» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11025 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701196 នាក់

ក្រុមដោនជាប់សង្ស័យថានៅពីក្រោយបទល្មើសព្រៃឈើនៅ​ព្រៃ​ការពារ គូលែន​ព្រហ្ម​ទេព​ខេត្តព្រះវិហ៊ារ

ព្រះវិហារ​៖ :​ក្រុមហ៊ុន ដោ​ន បាន​រង​នៅ​ការចោទប្រកាន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ថា បាន​ប្រមូល​ឈើ​ប្រភេទ ឈើ​លេខ​1 ផ្ចឹក ស្រឡៅ ត្រាច នឹង​ឈើ​លេខ​2 ឈើទាល​ផ្តៀក​ចេញពី​ព្រៃ​ការពារ គូលែន​ព្រហ្ម​ទេព​នឹង​ព្រៃ​ព្រះ​រការ ចូល​ក្រុមហ៊ុន​របស់ខ្លួន​ដើម្បី​បំ​​លែង​ទៅជា​ឈើ​ស្របច្បាប់ កាត់​ប៉េសេ (PC)​យក​លក់​នៅតាម​បណ្តាល​ខេត្ត នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​a down4 

​ជាក់ស្តែង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២​នេះ​​មាន​រថយន្ត​ម៉ា​កវេ​អង (V1 ) ចំនួន​៣​គ្រឿង​ដឹកឈើ​​ពេញប្រៀប​ត្រូវបាន​គេ​ឃើញ​ដឹក​ចេញពី​ក្រុមហ៊ុន​ដោ​ន នៅ​ចំណុច​ភូមិ​ព្រីង​ធំ ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត តាម​បណ្តោយ​ផ្លូវជាតិ​​លេខ​៦២​មកដល់​ត្រង់ចំណុច​ភូមិ​ចំការ​ស្រ​ម៉ូ​វ ត្រូវ​​បាន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ត្បែង​មាន​ជ​យ័ សហការ​ជាមួយ​អាវុធហត្ថ​ក្រុង ឃាត់​បាន​1​គ្រឿង​ដើម្បី​ត្រួតពិនិត្យ​មួយគ្រឿង ចំណែក​2​គ្រឿង​ទៀត​មិន​ឈប់​អោយ​ត្រួតពិនិត្យ​ទេ​។ នៅក្នុង​ប៉េសេ បង្ហាញ​សម​ត្ត​កិច្ច​មាន​ឈើ​សរុប​ចំនួន​17​ម៉ែត្រគូប កំពង់​ពី​បាទ​ទ្រុង​1​ម៉ែត្រ តែ​ឈើ​ផ្ទុក​​ក្នុង​ឡាន​ពេញ​ដល់​ដំបូល​លើ យ៉ាងតិច​ប៉ផុត​ក៏​២៥​ម៉ែត្រ​
​គូប​ដែរ​។ បន្ទាប់ពី​ត្រួតពិនិត្យ រថយន្ត​ត្រូវបាន​សមត្ថកិច្ច​អញ្ញាត​អោយ​បន្តដំណើរ​ទៅមុខទៀត​? ។​

