» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10850 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701021 នាក់

អាមេរិក​ប្រកាស​ជួយ​ផង​លក់​អាវុធ​ផង​ឲ្យ​អ៊ុយ​ក្រែ​ន​

 

​អ៊ុយ​ក្រែ​ន​៖​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក​អ៊ែន​ថូ​នី ប្លី​ង​កិន​ក្នុងអំឡុងពេល​លោក​និង​រដ្ឋមន្ត្រី​ការពារជាតិ​ឡយ អូ​ស្ទី​ន បានធ្វើ​ទស្សនកិច្ច​មកជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង​គៀវ​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​មេសា​ដែលជា​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​លើកដំបូង​នៅ​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​ក្បែរ​ខាង​ខ្លួន​កាលពី​ចុងខែ​កុម្ភៈ​និយាយថា រុស្ស៊ី​នឹង​បរាជ័យ​ក្នុង​ការសំរេច​គោលដៅ​នៃ​សង្គ្រាម​របស់ខ្លួន ហើយ​«​អ៊ុយ​ក្រែ​ន​នឹង​ទទួលជោគជ័យ​»​។​a uy usa 

រដ្ឋមន្ត្រី​អាម៉េរិក​ទាំងពីរ​រូប​បាន​ប្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ហ្សេ​លេន​ស្គី​និង​ទីប្រឹក្សា​របស់គាត់​ថា អាម៉េរិក​នឹង​ផ្តល់ជំនួយ​ជាង​៣០០​លាន​ដុល្លារ​ទៀត នៅក្នុង​ហិរញ្ញប្បទាន​យោធា​បរទេស ហើយ​បានអនុម័ត​ការលក់​គ្រាប់រំសេវ​តំលៃ​១៦៥​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន​។​​លោក​ប្លី​ង​កិន បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅក្បែរ​ព្រំដែន​ប៉ូឡូញ​-​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​មេសា​ថា « យើង​មាន​ឳ​កាស​បង្ហាញ​ការគាំទ្រ​មាំទាំ​ដោយផ្ទាល់​របស់​យើង​សំរាប់​រដ្ឋាភិបាល​និង​ប្រជាជន​អ៊ុយ​ក្រែ​ន​។​តាម​ការ​វិនិច្ឆយ​រប​ស់​យើង នេះ​ជា​ពេល​សំខាន់​មួយ​ដើម្បី​មក​ទៅ​ទីនោះ​និង​ជួប​ពិ​ភក្សា​ទល់មុខ​គ្នា​អោយ​លម្អិត​»​។

​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​សរសើរ​«​សេចក្តីក្លាហាន​និង​ភាពជា​អ្នកដឹកនាំ​ដ៏​ពិសេស​ហើយនឹង​ជោគជ័យ​ដែល​អ្នក​បាន​វាយ​រុញច្រាន​ការឈ្លានពាន​របស់​រុស្ស៊ី​»​និង​ថា​អ្នកការទូត​អាម៉េរិក​កំ​ពុល​វិល​មកកាន់​អ៊ុយ​ក្រែ​ន​ដើម្បី​រៀបចំ​ស្ថាន​កុងស៊ុល​នៅ​ទីក្រុង​ល្វី​វ​ក្បែរ​ប៉ូឡូញ​ឡើងវិញ​មុន​បន្ត​ទៅធ្វើ​ដូចគ្នា​នៅ​ទីក្រុង​គៀវ​។​​ឯ​លោក​អូ​ស្ទី​ន​បាន​និយាយថា ចម្លើយ​តប​របស់លោក​ហ្សេ​លេន​ស្គី​ចំពោះ​ជំនួយ​នេះ​គឺ​ការអោយ​តំលៃ​ខ្ពស់បំផុត​ចំពោះ​អ្វីដែល​ត្រូវបាន​ផ្តល់អោយ តែ​«​លោក​គិតថា ពួកគេ​ចង់​ឈ្នះ​ហើយ​យើង​ក៏​គិតថា​យើង​ចង់​ជួយ​ពួកគេ​អោយ​ឈ្នះ​។​តាមពិត ពិភពលោក​ត្រូវបាន​ញ៉ាំង​ទឹកចិត្ត​ដោយ​អ៊ុយ​ក្រែ​ន​នៅក្នុង​សង្គ្រាម​នេះ ។​អាម៉េរិក​នឹង​បន្ត​គាំទ្រ​។​អ្វីដែល​អ្នក​បានធ្វើ​នៅក្នុង​ការ​វាយ​រុញច្រាន​កងកម្លាំង​រុស្ស៊ី​នៅ​ទីក្រុង​គៀវ​ពិសេស​ណាស់​»​។​

