» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6603 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032500 នាក់

ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​


​ខេត្ត ព្រះវិហារ ដី​ដែន​ព្រៃ​ឡង់​នៅ​ចំណុច​ជាំ​អំពៅ​និង​ជាំ​ត្រាវ និង​ចំណុច​ស្រះ ៣ និង​ចំណុច ព្រៃ​វាល​ព្រិច និង​ចំណុច ក្រសាំង ភូមិ​ឆែប​១ ស្រុក​ឆែប ខេត្ត​ព្រះ​វិ​ហ៊ា​រ តាម​ប្រភព​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា​ដីព្រៃ​រាប់រយ​ហិច​តា ត្រូវបាន​ក្រុមមន្ត្រី​ដែនជម្រកសត្វព្រៃ ប្រចាំ​ស្រុក​ឆែប និង​បក្សពួក មេ​ឈ្មួញ​គ្រាក់ៗ​ជាច្រើនរូប​ទៀត ជា​អ្នកមាន​លុយ មានអំណាច ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ឈូសឆាយ ដីព្រៃ​របស់​រដ្ឋ​យកមក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា​មានឈ្មោះ លោក​ខន និង​លោ​កជឹង ជា​មេ​ឈ្មួញ​ធំជាងគេ​ដែលជា​ជន ចំណាកស្រុក​មកពី​ខេត្ត ត្បូងឃ្មុំ មក​ឈូក​ឆាយ កាន់កាប់ ។​a invire vihea 

​នេះ​បើតាម​ការបញ្ជាក់​ពី​ពលរដ្ឋ និង មេការ​របស់លោក ផឹក វណ្ណៈ​បាន​ប្រាប់​មក​ភ្នាក់ងារ​កាសែត​ជាច្រើន​អង្គភាព​ថា​: ក្នុងនោះ​មាន​ដី​លោក ផឹក វណ្ណៈ​និង​លោក ហេង តឹក ឡាយ​ចំនួន 50​ហាត់​តា​ដែរ​ត្រូវ​លក់ ឲ្យ​តែ​ឈ្មួញ​ត្រូវការ​នៅ​កន្លែង​នេះ ។​​ឬមួយ​លោក​ប្រធាន​ដែន​ជម្រក លោក​មិនបាន​ជ្រាប​ពី​អនុសាសន៍ របស់​ប្រមុខ​រាជរដ្ឋាភិបាល ឬ​មិន​ខ្លាចក្រែង រអា​ឡើយ​ពី​ច្បាប់ អាង​ខ្លួន​ជា​មេ​ដែន​ការពារ​តំបន់​នេះ​បានជា ហ៊ាន​ឃុបឃិត​គ្នា​មក​កាប់ រៀន ទន្ទ្រាន​យក​ដី ជាច្រើន​ក្រុម សុទ្ធតែជា​ជន​ចំណាកស្រុក​ពីរ​ឆ្ងាយៗ ដើម្បី​ធ្វើជា​របង​បិទបាំង​ភ្នែក​មហាជន និង​ថ្នាក់ដឹកនាំ​ខាងលើ ជាហេតុ​ផល​ថា ពលរដ្ឋ​ជា​អ្នក​មក​ទន្ទ្រាន​យក​ប្រើ​តាម​រូបភាព​កន្ទេល​ធំ​បន្លំ​ដេក តើ​អស់លោក​បាន​ស្ដាប់​ប្រសាសន៍​រាជរដ្ឋាភិបាល​កំពុងតែ​ទប់ ស្កាត់​ការពារ​ថែរក្សា​ធនធានធម្មជាតិ​មិន​ថា​ព្រៃ​លិច​ទឹក ឬ​ព្រៃ​ឡង់​ទេ ។

ផ្ទុយទៅវិញ​អស់លោក​ឃុបឃិត​គ្នា​យក​ព្រៃ​ឡង់ ដែលជា​ធនធានធម្មជាតិ​ដីព្រៃ​រាប់រយ​ហិច​តា​ជា​សម្បត្តិ​រដ្ឋ មក​ដាក់លក់​យ៉ាង​រំភើយ​បែបនេះ ?​។ តើ​លោក​អភិបាល នៃ​គណៈ​អភិ​បាក​ខេត្តព្រះវិហារ​បានដឹង​ពីរ​រឿងនេះ​ដែរ ឬទេ​? ហើយ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បាន​ជ្រាប​ពី ព័ត៌មាន​នេះដែរ​ឬ​យ៉ាងណា ? ។​ជាក់ស្ដែង​លោកនាយ​ដែន ជម្រក​បានដាក់​មេការ​ឈ្មោះ​កា​លាត និង​ឈ្មោះ រ៉​ន ជា​អ្នក​ឈរឈ្មោះ​ក្នុងការ​លក់​ដី នៅ​តំបន់​នោះ និង​មើល​ការខុសត្រូវ​ត្រាក់ទ័រ 2 គ្រឿង ចាំ​ឈូសឆាយ​ជូន​ឈ្មួញ​នានា ដែល​ចូលមក​ទិញ​លក់​ដី ។ បើតាម​សម្ដី​របស់​មេការ​ទាំងពី​រ បានបញ្ជាក់​ប្រាប់​មក​អ្នកយកព័ត៌មាន​យើង​ថា : បើ​ទិញ​ដី​នេះហើយ​ខ្លាច​អី ព្រោះ​ម្ចាស់​គាត់​ជា​នាយ​ដែនជម្រកសត្វព្រៃ​នៅ​តំបន់​នេះ ហើយ​ឈូសឆាយ​គ្មាន​នរណា​ចាប់​ទេ ខ្លាច​តែ​មិន​ទិញ​ដី​គាត់​ទេ មួយទៀត ខ្លាច​តែ​យក​គ្រឿងចក្រ​មកពី​ក្រៅ ចូលមក​ឈូសឆាយ​ទេ ទើប​ក្រុម​ពួកគាត់​ចាប់ ។​
​បើ​គ្រឿងចក្រ​នៅក្នុង​នោះ​អាច​ឈូសឆាយ​បាន​ដោយ​សេរី ព្រោះ​ម្ចាស់​ត្រាក់ទ័រ បាន​បង់លុយ គិត ជា​ខែ​អស់ហើយ ពុំមាន​អ្នកណា​មួយ​ហ៊ាន​ប៉ះពាល់​ទេ​។​