​ក្រុ​ហ៊ុន​ដោ​ន ត្រូវបាន​គេ​រាយការណ៍​ថា​បានទទួល​សិ​ទ្ឋ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ដែល​អាច​ប្រ​​មូល​ផល​អនុផល​ពី​ដី​សប្បទាន​នោះ​។​តែ​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា​ដី​សម្បទាន​ក្រុមហ៊ុន​អស់​ឈើ​កាប់​ទៅហើយ​ដូច្នោះ ឈើ​ដែល​ក្រុមហ៊ុន​ដោ​ន​បាន​និង​​កំពង់​ដឹកជញ្ជូន​ចេញពី​ក្រុមហ៊ុន​ស្ទើរ​ស្រុត​ថ្នល់​លេខ​៦២​នោះ​ជា​ឈើ​ដែល​ក្រុមហ៊ុន​អនុវត្តន៍​វិធី​កន្ទេល​ធំ​បន្លំ​ដេក គឺ​​ប្រមូល​ទិញ​អនាធិបតេយ្យ​ពី​ប្រជាពលរដ្ឋ​ដែល​ចូល​កាប់​ដឹកជញ្ជូន​ចេញពី​ព្រៃ​ការពារ​គូលែន​​ព្រហ្ម​ទេព នៅ​ចំណុច ឃុំ​យាង នឹង​ព្រៃ​ការពារ ព្រះ​ការ ចំណុច​ក្បាលដំរី របុញ ស្ថិតក្នុង​ឃុំ​មរ​កត់ ភូមិ​ត្មាត​​ប៉ើយ ភូមិ​ក្រឡាពាស ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន ខេត្ត​​ព្រះវិហារ ។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​របុញ ឃុំ​មរ​កត់ ឃុំ​យាង នឹង​ភូមិ​​ត្មា​ប៉ើយ ភូមិ​ក្រឡាពាស ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត​​បាន​រាយការណ៍​មក​ថា ជា​រៀងរាល់ថ្ងៃ​គេ​តែង​សង្កេត​​ឃើញ​មេការ​ដើរ​ប្រមូល​ទិញ​ឈើ​អនាធិបតេយ្យ​ពី​
​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាងលើ​ដឹក​ចូលមក​ស្តុក​ទុក​​ក្នុង​ក្រុមហ៊ុន ដោយ​ពុំមាន​សមត្ថកិច្ច​ណាមួយ​រំខាន​​ដល់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ​លើ​យ ។​​លោក យ៉ាន់ ប៊ុន​សឿង នាយក​ព្រៃ​ព្រះ​រការ បាន​អះ​
​អាង​ថា មិនមាន​ឈើ​ខុសច្បាប់​ដឹក​ចេញពី​ចំណុច​ក្បាលដំរី នឹង​ភូមិ​របុញ​លើ​យ​។​តែ លោក​ថា កូនចៅ​របស់​​លោក​នៅ​ក្បាលដំរី​ចំនួន​2​ក្រុម បើសិន​ជាមាន​ដឹក​​ឈើ​ចេញពី​ចំនុច​ខាងលើ​មែន​ចាំ​លោក​សួ​ទៅ​កូនចៅ​
​លោក​សិន​? ។​

​លោក ម៉ា សុផល នាយក​ដែនជម្រកសត្វព្រៃ​គូលែន​​ព្រហ្ម​ទេព មិនអាច​សុំ​ការបញ្ជាក់​បកស្រាយ​បានទេ​​ដោយសា​ទូរ​សព្ទ័​ខ​ល​មិន​ចូល ។​​លោក ញាណ សុខ​ជា តំណាង​ក្រុមហ៊ុន​ដោ​ន មិន​​អាច​សុំ​ការបកស្រាយ​បានទេ ដោយសា​គ្មាន​ប្រភព​​ទំនាក់ទំនង ។​​លោក នួន សុខុម នាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​ព្រះ​​វិហារ បានអោយដឹងថា ក្រុមហ៊ុន​ដោ​ន​មាន​ស្តុក​ឈើ​​ជាង​1000​ម៉ែត្រគុប​មែន កំពង់​ត្រៀម​កាត់​ប៉េសេរ​(PC) ដើម្បី​ដឹក​ចេញពី​ក្រុមហ៊ុន​តែ​លោក​មិន​ប្រាប់ថា​ឈើ​នោះ​ក្រុមហ៊ុន​បាន​ពី​ណា​នោះទេ ។​

​ពាក់​ព​ន្ឋ័​នឹង​បទល្មើស​ព្រៃឈើ​ខាងលើនេះ មហាជន​​សូម​សំណូមពរ​ទៅ​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​​ខេត្តព្រះវិហារ​និង​លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធ ពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​​ជួយ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប នូវ​រាល់​សកម្មភាព​ខាងលើ ដើម្បី​ការពារ​ធនធានធម្មជាតិ​ឱ្យនៅ​គង់វង្ស​ជា​រៀងរហូត​ផង​៕a down2 a down3 a down6 a down7 a down8 a down9 

​