» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12347 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702518 នាក់

មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន

​ប្រទេស​មី​យ៉ាន់​ម៉ា​៖ មានការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់អាវុធ​រវាង​កងក​ម្លាំ​ង​របប​សឹក​មី​យ៉ាន់​ម៉ា នឹង​ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច​បាន​ផ្ទុះឡើង​សាជាថ្មី​នៅក្បែរ​ទីក្រុង​ដ៏​សំខាន់​មួយ ស្ថិត​នៅជាប់​ព្រំដែន​ថៃ នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែមេសា​នេះ ក្រោយពី​ស្ងប់ស្ងាត់​បាន​មួយ​សប្ដាហ៍​។​សារព័ត៌មាន AFP បាន​ផ្សាយ​ឲ្យ​ដឹងថា​​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​នៅ​ជុំវិញ​ទីក្រុង Myawaddy របស់​មី​យ៉ាន់​ម៉ា ស្ថិត​នៅជាប់​ព្រំដែន​ថៃ កាលពីដើម​ខែមេសា​នេះ ហើយ​កងកម្លាំង​របប​សឹក​បាន​ដកថយ​ចេញពី​ទីក្រុង​នេះ​។a army burma1 


​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​អំពាវនាវ​ឲ្យ​ភាគី​ទាំងអស់​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើហិង្សា និង​អនុវត្ត​ការអត់ធ្មត់​ជា​អតិបរមា​នៅតាម​តំបន់​ព្រំដែន​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ។ គេហទំព័រ The Diplomat កាលពី​ថ្ងៃទី​១៩ ខែមេសា​កន្លង​ទៅបាន​ឲ្យ​ដឹងថា​៖ សេចក្តីថ្លែងការណ៍​បាន​សម្តែង​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការកើនឡើង​នៃ​អំពើហិង្សា​នាពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ជាពិសេស​នៅ​ទីក្រុង Myawaddy ក្នុង​រដ្ឋ Kayin និង​ក្នុង​រដ្ឋ Rakhine ដែល​មនុស្ស​រាប់ពាន់នាក់​កំពុង​ស្វែងរក​កន្លែង​ជ្រកកោន បន្ទាប់ពី​ផ្ទះសម្បែង​របស់​ពួកគេ​រង​ការបំផ្លិចបំផ្លាញ ។​ ដើម្បី​បញ្ចៀស​ផលវិបាក​ផ្នែក​មនុស្សធម៌​បន្ថែមទៀត​ពី​ការកើនឡើង​នៃ​ជម្លោះ​ក្នុង​ទម្រង់​ណាមួយ អាស៊ាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងអស់​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើហិង្សា និង​អនុវត្ត​ការអត់ធ្មត់​ជា​អតិបរមា រក្សា​គោលការណ៍​មនុស្សធម៌​អន្តរជាតិ ជាពិសេស​ចាត់វិធានកា​រ​ចាំបាច់​ទាំងអស់​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​ធានា​ការការពារ​សុវត្ថិភាព​របស់​ជន​ស៊ីវិល ។​

​ស្របពេល​ជាមួយគ្នានេះ រដ្ឋមន្ត្រី​ការ​ប្រទេស​អាស៊ាន​ក៏បាន​អំពាវនាវ​ឲ្យ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជម្លោះ​លើ​ជន​ស៊ីវិល រួមទាំង​ការបង្កើត​បរិយាកាស​សុ​វត្ថិ​ភាព និង​អំណោយផល ដើម្បី​ធានា​ដល់​ការផ្តល់​ជំនួយ​មនុស្សធម៌​ទាន់ពេលវេលា និង​ប្រកបដោយ​សុវត្ថិភាព ។​​សេចក្តីថ្លែងការណ៍​បាន​សម្តែង​ការគាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​មជ្ឈមណ្ឌល​អាស៊ាន​ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre) ក៏ដូចជា​គំនិត​ផ្តួចផ្តើម​មនុស្សធម៌​ឆ្លង​ព្រំដែន​ដោយ​ប្រទេស​ថៃ ស្របតាម​កិច្ចព្រមព្រៀង​ឯកច្ឆ័ន្ទ ៥ ចំណុច ខណៈ​សេចក្ដីថ្លែងការណ៍​នោះ​ក៏បាន​គូសបញ្ជាក់​ពី​ការសម្របសម្រួល​ជាមួយ​ឡាវ ដែលជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២៤ តាមរយៈ​បេសកជន​ពិសេស​របស់ខ្លួន​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា ។​