លោក​អូ​ស្ទី​ន​និង​ប្លី​ង​កិន បានប្រកាស​ផ្តល់​ហិរញ្ញប្បទាន​យោធា​បរទេស​សរុប​៧១៣​លាន​ដុល្លារ​សំរាប់​អ៊ុយ​ក្រែ​ន សម្ពន្ធមិត្ត​និង​ដៃគូ​ចំនួន​១៥​ប្រទេស ក្នុងនេះ​៣២២​លាន​ដុល្លារ​លៃ​ទុក​សំរាប់​អ៊ុយ​ក្រែ​ន​។​លុយ​នៅសល់​នឹងត្រូវ​បែងចែក​ក្នុងចំណោម​សមាជិក​អង្គការ​ណា​តូ​និង​ប្រទេស​ដទៃទៀត​ដែល​បាន​ផ្តល់ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ពេល​ផ្ទុះ​សង្គ្រាម​មក​។​​ជំនួយ​ថ្មី​នេះ​រួមបញ្ចូល​ទាំង​ការលក់​គ្រាប់រំសេវ​មិន​ផលិត​នៅ​អាម៉េរិក​តំលៃ​១៦៥​លាន​ដុល្លារ​ដែល​ត្រូវ​គ្នា​នឹង​សព្វាវុធ​សម័យ​សូ​វៀត​ដែល​កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​ប្រើ​។​វា​នឹង​នាំអោយ​ជំនួយ​យោធា​អាម៉េរិក​សំរាប់​អ៊ុយ​ក្រែ​ន​ឡើងដល់​៣,៧​ពាន់​លាន​ដុល្លារ​តាំងពី​ពេល​រុស្ស៊ី​វាយ​ចូល​អ៊ុយ​ក្រែ​ន​កាលពី​ចុងខែ​កុម្ភៈ​។​

ប្រតិកម្ម​ចំពោះ​ទស្សនកិច្ច​នេះ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋអាមេរិក លោក Anatoly Antonov បាន​ថ្លែងប្រាប់​ទូរទស្សន៍​រដ្ឋ​ក្នុងស្រុក​ឱ្យដឹងថា រុស្ស៊ី​បាន​ព្រមាន​សហរដ្ឋអាមេរិក​ពី​ការបញ្ជូន​អាវុធ​បន្ថែមទៀត​ទៅកាន់​អ៊ុយ​ក្រែ​ន​។​​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ស្រង់​ការលើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​រូបនេះ ដែល​បាន​ថ្លែង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍ Rossiya 24 ថា​៖ «​យើង​បានធ្វើ​ការបញ្ជាក់​ពី​ការមិនអាច​ទទួលយក​បាន​នៃ​ស្ថានភាព​នេះ នៅពេលដែល​សហរដ្ឋអាមេរិក​បញ្ជូន​អាវុធ​ចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ជា​បន្តបន្ទាប់ ដោយ​យើង​ទាមទារ​ឱ្យ​បញ្ចប់​នូវ​ការអនុវត្ត​សកម្មភាព​បែបនេះ​ជាបន្ទាន់​»​។​
លោ​កទុត​រុស្ស៊ី​បន្តថា កំណត់​ទូត​ផ្លូវការ​មួយ​ដែល​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់​រុស្ស៊ី ក៏ត្រូវ​បាន​ផ្ញើ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​ផងដែរ​។​

​កាលពីដើម​ខែមេសា​កន្ល​ង​ទៅ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ឌិន ក៏បាន​ប្រកាស​ផ្ដល់ជំនួយ​យោធា​ចំនួន​៨០០​លាន​ដុល្លារ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន ដោយ​ពង្រីក​វិសាលភាព​នៃ​ប្រព័ន្ធ​នានា ដែល​រួមមាន​កាំភ្លើង​ធុន​ធ្ងន់​ផងដែរ​។​​ភាព​តានតឹង​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ក្នុង​រយៈពេល​ចុងក្រោយ​នេះ បានចាប់ផ្ដើម​កើនឡើង​ខ្លាំង​បន្ទាប់ពី​រុស្ស៊ី​បាន​បើក​ការឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ទៅលើ​ប្រទេស​ក្បែរ​ខាង​របស់ខ្លួន​មួយ​នេះ ដែល​ធ្វើឡើង​បន្ទាប់ពី​ការប្រកាសសង្គ្រាម​មួយ​ដោយ​ប្រធានាធិបតី លោក វ្លា​ឌី​មៀរ ពូ​ទីន​។​a uy usa1