» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7689 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697860 នាក់

ប្រើពាក្យ​ដោះដូរ​តែ​តាមពិត​ខ្លឹមសារ​ពិត​គឺលក់​ទីតាំង​នគរបាល​ប៉ុស្តិ​សង្កាត់​ទឹកថ្លា​បាត់​ហើយ​!

 

​ភ្នំពេញ ៖ ដី​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា ខណ្ឌ​សែន​សុខ មានតម្លៃ​ប្រមាណ​ជិត​២​លាន​ដុល្លារ ត្រូវបាន​គេ​លក់​បាត់ទៅហើយ ក្រោមរូបភាព​ដោះដូរ “​យក​ឆ្នាំ​មាស​ដូរ​យក​ឆ្នាំងដី​”​មិនមែន​យក​ស្លឹកត្នោត​វេច​ស្ករត្នោត​ទេ​ព្រោះ ដើម្បី​សល់​លុយ​ចែកគ្នា​(​បើ​លក់​តាមច្បាប់​ត្រូវ​ដេញថ្លៃ​) ។​មន្ត្រីនគរបាល​ចេញពី​ទីតាំង​នោះ​នឹងត្រូវ​ដេញចេញ​ទៅ​នៅ​ទីតាំង​ថ្មី ដែល​បានធ្វើ​រួចរាល់​ហើយ​នោះ​។ a post thla2 

​ដី​ស្នាក់ការ​នគរបាល​រដ្ឋ​បាល​សង្កាត់​ទឹកថ្លា​នោះ​ក្បាលដី​មាន​ទំហំ​ប្រមាណ​២៥​ម៉ែត្រ គុណ​៣០​ម៉ែត្រ ស្ថិតនៅ​តាមផ្លូវ​ភ្នំពេញ​ហាណូយ ខាងជើង​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ប្រមាណ​ជាង​២០០​ម៉ែត្រ​។ ជា​ដី​ត្រូវប៉ាន់​នៅ​ផ្លូវធំ មានតម្លៃ​ប្រមាណ​ជិត​២​លាន់​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។​​ការលក់​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា​នេះ ធ្វើ​ឲ្យ​មន្ត្រីនគរបាល​ប៉ុស្តិ៍ ក៏មាន​ប្រតិកម្ម​ផងដែរ តែ​ហាក់​មិន​ហ៊ាន​ចេញ​ស្តី ព្រោះ​បើ​មិនមាន​ភ្លើង​ខៀវ​ពី​មេៗ ឬ​ថ្នាក់​ក្រសួង​នោះទេ ប្រហែលជា​មិនអាច​ទៅរួច​នោះទេ​។​

​តាម​មន្ត្រីនគរបាល​ម្នាក់​មូលដ្ឋាន បាន​លួច​បង្ហើប​ឲ្យ​ដឹងថា ស្នាក់ការ​ប៉ុស្តិ៍​ទឹកថ្លា​នេះ ត្រូវបាន​គេចរ​ចារ​គ្នា​ត្រូវ​រួចហើយ ដោយ​ខាង​ក្រុមហ៊ុន ក៏បាន​ទំលាក់​លុយ ទិញ​ដី​ថ្មី ទំហំ​ប្រមាណ​១០​ម៉ែត្រ​គុណ​២០​ម៉ែត្រ ក្នុងតម្លៃ​ប្រមាណ​ជា​១០​ម៉ឺន​ដុល្លារ នៅ​ក្រ​លៀត​ផ្លូវ​ទល់​មួយកន្លែង ស្ថិត​ផ្ទះ​លេខ​៣៣៨​ផ្លូវលំ​ភូមិ​ចុង​ថ្នល់​ខា​លិច ហើយ​បានធ្វើ​អគារ​ស្នាក់ការ​ថ្មី រួចរាល់​ហើយ​។ ចំណែក ផ្នូរខ្មោច នៅក្នុង​ប៉ុស្តិ៍​ទឹកថ្លា ក៏ត្រូវ​បាន​កកាយ​យកចេញ​អស់ហើយ​ដែរ​។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា ដី​ប៉ុស្តិ៍​ចាស់​មានតម្លៃ​ប្រមាណ​ជិត​២​លាន​ដុល្លារ តែ​ទិញ​ដី​ថ្មី​ធ្វើ​ស្នាក់ការ​អស់​ប្រមាណ​ជិត​២០​ម៉ឺន​ដុល្លារ នៅសល់​អាច​ធ្លាក់​ទៅលើ​បុគ្គល តែ​រហូតមក​ដល់ពេល​នោះ មន្ត្រីនគរបាល​នៅ​ប៉ុស្តិ៍​ទឹកថ្លា​មិនទាន់បាន​ចំណែក​នៅឡើយ​នោះទេ​។ ការដោះដូរ​ស្នាក់ការ នេះ​ត្រូវបាន​គេ​អះអាងថា ថ្នាក់លើ​រត់ការ​លក់​ចែកគ្នា ក្រោមរូបភាព​ដោះដូរ​ឆ្នាំង​មាស​ដូរ​យក​ឆ្នាំ​ដី​។​

