» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12353 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702524 នាក់

ពលរដ្ឋ​របួស​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហឹ​ង្សា​ទំនាស់​ដីធ្លី​រវាង​ទា​ហ៊ាន​និង​ពលរដ្ឋ​នៅ​ឃុំ​ទួល​ព្រិច​ស្រុក​អង្គស្នួល​

 

​ខេត្តកណ្តាល​៖​ក្រុម​យោធា​បាញ់រះ​គ្រាប់​ពិត​លើ​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​ពលរដ្ឋ​ម្នាក់​រងរបួស​ធ្ងន់ ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ។​អំពើ​ហឹ​ង្សា​ប្រដាប់អាវុធ​នេះ​កើតឡើង​បន្ទាប់ពី​ក្រុម​យោធា​បានដាក់​គ្រឿងចក្រ​ឈូសឆាយ​ដីស្រែ​ដែលមាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ នៅ​ភូមិ​អង្គ​ស្រែ​ពោធិ៍ ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​មាន​ពលរដ្ឋ​ខ្ទង់រយ​នាក់ បាន​លើកគ្នា​ទៅ​ឃាត់​គ្រឿងចក្រ​នោះ​។​a army kill2 

​ប្រជាពលរដ្ឋ​ក្នុង​ហេតុការណ៍​និយាយថា ករណី​បាញ់បោះ​ដោយ​សេរី​របស់​យោធា​លើ​ប្រជាពលរដ្ឋ​ដែលការពារដីនេះ គឺជា​រឿង​អយុត្តិធម៌ ហើយ​ពួកគាត់​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រក​ដំណោះស្រាយ និង​វែកមុខ​ជនដៃដល់​យកមក​ផ្ដន្ទាទោស​តាមច្បាប់​.​។​​ទាក់ទង​ករណីនេះ លោក គង់ សុ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ប្រាប់​កាសែត​ថាៈ ចំពោះ​ករណីនេះ សមត្ថកិច្ច កំពុងតែ​ស្រាវជ្រាវ និង​ទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែល​រងរបួស កំពុងតែ​សម្រាក នៅ​មន្ទីរពេទ្យ​។ ក្រុម​យោធា គឺ​ការពារ​ដី​របស់​រដ្ឋ សម្រាប់​ផលប្រយោជន៍ ក្រសួងការពារជាតិ និង​ក្រសួងបរិស្ថាន នៅពេល​ពួកគាត់ កាយ​ព្រំដី ដើម្បី​កំណត់​ដី​រដ្ឋ ហើយ​គាត់ ក៏​ទប់​ស្មារតី​មិនបាន ហើយ​ប្រជាពលរដ្ឋ ឈូឆរ និង​មាន​អ្នក​បំផុស ស្រែក​ពីក្រោយ និង​មាន​ក្រុម​បង្កើត ជា​ចលនា​។ ឥឡូវ លោក​កំពុងតែ​ខិតខំ​ធ្វើការ សម្របសម្រួល​ដោះស្រាយ ហើយ​អាជ្ញាធរ កំពុងតែ​ខិតខំ​ធ្វើ​ហើយ​។​

​លោក​អភិបាលខេត្ត បាន​និយាយថាៈ មានការ​ដុត​ឆេះ​គ្រឿងចក្រ របស់​ភាគី​ខាង​យោធា ដែល​បាន​យកមក កាយ​កំណត់​ព្រំដី​របស់​រដ្ឋ​។​​លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ ប្រាប់​បណ្តាញ​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា​ក្រុមការងារ​របស់​អង្គការ​លោក​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​បាន​រាយការណ៍​ថា​បុរស​រងរបួស​នោះ​មាន​ឈ្មោ អ៊ុំ រដ្ឋា​អាយុ​៥៦​ឆ្នាំ ជា​កសិករ ដែលជា​ភាគី​ជម្លោះដីធ្លី​។ លោក អំ សំអាត ជំរុញ​ឲ្យ​ស៊ើបអង្កេត​រឿងនេះ​ឲ្យ​បាន​ត្រឹមត្រូវ​ថា​តើ​មូល​ហេតុអ្វី​បានជា​កម្លាំង​ទាហាន​រាប់សិប​នាក់​ប្រើ​កាំភ្លើង​បាញ់​គ្រាប់​ពិត​រហូតដល់​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រងរបួស​៕a army kill4 a army kill1 a army kill3 


​