» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7122 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697293 នាក់

នគរបាល​ស្ទាក់ចាប់​ឡាន​ឈើ​បែកធ្លាយ​ស្រា​ថ្លៃ​នាំចេញ​គេចពន្ធ​

​ខេត្តស្វាយរៀង​៖ ស្រា​ថ្លៃៗ​ប្រភេទ​ហិ​និ​ស៊ី​(Hennessy) និង​អ៊ិ​ច​អូ​(XO) គេចពន្ធ​រាប់សិប​កេះ​ដឹក​តាម​រថយន្ត​យី​ឌុប​ធុន​យក្ស​០៥​គ្រឿង​បើក​ឆ្លងដែន​ពេលយប់​ត្រូវបាន​នគរបាល​ខេត្តស្វាយរៀង​ចាប់បាន​នៅ​ស្រុក​កំពង់រោ​ទ៌​​។​a xo 

បើតាម​មន្ត្រី​នគ​បាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៨​មិថុនា​២០១៨ មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​រថយន្ត​យី​ឌុប​០៥​គ្រឿង​ផ្ទុកទំនិញ​ពេញ​គ្រប​ជិត​សង្ស័យថា ដឹកឈើ​ប្រណិត​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​។ ក្រោយពី​បាន​ព័ត៌មាន​នេះ​ភ្លាម​សមត្ថកិច្ច​បានចេញ​ស្ទាក់​ឃាត់​រថយន្ត​បាន​០២​គ្រឿង​នៅវេលា​ម៉ោង​១១​និង​១០​នាទី​យប់ គឺ​១​គ្រឿង​ស្ទា​ក់បាន​នៅ​ចំណុច​ជិត​វត្ត​ចេក​វ៉ា ឃុំ​បន្ទាយ​ក្រាំង​ស្រុក​កំពង់រោ​ទ៌ សម្របសម្រួល​ដោយ​លោក​គង់​ច​ន្ទ័​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​ធ្វើការ​ឆែកឆេរ​ក​វត្ថុតាង ឈើប្រណិត ក៏ប៉ុន្តែ​ការឆែកឆេ​នោះ​រក​ពុំ​ឃើញ​មាន​ឈើប្រណិត​ទេ មានតែ​ទំនិញ គ្រឿង​អេ​ឡិច​ត្រូ​និ​ច ជជុះ ដូចជា ម៉ា​ស៊ិន​ត្រជាក់ ទូទឹកកក កង្ហា​ល់ ឡែ​ន​កាំ​ម៉ា​រ៉ា លោក​ព្រះរាជអាជ្ញា ក៏​មិន​ឃាត់​រថយន្ត​ទេ​អនុ​ញ្ញា​ត្ត​ឲ្យ​បន្ត​ទៅកាន់​ព្រំដែន​។​

រីឯ​រថយន្ត​យី​ឌុប​មួយគ្រឿង​ទៀត​ដោយ​យប់​ជ្រៅ ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៩​មិថុនា​ក៏​ឃាត់​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A.6237 យកមក​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​​ធ្វើការ​ឆែកឆេ នៅវេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ស​ម្រ​ម​សម្រួល​ដោយ​លោក​គង់​ច​ន្ទ័​ខេ​ម​រិ​ទ្ធ ព្រះរាជ​​អាជ្ញា​អម​សាលាដំបូង​ខេត្ត ចូលរួម​ដោយ​មន្ត្រី​គយ​និង​រដ្ឋ​ករ​ខេត្ត នគ​បាល​សេដ្ឋកិច្ច រកឃើញ​ទំនិញគេចពន្ធ បង្កប់​ក្នុង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច រួមមាន​ស្រា Hennessy XO​ដប​ធំ ដប​វែង រាប់សិប​កេះ​​និង​មាន​កង្ហា​ល់ ទូទឹកកក ម៉ាស៊ីនត្រជាក់ ចង្ក្រានហ្គាស់ កូតា​ប ស្បែកជើង ខោអាវ គ្រឿង​ក្រ​ឡៃ​
​ចាន សំបក​បារី និង​អីវ៉ាន់​ចាប់ហួយ​ជាច្រើន​មុខ ទៀត​។​គឺ​រក​មិនឃើញ​មាន​ឈើប្រណិត​ឡើយ​។​