​នេះ​ជា​សម្ដី​របស់លោក​មេការ​ឈ្មោះ លោក កា​លាត និង​លោក រ៉​ន បាន​ឆ្លើយ​បញ្ជាក់ ថា​ពួកគាត់​បង់​បី​ឆ្នាំ​ហើយ ក្នុង​អា​ត្រាក់​មួយគ្រឿង 3 លាន​រៀល​ក្នុង​មួយខែ បើ​ឆ្នាំមុន​បង់ ១០០០ ដុល្លារ​ស្មើនឹង ៤​លាន​រៀល​ក្នុង​មួយខែ តែ​ដល់​ក្រោយមក ពួកយើង​បាន​ស្គាល់គ្នា​យូរ​ទៅ​លោកនាយ​ដែន​ជម្រក​បាន​ចុះថ្លៃ​មួយ​លាន​សល់​តែ 3 លាន​រៀល​ទេ នេះ​បើតាម​មេការ​បញ្ជាក់ ក្រុម​អ្នកសារព័ត៌មាន​យើង ដល់​ខែ​គឺ​លោក តឹក មេ​ង ឡាយ​មេ​ដែន ជម្រក មកដល់​ផ្ទះ​គាត់​( មេការ​) តែម្ដង​ទាំង​ប្រធាន​ទាំង លោក ផឹក វ​ណ្ណះ​អនុប្រធាន ទាំង​កូនចៅ ។​​ពលរដ្ឋ​ក៏ដូចជា​មជ្ឈដ្ឋាន​នានា​ជុំវិញ​ស្រុក​ឆែប​​ខេត្តព្រះវិហារ បាន​សុំ​អំពាវនាវ​ទៅដល់​អាជ្ញាធរ​ស្រុក​និង​ខេត្ត និង​ក្រសួងសាមី ដែល​ពាក់ព័ន្ធ ជាពិសេស​ឯកឧត្តម​នា​យ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដែលជា​គណៈកម្មការ ចុះបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ សូម​លោក​ដាក់​កា​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ផង​ទាន​។​​ហ្នឹង និង​ដាក់​ទោសទណ្ឌ ទៅលើ​ជនល្មើស កុំ​ឲ្យ​គេច​ផុតពី​សំណាញ់​ច្បាប់​
​ព្រមទាំង​ឯកឧត្តម ប៉ាន់ ខែម​ប៊ុនថន នាយរងខុទ្ទកាល័យ​ស​ម្ដេច​បវរ​អធិបតី​ដ៏​ខ្ពង់ខ្ពស់​មេត្តា​ចុះ​ត្រួតពិនិត្យ​និង​ដាក់​ការស៊ើបអង្កេត​ទៅដល់​ម​ន្ត្រី ដែន​ជម្រក សត្វព្រៃ ស្រុក​ឆែប នេះ​ផង​ទាន​ដែល​ហ៊ាន​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ យកទៅលក់​ឲ្យ​ឈ្មួញ​នាៗ​ដែលមាន​រូបភាព​ជាក់ស្ដែង​ខាងក្រោម​នេះ​។​

​ជុំវិញ​ករណី​ខាងលើនេះ​អង្គភាព​យើង​បាន​សុំ​ការបំភ្លឺ​ពី​លោក នាយ​ដែន​ជម្រក លោក តឹក​ហេង ឡាយ និង​លោក ផឹក វណ្ណៈ​ខ​ល​ចូល​លោក​ថា ស្ដាប់​មិនបាន​បាន​ចំណែក លោក​ផឹក វណ្ណៈ បាន​ឆ្លើយថា​ខ្ញុំ​មិនមែន​ម្ចាស់​ទូរ​សព្ទ​ទេ​។​
​អង្គភាព​យើង​សុំ​ការបំភ្លឺ​ព​ឯកឧត្តម​គឹម​ចាន់​បញ្ញា​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ លោក​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​យើង​ថា​លោក​នឹង ចុះ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ ចំពោះ​ជន​ណា​ដែល​រំលោភបំពាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​។​
​និង​ដាក់​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់​។​​និង​សុំ​ការបញ្ជាក់​ពីរ លោក​ប្រធាន បរិស្ថាន​ខេត្ត ព្រះវិហារ លោក មឿ​ន សុ​ភេទ ចូល​ច្រើនដង​តែ​គ្មាន​អ្នកទទួល​លេខ 096 786 2926​អង្គភាព​យើងខ្ញុំ ផ្សាយ តែ​រឿង​ពិត មិនមាន ចេតនា​ញ៉ុះ​ញួ​ង ឬ​មួលបង្កាច់​អង្គភាព ឬ​ស្ថាប័ន​ណាមួយ​ឡើយ ផ្សាយ​ទៅតាម​ការពិត​និង​ក្រម សីលធម៌​និង​វិជ្ជាជីវៈ​នៃ​របប​សារព័ត៌មាន​នៅមាន​ភាគ​បន្ត​សូម​អរគុណ ៕ ទំនាក់ទំនង​តាម Tel:012953824 / 0885534100/016953222a invire vihea1