» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7765 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697936 នាក់

ប្រជាជនតវ៉ារឿងសមាគមចិនហុកគៀនយកដីកប់ខ្មោច១៣ហិកតាទៅលក់


​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ចំនួន​៥៦​គ្រួសារ រស់នៅ​ភូមិ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨ បាននាំគ្នា​មក​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ សុំអោយ​ក្រសួង​ដោះស្រាយ​ករណី​សមាគម​ចិន​ហុកគៀន​ខ្ចី​ដី​គាត់​កប់ខ្មោច​ហើយ​យកទៅលក់​អោយបាន​ឆាប់​ជូន​ពួកគាត់​ហើយ ខាង​ក្រសួង​បាន​ណាត់ជួប​នៅ​ថ្ងៃទី​៤ ខែមិថុនា ខាងមុខនេះ​។

a_china_hok

 

​សូមបញ្ជាក់ថា​៖​ប្រជាពលរដ្ឋ​បានដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍​នៅ​ខុទ្ទកាល័យ​សម្តេចនាយករ​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៨ ដើម្បី​សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​និង​ផ្តល់​ភាពយុត្តិធម៌​ដល់​ពួកគាត់ ដែល​សមាគម​ចិន ហុក គៀន យក​ដី​ម៉ុង​ខ្មោច (​ដី​ខ្ចី​ប្រជាពលរដ្ឋ​យក​កប់ខ្មោច​)​ទៅ​លក់​អោយ​អ្នកផ្សេង​។ ការនាំគ្នា​មកសុំ​អន្តរាគមន៍​ពីនេះ គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ​បានដាក់​ញ្ញត្តិ​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​រហូតមក​ដល់ពេលនេះ មិនទាន់​ឃើញ​មាន​ដំណោះស្រាយ ទើប​ពួកគាត់​មកសុំ​អន្តរាគមន៍​ទៀត​។

ដី​ដែលមាន​ទំហំ​១៣​ហិកតា ប្រជាពលរដ្ឋ​ទាំងអស់គ្នា​មក​រស់នៅ​លើដី​នេះ តាំងពី​ឆ្នាំ​១៩៧៩ ដោយ​ប្រក​បរបរ​ធ្វើស្រែ និង​ដាំ​ដំណាំ​ផ្សេង​។ លុះ​ក្រោយមក​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​១៩៨៧ គឺ​សមាគម​ចិន ហុក គៀន បានដាក់​ពាក្យស្នើសុំ​ខ្ចី​ដី​ទាំងនេះ​ពី​ប្រជាពលរដ្ឋ​ទាំង​៥៦​គ្រួសារ ដោយមាន​អាជ្ញាធរ​ដែនដី់​ទទួលស្គាល់​ដឹងឮ​ពិតប្រាកដ សម្រាប់​យកទៅ​ធ្វើ​កន្លែង​គោរព​សក្ការៈ​បុណ្យប្រពៃណី​ចិន​ម្តងៗ ដោយ​ប្រជាពលរដ្ឋ​យល់ឃើញថា មាន​មូលហេតុ​សមរម្យ ក៏បាន​អនុញ្ញាតអោយ​ស​មា​គម​ចិន​ហុក គៀន​ខ្ចី​ប្រើប្រាស់​បណ្តោះអាសន្ន​។

រហូតមកដល់​ឆ្នាំ​២០១១ សមាគម​ចិន ហុក គៀន រក​ទីតាំង​ថ្មី​បាន​រុះរើ​ម៉ុង​ចេញ​បាត់ទៅ ដោយ​ធ្វើការ​ឈូសឆាយ​ម៉ុង​ទាំងអស់​ចេញ និង​រុះរើ​ផ្ទះ លុប​អណ្តូងទឹក​មួយកន្លែង​ចោល​ទៀត ក៏​ប្រគល់​ដី​ទាំងនោះ​មកអោយ​ប្រជាពលរដ្ឋ​កាន់កាប់​វិញ​។ ស្រាប់តែ​ឥឡូវ​មានឈ្មោះ សេង ស៊ី​ហេង បាន​ចេញមុខ​អះអាងថា ដី​ទាំងនេះ​ជា​ដី​របស់ខ្លួន ជា​តំណាងអោយ​សមាគម​ចិន ហុក គៀន ទៅវិញ​។  ប្រជាពលរដ្ឋ​ទាំង​៥៦​គ្រួសារ ពុំមាន​ការយល់ព្រម​សុ​ខ​ចិត្ត​អោយឈ្មោះ សេង ស៊ី​ហេង មក​រំលោភបំពាន​ដី​១៣​ហិកតា មក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​ជាដាច់ខាត​៕

​