឺងម៉ាត់បំផុតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សូមបញ្ជាក់ថាដើមហេតុដំបូងគឺចេញពីការរកឃើញរបស់អ្នកកាសែតករណីយ៍គម្រោងអភិវឌ្ឈន៍ឃុំទឹកហូតស្រុករលាប្អៀដែលក្នុងនោះមានការដាក់បង្គោលសូឡា១ដើមតម្លៃ៨លានរៀលខុសពីតម្លៃទីផ្សារច្រើនពេក។ករណីយ៍នេះអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិនៅថ្ងៃទី១១សីហា បានទទួលស្គាល់ថា លោកបានឃើញការរិះគន់ និងការចោទសួររបស់ប្រជាពលរដ្ឋលើករណីនេះ ហើយបានណែនាំឱ្យមន្ត្រីជំនាញចុះទៅសាកសួរ និងប្រមូលព័ត៌មានបន្ថែម ដើម្បីឱ្យដឹងច្បាស់ពីស្ថានភាពជាក់ស្តែង។បន្ទាប់មកនៅព្រឹកថ្ងៃទៅ១២សីហាសម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានប្រកាសចេញពីខេត្តស្ទឹងត្រែងឲ្យស្រាវជ្រាវរកករណីយ៍បង្គោលសូឡា១ដើមតម្លៃ៨លានរៀលនេះផងដែរ។

លោកអភិបាលខេត្តបានលើកឡើងថា តាមការយល់ឃើញតម្លៃ ៨លានរៀលសម្រាប់បង្គោលភ្លើងសូឡាមួយដើម ហាក់មិនសមទំនងគ្នា ប៉ុន្តែថា មុននឹងចាត់វិធានការយ៉ាងណា លោករង់ចាំលទ្ធផលពីការចុះពិនិត្យ និងសាកសួរជាមុនសិន។a ministry solar a ministry solar2 a ministry solar3