» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8258 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698429 នាក់

ប្រធានាធិបតី​កោះ​តៃវ៉ាន់​ទទួលស្គាល់ថា​មាន​ទាហាន​អាមេរិក​ឈរជើង​ចិនដីគោក​ប្រតិកម្ម​

​ប្រទេស​តៃវ៉ាន់ៈ​មេដឹកនាំ​កោះ​តៃវ៉ាន់ លោកស្រី ត្សៃ អ៊ីង​វិ​ន​(Tsai Ing-wen) បានទទួល​ស្គាល់​ជា​លើកដំបូង​មាន​ទាហាន​អាមេរិក​ឈរជើង​នៅលើ​ទឹកដី ។​
​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកដឹកនាំ​កម្មវិធី Will Ripley របស់​បណ្តាញ​ព័ត៌មាន CNN លោកស្រី ត្សៃ អ៊ីង​វិ​ន​(Tsai Ing-wen) បាន​បញ្ជាក់ថា «​ការគំរាមកំហែង​ពី​ចិនដីគោក​នៅតែ​បន្ត ហើយ​កាន់តែខ្លាំង​ជាង​មុន​»​។​a army taivan1 

​ប៉ុន្តែ​មេដឹកនាំ​កោះ​តៃវ៉ាន់​បញ្ជាក់ថា ទីក្រុង Taipei បាន​ត្រៀមលក្ខណៈ​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពី​ន​។ ភាគី​ទាំងពីរ​គួរតែ​អង្គុយ​តុ​ពិភាក្សា​ស្តីពី​សន្តិភាព ។ លោកស្រី​បញ្ជាក់ថា គោលដៅ​របស់​យើង គឺជា​ការ​ស្ថិតស្ថេរ​ទាំងអស់គ្នា​ក្រោម​ម្លប់​សន្តិភាព​។​​លោក Ripley បានដាក់​សំណួរ​សួរ​មេដឹកនាំ​កោះ​តៃវ៉ាន់​ថា តើ​មាន​ទាហាន​អាមេរិក​ប៉ុន្មាន​ឈរជើង​នៅ​តៃវ៉ាន់​? មេដឹកនាំ​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិ​ន​បាន​លើកឡើងថា មិន​ច្រើន​ដូចដែល​អ្នក​បានគិត​នោះឡើយ​។ ប៉ុន្តែ​លោកស្រី​មិនបាន​បញ្ជាក់​ឱ្យបាន​ច្បាស់​នូវ​តួលេខ​ណាមួយ​នោះឡើយ​ដោយ​គ្រាន់តែ​ថា មិន​ច្រើន​នោះទេ​។​

​កាលពី​ថ្ងៃទី​៧​ខែតុលា សារព័ត៌មាន Wall Street Journal បាន​ផ្សាយ​ថា មាន​ទាហាន​អាមេរិក​២០ នាក់​នៅ​កោះ​តៃវ៉ាន់​ដើម្បី​ហ្វឹកហាត់​ដល់​កម្លាំង​ទាហាន​ការពារ​កោះ​នេះ​។​​ការប្រកាស​ខាងលើ​របស់​មេដឹកនាំ​កោះ​តៃវ៉ាន់ ក្រោយពេល​ប្រធានាធិបតី​អាមេរិក លោក​ចូ បៃ​ឌិន បានប្រកាស​ពី​ការសន្យា​ការពារ​កោះ​តៃវ៉ាន់​គេចផុត​ពី​ការវាយប្រហារ​ឈ្លានពាន​ពី​ចិនដីគោក​។​

ប្រតិកម្ម​ក្រោយពី​បទសម្ភាសន៍​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រសួងការបរទេស​ចិន​បានប្រកាស ថា ប្រទេស​ចិន «​ប្រឆាំង​យ៉ាង​ដាច់ខាត​» ចំពោះ​រាល់​ទម្រង់​នៃ​ទំនាក់ទំនង និង​ការដោះដូរ​ជា​ផ្លូវការ​នានា រវាង​យោធា​សហរដ្ឋអាមេរិក និង​កោះ​តៃវ៉ាន់ ដែលជា​តំបន់​របស់​ប្រទេស​ចិន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​ចិន CTGN នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែតុលា ឆ្នាំ​២០២១​។​សូមបញ្ជាក់ថាសព្វថ្ងៃនេះអាមេរិកបាននិងកំពុងដឹកនាំធ្វើធ្វើយុទ្ធនាការនាំតៃវ៉ាន់ចូលក្នុងស្ថាបន័នានារបស់អង្គការសហប្រជាជាតិកន្លែងដែលកោះតៃវ៉ាន់ធ្លាប់កានកាប់រហូតដល់ឆ្នាំ១៨៧១បានអាមេរិកគាំទ្រចិនដីគោកវិញ៕a army taivan2 


​