វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 732 នាក់
ម្សិលមិញ 2951 នាក់
សរុប 12608287 នាក់
កំពង់ឆ្នាំង៖មន្ត្រីសុរិយោដីខេត្តកំពង់ឆ្នាំងនិងមន្ត្រីភូមិបាលស្រុកទឹកផុសមួយចំនួនត្រូវបានប្រជាពលរដ្ឋបានដាក់ពាក្យប្តឹងចោទប្រកាន់ថាបានយកតួនាទីរបស់ខ្លួនឃុបឃិតគ្នាប្រើល្បិចលួចធ្វើឯកសាររំលោភយកដីរបស់ប្រជាពលរដ្ឋរាប់រយហិកតាលក់អោយឈ្មួញ។
ប្រជាពលរដ្ឋបានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយនិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តន៍ផ្លូវច្បាប់ ទៅលើមន្ត្រីទាំងនោះដោយមិនមានការលើកលែង ឡើយ ដើម្បីជាគំរូ កុំអោយមន្ត្រីផ្សេងទៀត ធ្វើត្រាប់តាម។
នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា៖ខ្ញុំបាទឈ្មោះ ទេព្យ ភិរក្ស ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្តឹងឈ្មោះ ប៉ិល ចន្ថា ទៅកាន់ ឯកឧត្តម ជា សុផារ៉ាឧបនាយកមករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ និង ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
-ប្តឹងពីបទលួចលក់អចលនវត្ថុរបស់អ្នកដទៃ បំផ្លិចបំផ្លាញនិងប្រព្រឹត្តអំពើពុករលួយ ។-ឈ្មោះ ទេព្យ ភិរក្ស បញ្ជាក់តាមឯកសារអោយដឹងថា រូបគាត់បានទិញដីមួយកន្លែង ដែលមានម្ចាស់ផ្សេងៗគ្នាសរុបចំនួន ៥ ប័ណ្ណ ដែលមានឯកសារយោង បានចុះវាស់វែងដោយមេភូមិ.មេឃុំ.មន្ត្រីសុរិយោដីស្រុក ដែលមានឈ្មោះ សុខ សម្បត្តិ .កុយ សារ៉ន .ង៉ែត សុវុទ្ធា. អ៊ូច ហ៊ាង. និងអ្នកលក់អ្នកទិញ ព្រម ទាំងសាក្សីអ្នកជាប់ព្រំទាំងអស់ បានចូលរួមពិនិត្យយ៉ាងត្រឹមត្រូវបំផុត។
-លុះដល់ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៩ ខ្ញុំបាទបានធ្វើពាក្យស្នើសុំវាស់វែងដី ដើម្បីលក់បន្តហើយក៏បានពឹង(ឈ្មោះ ទួន គន្ធា ) ឲ្យយកឯកសារទៅដាក់ភូមិបាលស្រុកទឹកផុស ។
-ពេលទៅជួបលោក សុខ សម្បតិ្ត ប្រធានភូមិបាលស្រុកទឹកផុស គាត់តម្រូវឲ្យបង់លុយចំនួន ២០០ ដុល្លារ ថ្លៃសេវាឲ្យមន្ត្រីចុះវាស់វែង ៣ថ្ងៃក្រោយមក ឈ្មោះ កុយ សារ៉ន អនុប្រធានភូមិបាលស្រុកក៏បានទូរស័ព្ទមក ឈ្មោះ ទួន គន្ធា ហៅខ្ញុំបាទមកជួបនៅកន្លែងដី ដែលត្រូវវាស់វែង ពេលខ្ញុំបាទមកដល់ឈ្មោះ កុយ សារ៉ន បានតម្រូវឲ្យបង់លុយ ៣០០ ដុល្លារបន្ថែមទៀត រួចបញ្ជាក់ថានេះជាតម្លៃខ្លួនរបស់គាត់មិនពាក់ព័ន្ធជាមួយលុយ ២០០ ដុល្លារមុននោះទេ។
-លោក កុយ សារ៉ន បញ្ជាក់ថា បើមិនឲ្យលុយខ្ញុំ ខ្ញុំក៏មិនវាស់ឱ្យដែរ ពេលនោះខ្ញុំក៏សម្រេចចិត្តបង់លុយឲ្យឈ្មោះ កុយ សារ៉នចំនួន ៣០០ដុល្លារបន្ថែមទៀត នៅចំពោះមុខប្រជាពលរដ្ឋជាច្រើនដែលបានធ្វើជាសាក្សីដឹងឮ នៅពេលខ្ញុំប្រគល់លុយរួចទើបឈ្មោះ កុយ សារ៉ន ចាប់ផ្ដើមវាស់វែងដីឲ្យ។