​តាម​មន្ត្រីសង្កាត់​ទឹកថ្លា បាន​ឲ្យ​ដឹងថា ដី​ស្នាក់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹក​ថា ដើមឡើយ​ជា​ដី​ស្នាក់ការ​ភូមិ​ទឹកថ្លា​។ នៅ​កំឡុង​ឆ្នាំ​១៩៨០​ជាង លោក ប៊ី សំហេង ដែលជា​អតីត​មេ​ប៉ុស្តិ៍​ទឹកថ្លា គាត់​ក៏បាន​សុំ​ទៅ​ស្នាក់នៅ​បណ្តោះអាសន្ន ក្រោយមក​អតីត​មេ​ប៉ុស្តិ៍​ក៏បាន​ធ្វើបញ្ជី​ទៅ​ក្រសួង​ដាក់​ដី​នោះ​ជា​ទ្រព្យសម្បត្តិ​ក្រសួង​។

កាលនោះ លោក ណុប ណន អតីត​មេភូមិ ក៏បាន​តវ៉ា​ទាមទារ​មកវិញ​បាន​មួយចំណែក ទំហំ​ក្បាល​៥​ម៉ែត្រ តែ​គាត់​បាន​ស្លាប់ទៅ​ដី​នោះ​ក៏​ធ្លាក់​ទៅជា​ដី​របស់​ប៉ុស្តិ៍​ទឹកថ្លា​រហូតមក តែ​ពេលនេះ​ត្រូវបាន​គេ​រត់​ការលក់​បាត់​ហើយ និង​គ្រោង​ដេញ​មន្ត្រីនគរបាល​ប៉ុស្តិ៍ ទៅ​នៅ​ទីតាំង​ថ្មី​ដែល​ធ្វើ​រួចហើយ​។​

​លោក​វរៈសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​ឲ្យកាសែតដឹងថា ការដោះដូរ ស្នាក់ការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា​នេះ គឺមាន​លិខិត​ពី​ក្រសួង ហើយ​លោក​ពុំបាន​ដឹងថា​ថ្នាក់លើ បាន​ឲ្យ​នគរបាល​ប៉ុស្តិ៍ ទៅ​នៅ​ស្នាក់ការ​ថ្មី​នៅពេលណា​នោះទេ​។​​លោក​អធិការ ប្រាប់ថា មិនមែន​លក់​ទេ គី​ដោះដូរ​ហើយ ទីតាំង​ថ្មី​ជាទី​តាំង​គំរូរ​សម្រាប់​ប៉ុស្តិ៍​ផ្សេងៗ​ទៀតផង​ដែរ​។ ទោះបីជា​យ៉ាងណា គេ​រិះគន់ថា នាំគ្នា​រត់ការ​លក់​ដី​មាស ដីពេជ ចែកគ្នា បែរជា​ទី​ទៅ​ដី​ថោក​ផ្លូវ​ទល់​កៀនកោះ​ប្រជាពលរដ្ឋ​រក​មិនឃើញ ហើយ​ប្រើពាក្យ​ដោះដូរ ដើម្បី​យក​លាភ​សកា​រះ​ហាហា​?៕a post thla a post thla1 

​