​ទាក់ទិន​ទំនិញគេចពន្ធ ស្រា Hennessy xo នេះ​មន្ត្រី​សាខាគយ​និង​រដ្ឋ​ករ​ខេត្ត​បាន​មានប្រសាសន៍ថា​​រហូតមកដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​២៩​មិថុនា​នេះ​រើ​ឆែក​ពិនិត្យ​មិនទាន់​ហើយ​រួចរាល់​មិនដឹងថា​មាន​ទំនិញគេចពន្ធ​ប៉ុន្មាន​ទេ ដូច្នេះ​មិនអាច​បំភ្លឺ​បានទេ ។​ចំពោះ​ទំនិញ​នាំចេញ លោក​ត្រូវ​ពិនិត្យ​ឯកសារ បើ​មិនទាន់​បង់ពន្ធ​គឺ​បង់ពន្ធ​តែប៉ុណ្ណោះ គ្មាន​ទំនិញ​ហាមឃាត់​ទេ ហើយ​គ្រឿង​អេ​ឡេច​ត្រូ​និ​ច​ជជុស​នាំចេញ​មិន​បង់ពន្ធ​ទេ​។ ទោះជា​យ៉ាងណា​មហាជន​នៅ​ឆ្ងល់​ថា ចាប់​ឃាត់​រថយន្ត​បានតែ​២​គ្រឿង​ឯ​៣​គ្រឿង​ទៀត​បាន​បើកចូលទៅ​ប្រទេស​វៀតណាម​បាត់ស្រមោល​តាម​ច្រករបៀង​ទាំងយប់​។​បើ​ទំនិញ​ស្របច្បាប់​ហេតុ​អី បានជា​ធ្វើ​ចរាចរណ៍​នៅពេល​យប់​អា​ធ្រា​ត​បែបនេះ​?​។

ឆែក​ពេល​ថ្ងៃ​បែកធ្លាយ បង្កប់​ស្រា ថ្លៃ ក្នុង​១​ដប​តម្លៃ​ចាប់ពី​១២០​ដុល្លារ​ទៅជា​ង​២០០​ដុល្លារ​ឯណោះ តើ​រថយន្ត​៤​គ្រឿង​ដែល​ចេញទៅ​ប្រទេស​វៀតណាម​ពេលយប់​នោះ​មាន​បង្កប់​ទំនិញគេចពន្ធ​ប៉ុន្មាន​ទៅ ?​ឈ្មួញ ដែលជា​ម្ចាស់​ទំនិញ​នេះ​ត្រូវបាន គេ​បង្ហើប​ឲ្យ​ដឹងថា ឈ្មោះ​យាយ​ណាំ ជនជាតិ​វៀតណាម​មាន​ប្តី​ខ្មែរ រកស៊ី​រប​ចឹ​ង​ជាង​២០​ឆ្នាំ​មកហើយ​មិន​ដែលមាន​សមត្ថកិច្ច​ណា​ចាប់​ឃាត់​ពិនិត្យ​ទេ ។​បើ​កុំ​តែមាន​ព​តិ​មាន ថា​មាន​ដឹកឈើ​ប្រណិត​ឆ្លងដែន​ទើប​មាន​សមត្ថកិច្ច​ដាក់​កម្លាំង​ស្ទាក់ចាប់​ក៏​បែកធ្លាយ​រឿង​បង្កប់​ទំនិញគេចពន្ធ​ចឹ​ង​ទៅ ។​បានន័យថា​គេ​សម្ងំ​ស៊ី​យូ​ហើយ​!៕a xo1 
​