» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7001 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697172 នាក់

អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ​អំពាវនាវ​ឲ្យ​ចិន​អាមេរិក​ជួសជុល​ទំនាក់ទំនង​ឡើងវិញ​ដើម្បី​ជៀសវាង​សង្គ្រាមត្រជាក់​


​អាមេរិក​៖​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នី​ញ៉ូ ហ្គោ​តឺ​រ៉េ​ស (Antonio Guterres) បាន​សុំឱ្យ​ប្រទេស​ចិន និង​អាមេរិក ជួសជុល​ទំនាក់ទំនង​ដែល​មិន​ដំណើរការ​ទាំងស្រុង មុនពេល​បញ្ហា រវាង​ប្រទេស​ធំ​ទាំងពីរ​ជះឥទ្ធិពល​ខ្លាំង ថែមទៀត​ទៅដល់​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក​។a china un 

​ការលើកឡើង​របស់ លោក ហ្គោ​តឺ​រ៉េ​ស បានធ្វើ​ឡើង​នៅមុន​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​មេដឹកនាំ​នានា​នៅ​អង្គការសហប្រជាជាតិ​នៅ​សប្តាហ៍​នេះ ដែល​រួបរឹត​ដោយ​វិបត្តិ​វីរុស​កូ​វីដ​-១៩, កង្វល់​អំពី​អាកាសធាតុ និង​ការ​ប្រជែង​គ្នា​នៅ​ទូ​ទាំ ពិភពលោក​។កិច្ចប្រជុំនឹងមានការថ្លែងសន្ទរកថារបស់ប្រទេសចិននិងអាមេរិកតំណាងដោយលោកប្រធានាធិបតីចូបៃឌិន។

​លោក ហ្គោ​តឺ​រ៉េ​ស បាន​និយាយថា មហាអំណាច​សេដ្ឋកិច្ច​ធំៗ​ទាំង​២ គួរតែ​សហការគ្នា​លើ​បញ្ហា​អាកាសធាតុ និង​ចរចា​ឱ្យ​កាន់តែ​សកម្ម​លើ វិស័យ​ពាណិជ្ជកម្ម និង​បច្ចេកវិជ្ជា បើទោះបីជា​មានការ​ខ្វែង​គំនិត​គ្នា​ខាង​នយោបាយ​ទាក់ទង​នឹង​សិទ្ធិមនុស្ស​, សេដ្ឋកិច្ច​, សន្តិសុខ​តាម​អ៊ីនធឺណិត និង​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ​។

​លោក ហ្គោ​តឺ​រ៉េ​ស បាន​និយាយថា “​ជា​អកុសល​បច្ចុប្បន្ននេះ​យើង​មានតែ​ការប្រឈមមុខ​ដាក់គ្នា​”​។ លោក​បាន​សង្កត់ធ្ងន់ថា “​យើង​ត្រូវបង្កើត​ទំនាក់ទំនង​ដែល​ដំណើរការ​ឡើងវិញ​រវាង​មហាអំណាច​ទាំងពីរ​”​។

​កាលពី​ពីរ​ឆ្នាំមុន លោក ហ្គោ​តឺ​រ៉េ​ស បាន​ព្រមាន​មេដឹកនាំ​ពិភពលោក​អំពី​ហានិភ័យ​នៃ​ការបែកបាក់​ពិភពលោក​ជា​ពីរ ដោយ​អាមេរិក និង​ប្រទេស​ចិន​បង្កើត​ការ​ប្រជែង​ខាង​អ៊ីនធឺណិត​, រូបិយ​បណ្ណ​ពាណិជ្ជកម្ម​, ច្បាប់​ហិរញ្ញវត្ថុ និង​យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​ហើយនឹង​យោធា របស់​ពួកគេ​ផ្ទាល់​។

​លោក​បាន​រំឭក​ឡើងវិញ នូវ​ការព្រមាន​នេះ​ដោយបាន​និយាយថា យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ និង​យោធា​ដែល​ប្រជែង​គ្នា នឹង​បង្ក​គ្រោះថ្នាក់ និង​បែងចែក​ពិភពលោក​។ ដូច្នេះ​លោក​បាន​និយាយថា ទំនាក់ទំនង​ស្ថាបនា​ត្រូវតែ​ត្រូវបាន​ជួសជុល​ឱ្យបាន​ឆាប់ៗ​។​

​បើតាម​ក្រុម​អ្នកជំនាញ​បាន​មើលឃើញថា​៖ អ្នក​ដែល​កំពុង​រុញ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឲ្យ​ធ្លាក់​ក្នុងការ​ប្រជែង​គ្រឿង​សព្វាវុធ គឺ​ចិន និង​អាមេរិក​។ តាម​ទិន្នន័យ​ចុងក្រោយ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ក្រុង​ស្តុក​ខុល តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​តែមួយ​បាន​ចំណាយលុយ​ដល់​ទៅ​ជាង ៥០០​ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ការពារ​។ នៅក្នុង​ទឹកប្រាក់​នេះ ចិន​តែម្នាក់ឯង​មាន​ដល់​ទៅ​ពាក់កណ្តាល​។

ការចំណាយ​របស់​ចិន​ក្នុង​វិស័យ​ការពារ​ក្នុង​មួយឆ្នាំៗ មាន​ប្រមាណ ២៥២​ពាន់​លាន​ដុល្លារ​។ ក្នុងពេល​ជាមួយគ្នានេះ ថវិកា​ការពារ​ប្រចាំឆ្នាំ​របស់​អូស្ត្រាលី ជប៉ុន ឥណ្ឌា និង​កូរ៉េ​ខាង​ត្បូ​ក៏មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​។​​បើតាម​ក្រុម​អ្នកជំនាញ ចិន​ជា​ក្បាលម៉ាស៊ីន​នៃ​ការចំណាយ​លើ​វិស័យ​ការពារ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​អាមេរិក​ហាក់​កំពុង​រុញ​ប្រទេស​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ពិសេស​ការបង្កើត​សម្ព​ន្ធ័​ភាព​ងា​មេ​រិ​ក​អង់គ្លេស​អូស្ត្រាលី​កាលពី​ថ្ងៃទី​១៩​កញ្ញា​គឺ​ដើម្បី​ប្រជែង​ទប់​នឹង​ឥទ្ធិពល​របស់​ចិន​។​a china usa 

​