» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11926 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702097 នាក់

គយ​ជា​ស្ថាប​ន័យ​រដ្ឋបាល​សាធារណៈ​ឬ​នយោបាយ​បានជា​លោក​បណ្ឌិត គុណ ញឹម​មិន​ចូលនិវត្តន៍​ពី​មេ​គយ ?!

 

​ភ្នំពេញ​៖ លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ត្រូវបាន​មន្ត្រីក្រោមឱវាទ លើកឡើងថា គាត់​នឹងត្រូវ​ចូលនិវត្តន៍​នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​បើ​យោងតាម​ថ្ងៃកំណើត​ទី​២៥ ខែមករា ឆ្នាំ​១៩៦១និងច្បាប់ ។a custom kit

ច្បាប់​ស្តីពី សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​បាន​កំណត់ថា មន្ត្រី​មុខងារ តួនាទី​ឋានៈ​ត្រឹម​អគ្គនាយកដ្ឋាន​ចុះ គឺ​ច្បាប់​តម្រូវ​ឲ្យ​ដាក់​មន្ត្រី​ទាំងនោះ ត្រូវ​ចូលនិវត្តន៍​ក្នុង​អាយុ ៦០​ឆ្នាំ ។ ប៉ុន្តែ​ខាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលមាន​រដ្ឋមន្ត្រី​ជាំ​អ្នក​កែទម្រង់​និង​មានមុខ​សញ្ញា​បេក្ខភាព​នាយករដ្ឋមន្ត្រី​មិនទាន់​បង្ហាញ​អំពី​ដំណឹង ឬ​ឯកសារ​ណាមួយ​ថា លោក គុណ​ញឹម នឹងត្រូវ​ចូលនិវត្តន៍​តាម​អាយុ​កំណត់​នោះ​នៅឡើយ​ទេ​។​

លោក គុណ ញឹម ឡើងកាន់តំណែង​ជា​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា​រយៈពេល ៦​ឆ្នាំតែ គាត់​មានទ្រព្យ​សម្បត្តិ​ដ៏​ច្រើន ដែល​ទទួល​បានការ​កោតស្ញប់ស្ញែង​។ ប្រជាពលរដ្ឋ អ្នករស់នៅ​ជិតខាង មិត្ត​ភ​ក្កិ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ ឆ្ងល់​ថា​គាត់​រកស៊ី​ស្អី​បាន​គាត់​មាន​ប្រភព​ចំណូល​សម្បើម​ម្លេះ​?​។​​ព្រោះថា អតីតកាល​គាត់​មាន​ត្រឹមតែ​ឡាន​ប៉ា​សេ​រ៉ូ មួយគ្រឿង​ប៉ុណ្ណោះ និង​ផ្ទះ​នៅ​តំបន់​ទួល​ទំពូង​ត្រឹម​ដី​ប្លង់​សង់​លំនៅដ្ឋាន ។​ប៉ុន្តែ​បច្ចុប្បន្ន​គាត់​បាន​ទិញ​ដី​ចំនួន ២​ឡូ​តិ៍​បន្ថែមទៀត សង់​ជា​ខុន​ដូ​យ៉ាង​ធំ​សម្រាប់​ជា​ជម្រក នឹងធ្វើ​អាជីវ​កម្មជួល​។ នាពេល​ថ្មីៗ​កន្លងទៅនេះ​លោក​គន់​ញឺ​ម រក​ថវិកា​ទិញ​បាន​ផ្ទះ​វីឡា​ចំនួន ២​បន្ថែមទៀត​នៅក្នុង​បុរី​អរ​គី​ដេ ។ លោក​អគ្គនាយក​គុណ ញឹម ត្រូវគេ​រាយការណ៍​ថា​លោក​បាន​ចូលសញ្ជាតិ​អូស្ត្រាលី​ក្នុងពេល​ភរិយា​របស់គាត់​និង​កូនៗ ក៏​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ផងដែរ​។

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ អង្គភាព មាតុភូមិ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​នៅឡើយ​ទេ ។​​សង្ឃឹមថា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឬ​ក្រសួង​មុខងារសាធារណៈនឹងប​កស្រាយ​ពី​ច្បាប់​សហលក្ខន្តិកៈ​នៃ​មន្ត្រីរាជការ​ស៊ីវិលលើ ករណី​យ៍​លោក គុណ ញឹម​ចូលនិវត្តន៍​ឬ​មិន​ចូលនិវត្តន៍​បាន​សមស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​និងកំណែទម្រង់រដ្ឋបាលសាធាណៈជាមិនខាន​៕ a custom profit 

​