-រយៈពេល២ថ្ងៃក្រោយមក ខ្ញុំបាទនឹង ឈ្មោះ ទួន គន្ធា ក៏ទៅជួបឈ្មោះ កុយ សារ៉ន នៅភូមិបាលស្រុក ហើយលោក កុយ សារ៉ន ក៏បានប្រាប់ថា ដីនេះមានពាក់ព័ន្ធ នឹងដីឈ្មោះ ប៉ិល ចន្ថា ទៅវិញ មិនអាចលក់ដូរបានទេ ទាល់តែដោះស្រាយជាមួយឈ្មោះប៉ិល ចន្ថា រួចរាល់សិនទើបអនុញ្ញាតឲ្យលក់ដូរ។
-ពេលនោះខ្ញុំបាទ បានដាក់ពាក្យបណ្ដឹងទៅសាលាឃុំ ហើយឈ្មោះ ប៉ិល ចន្ថា ក៏បានមកជួបខ្ញុំ តែមិនបានយកឯកសារដើមរបស់គាត់ទាំងអស់មកបង្ហាញខ្ញុំទេ ថែមទាំងបានថតយកឯកសារដីខ្ញុំ ទាំងអស់ទៅវិញទៀត ។-បន្ទាប់មកឈ្មោះ ប៉ិល ចន្ថា មិនបានចូលមកដោះស្រាយទេចាប់ពីថ្ងៃទី ១៨ ខែមករាឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ន ខ្ញុំបាទបានព្យាយាមទូរស័ព្ទជាច្រើនដងតែមិនព្រមលើក បន្ទាប់មកក៏បិទទូរស័ព្ទចោល ក្រោយមកក៏បានទៅឈូសឆាយនិងព័ទ្ធរបងលើដីខ្ញុំបាទយកតែម្ដងហើយប្រាប់ថាចង់ប្តឹងដល់ណាក៏ប្ដឹងទៅ។
-បើយោងតាមបណ្តឹង ឈ្មោះ ទេព្យ ភិរក្ស និងតាមប្រវត្ត បានសបញ្ជាក់អោយដឹងថា ឈ្មោះ ប៉ិល ចន្ថា នេះធ្លាប់មានរឿងអាស្រូវជាច្រើន ខាងដើរធ្វេីឯកសាររំលោភយកដីប្រជាពលរដ្ឋលក់អោយឈ្មួញ។ជាក់ស្ដែង មានដូចជានៅភូមិដំណាក់អំពិលឃុំក្ដុលសែនជ័យ.ភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង.និងរំលោភយកដីអតីតរណ្ដៅសម្រាមខាងកើកខ្សាច់សក្នុងឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរជាង40ហិចតាជាដើម។ល។
និយាយអោយចំ ឈ្មោះ ប៉ិល ចន្ថា នេះបានយកតួនាទីរបស់ខ្លួនជាមន្ត្រីសុរិយោដីខេត្តដើរវាស់វែង យកដីប្រជាជនជាច្រើនគ្រួសារ នៅភូមិក្រាំងតាមុំ អស់រាប់រយហិចតា មកធ្វើជាកម្មសិទ្ធិ របស់ខ្លួនក្រោមលេសថាបានទិញដីពីប្រជាជន តែតាមការពិតគឺយកដីរបស់ប្រជាពលរដ្ឋឆៅៗតែម្តង ដោយមិនមានឯកសារអ្វីទាំងអស់។
-ករណីនេះ ឈ្មោះ ទេព្យ ភិរក្ស សំណូមពរស្នើសុំដល់ថ្នាក់ដឹកនាំ សូមអោយឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ពិសេសឯកឧត្តមរដ្ឋមន្ត្រីក្រសួងដែនដីនិងឯកឧត្តមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយមានវិធានការ ចុះធ្វើអធិការកិច្ច ទៅលើឈ្មោះ ប៉ិល ចន្ថា និងបក្សពួក
-និងសូមអោយក្រសួងចាត់វិធានការនិងដាក់វិន័យ ទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរបំផុត ទៅលើឈ្មោះ ប៉ិល ចន្ថា និងបក្យពួកដែលជាមន្ត្រីពុករលួយអោយសមនិងទង្វើរបស់ខ្លួន។
ជុំវិញករណីខាងលើអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺបន្ថែមបានទេពីមន្ត្រីដែលពាក់ព័ន្ធទាំងនោះដោយគ្មានលេខទូស័ព្ទ។
តែទោះជាយ៉ាងណា យើង និងរង់ចាំការបកស្រាយជានិច្ចរបស់មន្ត្រីដែលពាក់ព័ន្ធក្នុងបណ្ដឹងដោយយោងទៅលើច្បាប់ស្តីពីរបបសារព័ត៌មាន៕