» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5740 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695911 នាក់

សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើរង្គាលពី​សំណាក់​ក្រុមហ៊ុន សំអឿន​សុវណ្ណ ព្រោះ​អាជ្ញាធរខេត្តព្រះវិហ៊ារ និង​មន្ត្រី​ជំនាញ​ច​ពាក់ព័ន្ធ​ត្រូវ​ថ្នាំ​សណ្តំ​ដេកលក់​អស់

 

ខេត្តព្រះវិហារ​៖ ប្រភពពី ប្រជា​សហគមន៍​ព្រៃឈើ​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​សំអឿន​សុវណ្ណ កំពុង​ប្រមូល​ទិញ​ឈើ យ៉ាងសកម្ម​ដោយ​ជួល​ប្រជាពលរដ្ឋ​អោយចូល កាប់​ក្នុងព្រៃ​ព្រះ​រកា យ៉ាង​រលូន ដែលជា​ហេតុ​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ កាន់តែ​រាលដាល ជាង​មុន​ក្នុងអាណាចក្រលោកអ៊ុនចាន់ដា។​a chheb 

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​សំអឿន​សុវណ្ណ មាន​អាជ្ញាប័ណ្ណ​ប្រមូល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែលមាន​ទំហំ​ជាង​៤០០០​ហិកតា​នៅ​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ប្រមូល​ទិញ​ឈើ​ដែល​ជនល្មើស​និង​ឈ្មួញ​មួយចំនួន​កាប់​ដឹក​ចេញពី​ព្រៃ​ព្រះ​រកា ហើយ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​របស់ខ្លួន​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់ រួច​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​ឡើយ​។

ការដែល​ក្រុមហ៊ុន​សំអឿន​សុវណ្ណ​ប្រព្រឹត្ត​បទល្មើស​ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ហើយ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ក៏​អាច​ទទួលផល​ប្រយោជន៍​ពីបទ​ល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា​នេះដែរ​។​តាម​ការអះអាង​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន បាន​ឲ្យ​ដឹងថា​រោង​សិប្បកម្ម​កែច្នៃ​ឈើ​និង​ដេប៉ូ​ទិញ​លក់​ឈើ​ក្នុង​ខេត្តព្រះវិហារ គឺជា​ប្រភព​ដែល​នាំ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា​យ៉ាង​អនាធិបតេយ្យ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​កត់សម្គាល់ថា នៅពេល​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​កាប់​ឈើ​បន្តិចបន្តួច​យកទៅ​ជួសជុល​ផ្ទះសម្បែង ត្រូវ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ចាត់វិធានការ​បង្ក្រាប​ដើម្បី​បញ្ចេញស្នាដៃ​។ ចំណែក​ក្រុមហ៊ុន​សំអឿន​សុវណ្ណ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​ឆែប ខេត្តព្រះវិហារ ជាពិសេស​នៅ​ព្រៃ​ព្រះ​រកា មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​បាន​ត្រឹម​មក​យកលុយ​កញ្ចប់​ប្រចាំខែ​តែប៉ុណ្ណោះ​។​

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក៏​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក​អភិបាលខេត្ត​ព្រះវិហារ ចាត់វិធានការ​លុបបំបាត់​សិប្បកម្ម​កែច្នៃ​ឈើ​និង​ដេប៉ូ​ទិញ​ឈើ​ក្នុង​ខេត្តព្រះវិហារ​ជាបន្ទាន់​។ ប្រសិនបើ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ គឺ​ព្រៃ​ព្រះ​រកា​ត្រូវ​វិនាស​ហិនហោច​ក្រោម​កណ្តាប់ដៃ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ជាពុំខាន​ឡើយ​។

ដោយឡែក​តាម​ប្រភព​ចុងក្រោយ ល្បី​ថា មាន​អ្នកកាសែត ម្នាក់​ឈ្មោះ ចិន ជា​អ្នក​ចេញមុខ​ធ្វើជា​មេការ​អោយ​ក្រុមហ៊ុន ដោះស្រាយ​លុយកាក់​កញ្ចប់​បង់​ប្រចាំខែ​អោយ​សមត្ថកិច្ច និង អ្នកកាសែត​ណា​ដែល​បាន​ទៅដល់​ខេត្តព្រះវិហារ​? ។​a chheb1 a chheb2 a chheb4 

​