
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6262 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696433 នាក់
ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា បានសម្រេចផ្អាកមិនឱ្យធនាគារព្រីនស៍ ម.ក ផ្តល់សេវាធនាគារថ្មីទៀតនោះទេ រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន ដោយធនាគារជាតិបានតែងតាំងក្រុមហ៊ុនម៉ូរីសុនកាក់ អិមខេអេ អឌីត- អឹខោនធីងឯ.ក ជាអ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក។ ក្រុមហ៊ុនម៉ូរីសុនកាក់ នឹងទទួលបានសិទ្ធិគ្រប់គ្រងនិងចាត់ចែងលើរាល់ប្រតិបត្តិការ និងទ្រព្យសម្បត្តិរបស់ធនាគារព្រីនស៍ម.ក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ ចុះថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦នេះ។
ការសម្រេចផ្អាកសកម្មភាពរបស់ធនាគារព្រីនស៍ម.ក ខាងលើនេះគឺធ្វើឡើងបន្ទាប់ពីលោក ចេន ហ្ស៊ី ជាប្រធានក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប(Prince Holding Group)ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅកាន់ប្រទេសចិនវិញ តាមសំណើរបស់សមត្ថកិច្ចចិន ដោយមានការជាប់ពាក់ព័ន្ធក្នុងបទល្មើសជាច្រើនដូចជាករណីលាងលុយ និងឆបោកតាមអនឡាញជាដើម។ចេនហ្ស៊ីត្រូវបានប្រទេសអាមេរិកអង់គ្លេសបង្កកលុយ១៥ពាន់លានដុល្លារដោយចោទថាជាលុយឧក្រឹដ្ឋអនឡាន។ក្រៅពីនេះមានជប៉ុនកូរ៉េហុងកុងថៃបានបង្កកទ្រព្យសម្បត្តិចេនហ្ស៊ីលើកលែងតែខ្មែរយើង។
បើតាមសេចក្តីជូនដំណឹងបានបញ្ជាក់បន្ថែមថា ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារព្រីនស៍ ម.ក អាចទៅដកប្រាក់បានធម្មតា ដោយត្រូវរៀបចំឯកសារដើម្បីដកប្រាក់បញ្ញើ ដែលនឹងមានការចាត់ចែងជូនទៅតាមលំដាប់អាទិភាព ស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ចំពោះអ្នកខ្ចីប្រាក់វិញ គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី។
ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុតលើការអនុវត្តរបស់អភិបាលកិច្ចបណ្តោះអាសន្ន ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជននានា។
សូមជម្រាបថា ក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិនចំនួន៣នាក់ ដែលក្នុងនោះរួមមានលោក ចេន ហ្ស៊ី(Chen Zhi)ផងដែរបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិនវិញ។ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្កេតរួមគ្នាអស់រយៈពេលជាច្រើនខែ។
ឧកញ៉ាចេនហ្ស៊ីដើមកំណើតចិនដែលមានសញ្ជាតិខ្មែរនិងអង់គ្លេសត្រូវបានក្រសួងមហផ្ទៃឲ្យដឹងពីការដក់សញ្ជាតិខ្មែរកាលពីខែធ្នូតែមិនបង្ហាញភស្តុងតាងរាប់ទាំងគោរមងារឧកញ៉ានិងជាទីប្រឹក្សាក៏មិនឃើញមានក្រិត្យដកចេញដែរ។
សូមបញ្ជាក់ថាមុននិងមានការចាប់ខ្លួននេះដែរសម្តេចធិបតីហ៊ុនម៉ាណែតបានចេញអនុក្រឹត្យមួយស្តីពីការតម្រូវឲ្យមានការគ្រប់គ្រង់ជនបរទេសប្រមូលផ្តុំគឺត្រូវរាយការណ៍ជូនសមត្តកិច្ចដែលគោលដៅគឺត្រួតពិនិត្យការជួញដូរមនុស្សតាមសកម្មភាពអនឡាញ។ដោយឡែកលោកជាធីរិទ្ធអ្នកនាំពាក្យសម្តចតេជោក៏បានសសេរក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថាថាសម្តេចតេជោមិនអត់ឱនឲ្យបុគ្គលណាដែលយកឈ្មោះសម្តេចតេជោទៅប្រព្រឹត្តអំពើរខុសច្បាប់នោះទេ។
«បុគ្គលទាំងឡាយណា ដែលប្រព្រឹត្តខុសច្បាប់ ទោះមានតួនាទីអ្វីក៏ដោយមិនអាចរួចផុតពីសំណាញ់ច្បាប់បានឡើយ។ ជនដែលព្យាយាមភ្ជាប់ឈ្មោះថ្នាក់ដឹកនាំ ជាពិសេសសម្តេចប្រធានបក្ស និង សម្តេចធិបតី ដើម្បីការពារនិងបិទបាំងទង្វេីបំពានច្បាប់របស់ខ្លួន ធ្វើបាបប្រជាជន គឺជាក្រុមគោលដៅ ដែលបក្សកាន់អំណាចបោសសម្អាតចោល»
ការចាប់ខ្លួនលោកចេនហ្សីសេដ្ឋីអនឡាញនិងជាស្ថាបនិកក្រុមហ៊ុនព្រីនគ្រុបដែលមានសញ្ជាតិខ្មែរនិងអង់គ្លេសផងដែរប្រគល់ឲ្យអាជ្ញាធរចិនគឺត្រូវបានគេជឿថាជាបិតច្រកពីការលូកដៃរបស់អាមេរិកលើករណីនេះបន្តទៀត។ព្រោះកាលពីខែសីហាកន្លងមកនេះប្រទេសថៃលក៏បានចាប់បញ្ជូនមេឆបោកម្នាក់ដែលមានសញ្ជាតិខ្មែរដែរនិងជាប្រធានក្រុមហ៊ុនព្រីនគ្រុបបញ្ជូនឲ្យចិនរួចហើយដែរមុននិងមានព្រះរាជទស្សនៈកិច្ចមហាក្សត្រថៃទៅស្រុកចិនផងដែរ។
ទីក្រុងប៉េកាំងនៅរសៀលថ្ងៃទី៨ មករា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា លោក ចេន ហ្ស៊ី បានធ្វើដំណើរទៅដល់ប្រទេសចិនហើយ។ នេះបើតាមការចុះផ្សារទីភ្នាក់ងារព័ត៌មាន AFP។ លោក ចេន ហ្ស៊ី ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ដែលត្រូវបាន អាមេរិក និងអង់គ្លេសរឹបអូសទ្រព្យសម្បត្តិ និងចោទប្រកាន់ថាជាមេខ្លោងដ៏ធំក្នុងបទល្មើសចាប់បង្ខំមនុស្សឲ្យធ្វើការនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានអះអាងក្នុងសន្និសីទថ្ងៃទី៨មករានេះថា រដ្ឋអំណាចប៉េកាំងនឹងផ្តល់ព័ត៌មានបន្ថែម ទាក់ទងនឹងការធ្វើបត្យាប័ន លោក ចេន ហ្ស៊ី ពីប្រទេសកម្ពុជា ក្នុងពេលវេលាជាក់លាក់ណាមួយ។ លោកស្រី ម៉ៅ នីង ប្រទេសចិនមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយប្រទេសជិតខាងនៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីការពារសន្តិសុខអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ដោយសារចេនហ្សីមិនទាន់កាត់ទោសថាមានទោសអ្វីទ្រព្យសម្បត្តិចេនហ្ស៊ីស្រុកខ្មែរមិនដឹងថាមានប៉ុន្មានហើយរដ្ឋាភិបាលចាត់ការបែបណានោះទេ?៕