​លើសពីនេះ​ទៀត រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​សម្របសម្រួល​លើ​សកម្មភាព​ជំនួយ​មនុស្សធម៌ និង​ជំរុញ​កិច្ចសន្ទនា​ថ្នាក់ជាតិ​ទ្រង់ទ្រាយ​ធំ សំដៅ​សម្រេចបាន​នូវ​ដំណោះស្រាយ​នយោបាយ​ដ៏​យូរអង្វែង និង​ទូលំទូលាយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ។​​អំឡុង​ការប៉ះទង្គិច​គ្នា​កាលពី​ដើមខែ ទាហាន​របប​សឹក​មួយចំនួន​បានរ​ត់ទៅ​ជ្រកកោន​នៅក្រោម​ស្ពាន​មួយ ដែល​ត​ភ្ជាប់​ទីក្រុង Myadwaddy ទៅកាន់​ទីក្រុង Mae Sot របស់​ថៃ​។ នេះ​បើតាម​ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច ។ អ្នកនាំពាក្យ​ទ​ព័​ព្រៃ Karen National Union (KNU) ម្នាក់​បានបញ្ជាក់​ប្រាប់ AFP ថា កងកម្លាំង​របស់ខ្លួន​កំពុង​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ​កងកម្លាំង​របប​សឹក​ក្នុង​ទីក្រុង Myawaddy ពិតមែន តែ​មិនបាន​បញ្ជាក់​អ្វី​លម្អិត​ឡើយ​។ រហូតដល់​ព្រឹក​ថ្ងៃ​សៅរ៍​នេះ អង្គភាព​យោធា​ថៃ​មួយ​ឈរជើង​នៅជាប់​ព្រំដែន​មី​យ៉ាន់​ម៉ា​បាន​អះអាងថា ការ​វាយ​ប្រយុទ្ធ​គ្នា​កំពុង​កើតឡើង ដោយ​កងកម្លាំង​មួយក្រុម​កំពុង​វាយប្រហារ​លើ​កងកម្លាំង​របប​សឹក​ដែល​កំពុង​ជ្រកកោន​នៅក្រោម​ស្ពាន​។​

​គួរ​បញ្ជាក់ថា Myawaddy គឺជា​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​សម្រាប់​របប​សឹក​មី​យ៉ាន់​ម៉ា ដែលមាន​ទំហំ​ពាណិជ្ជកម្ម ១.១​ពាន់​លាន​ដុល្លារ​ឆ្លងកាត់​ក្នុង​រយៈពេល​១២​ខែ គិត​ត្រឹម​ខែមេសា​នេះ​។​
​គួរ​បញ្ជាក់ថា មី​យ៉ាន់​ម៉ា​ធ្លាក់​ក្នុង​ភាពចលាចល ចាប់តាំងពី​យោធា​បានធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី កាលពី​ខែកុម្ភៈ ឆ្នាំ​២០២១ មកម្ល៉េះ ដោយ​ប្រែក្លាយ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​អស់​រយៈពេល​មួយ​ទសវត្សរ៍​មួយ​នេះ ទៅជា​ការគ្រប់គ្រង​ដោយ​របប​យោធា ហើយ​ថែមទាំង​ប្រើ​កម្លាំង​បង្ក្រាប​លើ​ប្រជាជន​ស្លូតត្រង់​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ប្រមាណ ៣,២០០ នាក់​ផងដែរ ៕a army burma 


​