» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 452 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006233 នាក់

ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់ ត្រូវ​ទទួល​ពិនិត្យ​អ្នកជំងឺ​ទូទៅ ធ្វើតេស្ដ​រហ័សរ​កកូ​វីដ​តែ​មិន​បញ្ជាក់ថា​អ្នកណា​ចេញ​លុយ នោះឡើយ​?

 

​ភ្នំពេញ​៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល បានធ្វើ​ការណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​គណៈ​គ្រប់គ្រង​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់ ត្រូវ​ទទួល​ពិនិត្យ​អ្នកជំងឺ​ទូទៅ​ធម្មតា ប៉ុន្ដែ​អាចធ្វើ​តេស្ដ​រហ័ស​រក​ជំងឺ​កូ​វីដ​១៩​ជាមុន ប្រសិនបើ​ចាំបាច់​តែ​មិនបបញ្ជាក់ថា​ប្រជាពលរដ្ឋ​ត្រូវ​ចំណាយលុយ​ឬ​អត់​នោះទេ​?​។a co heng

​សេចក្តីប្រកាស​ចេញ​នៅ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២១​បញ្ជាក់ថា សេចក្ដី​ក្រើនរំលឹក​ណែនាំ​នេះ ធ្វើឡើង​ដើម្បី​ធានា​ឲ្យ​មាន​ប្រក្រតីភាព ក្នុង​ការផ្ដល់សេវា​សុខាភិបាល នៅតាម​មន្ទីរពេទ្យ​សាធារណៈ ក្នុងស្ថានភាព​ដែលមាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ធានា​ឲ្យ​មាន​ប្រក្រតីភាព ក្រសួងសុខាភិបាល​បានធ្វើ​ការណែនាំ​ជាអាទិ​៖
-​សម្រាប់​អ្នកជំងឺ​ទូទៅ និង​សង្គ្រោះបន្ទាន់ ចូលមក​មន្ទីរពេទ្យ គ្រូពេទ្យ​អាច​ប្រើ​តេស្ដ​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វីដ​១៩ សម្រាប់ធ្វើ​ការញែក​អ្នកជំងឺ ប្រសិនបើ​ចាំបាច់​។​

-​រៀបចំ​ឲ្យ​មាន​បន្ទប់​ដាច់ដោយឡែក​បន្ថែម សម្រាប់​ផ្ដល់​សេវា​ព្យាបាល សង្គ្រោះបន្ទាន់ វះកាត់ និង​សម្ភព តាម​លក្ខណៈ​បច្ចេកទេស ដល់​អ្នកជំងឺ​ដែល​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​គ្មាន​ការរើសអើង រហូតដល់​អ្នកជំងឺ​មាន​ស្ថានភាព​ធូរស្រាល​សមស្រប មុននឹង​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​មន្ទីរពេទ្យ​ត្រូវ​បន្ដ​ធានា​និរន្ដរភាព​សេវា​សុខាភិបាល​ជា​សារ​វ័​ន្ដ ដោយ​ផ្ដល់​សេវា​ជូន​ដល់​គ្រប់​អ្នកជំងឺ​ដែល​មក​ទទួល​សេវា​នៅក្នុង​មូលដ្ឋាន​សុខាភិបាល​។​តែ​លោក​មិនបាន​បញ្ជាក់ថា​ការធ្វើ​តេ​ស្តិ​រហ​ស័​ចឹ​ង​ត្រូវ​បង់លុយ​ដែរ​ឬ​អត់​នោះទេ​?​។​
​សូមបញ្ជាក់ថា​ថ្មីៗ​នេះ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ហៅ​ពេទ្យ​លោកសង្ឃ​បានចេញ​សេចក្តីជូនដំណឹង​មួយ​តម្រូវ​ឲ្យ​អ្នក​ចូល​ពេទ្យ​លោកសង្ឃ​បង់លុយ​ពេល​ថ្វើ​តេ​ស្តិ​រក​កូ​វីត​។

សូមបញ្ជាក់ថាឧបករណ៍​ធ្វើ​តេសរ​ហ័សរ​កកូ​វីដ​១៩​ចំនួន ២,៧​តោន មកដល់​​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ តាម​យន្តហោះ Airbus A319 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ ។​ឧបករណ៍​ធ្វើ​តេសរ​ហ័សរ​កកូ​វីដ​១៩ ចំនួន ២,៧ តោន បាន​ដឹក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ចាង​ជី ប្រទេស​សឹង្ហ​បូរី មកកាន់​ទីក្រុង​ភ្នំពេញ ដោយ​សុវត្ថិភាព​នៅ​ម៉ោង ១៧៖១៥​នាទី​រសៀល​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ (Cambodia Airways)​។​a co heng3 a co heng2 a co heng1