» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5528 នាក់

ម្សិលមិញ 5304 នាក់

សរុប 14145054 នាក់

ឱក​សុគន្ធ​កញ្ញា​ភរិយា​អគ្គនាយក​ទូរទស្សន៍​ហង្ស​មាស​រមឹលគុណ​ឪពុក​ដោយសារ​អ្នកណា​?

​ភ្នំពេញ​៖​កំពូល​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស អ្នកនាង ឱក សុគន្ធ​កញ្ញា​និង​ជា​ភរិយា​អគ្គនាយក​ទូរទស្សន៍​ហង្ស​មាស​ថ្មីៗ​នេះ​បានកើត​មានរឿង​អាស្រូវ​ដ៏​ធំ​មួយ​ចាប់តាំងពី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ប្រមាណ​ជាង ២០​ឆ្នាំ​មក ។​a father kanha4 

កាលពី​ព្រឹក​ថ្ងៃទី​២២ មិថុនា ចំ​ថ្ងៃ Father’s Day ថ្មីៗ​នេះ គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Aok Bony (​ឱក បូ​នី​) បាន​បង្ហោះ​សារ និង​រូបថត​ថ្ងៃ​មង្គលការ​ឱក សុគន្ធ​កញ្ញា ដោយ​ខ្លឹមសារ​នៃ​សារ​នោះបាន​រៀបរាប់ថា «​ទោះជា​កូន​មិន​ស្គាល់​ឪ ក៏​ឪ​នៅតែ​ចាំ​ឈ្មោះ​កូន​ដែរ​ព្រោះ​ឪ​អ្នក​ដាក់អោយ​»​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម និង​អ្នកតាមដាន សិល្បៈ​ជាច្រើន​មានការ​ចាប់អារម្មណ៍​។​

​លោក Aok Bony (​ឱក បូ​នី​) បាន​បន្ត​បង្ហាញ​ភាពឈឺចាប់​ក្នុង​ខ​មិន​(comment)​ទៀតថា «​ឪ​មិនដែល​ចង់បាន​អ្វី​ពី​កូន​ទេ តែ​កូន​មិនដែល​តេ​សួរសុខទុក្ខ​ឪ​ថា ឪ​នៅ​ណា​? សុខទុក្ខ​យ៉ាងណា​? ឈឺ ឬ​ជា​? ពេល​ប្រាប់​ការ​ដូច​ហៅ​ជា​ភ្ញៀវ មិនមែន​អញ្ជើញ​ជា​ឪពុក​ទេ​។ បើ​កុំ​តែ​ឪ​ខ​ល​ទៅ មិនបាន​ប្រាប់​ការ​ទេ​។ ឪ​សុខចិត្ត​អត់​ទៅ​ចិន ដោយ​ដឹងថា កូន​ការ​ថ្ងៃ​នុង តែ​គេ​មិនបាន​អញ្ជើញ​ឪ​មក​ចូលក្នុង​កម្មវិធី​ផ្សេងៗ​ដូច​ហុច​ផ្កាស្លា កាត់​ខាន់ស្លា​ជាដើម​»​។​

​យ៉ាងណា នៅ​រសៀល​ថ្ងៃទី ២៥ មិថុនា​នេះ អ្នកសារព័ត៌មាន​បាន​ទូរស័ព្ទ​សួរ​ឱក សុគន្ធ​កញ្ញា សុំ​ការ​ស្រាយ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​អ្នកនាង​ថា​៖ ខ្លួន​ពិតជា​មិនបាន​ដឹង​អ្វី​ទាំងអស់ និង​មិន​យល់​ពីអ្វី​ដែល​បាន​កើតឡើង​នាពេលនេះ ហើយ​ថា បើ​គាត់ (​ឪពុក​) បង្ហោះ​សារ​នេះ​មែន នាង​ចង់​ឲ្យ​ទៅ​សួរ​លោកឪពុក​វិញ​ថា ហេតុអ្វី​នៅ​សុខៗ បង្ហោះ​ពាក្យ​នេះ​ឡើង​?។

តែ​ប្រសិនបើ​គេ​មិនទាន់​ភ្លេច​ទេ​កាលពី​ក្នុង​ទិវា​រំលឹក​គុណ​ម្តាយ​តាមរយៈ​ហ្វេ​ប៊ុ​ក​អ្នកនាង​ឱក​សុគន្ធ​កញ្ញា​បាន​បង្ហោះ​សា​មួយ​ឌឹ​ដង​មួយ​ដែល​អាចជា​ដើមចម​បង្ហា​ញ​ថា​នាង​បាន​ឌឹ​ដាក់​ឪពុក​របស់ខ្លួន​បើទោះបីថា​ជា​ពាក្យ​ម៉ែ​ក៏ដោយ​!​។​ឱក សុគន្ធ​កញ្ញា​បាន​បង្ហោះ​សារ​មួយ​ឃ្លា​ថា​៖ អ្វីៗ​អា​ចរក​ទិញ​បាន តែ​កិត្តិយស​រក​ទិញ​មិនបាន​នោះទេ​.. ត្រូវធ្វើ​ខ្លួន​ឲ្យ​មាន​កិត្តិយស ហើយ​យក​កិត្តិយស​ទៅរក​អ្វីៗ​គ្រប់យ៉ាង​..! ” ពាក្យ​ម៉ែ ” Happy Mother’s Day​។​

ពាក្យ​ប៉ុណ្ណឹង​បង្ហាញ​ពីស​ម្តី​មាក់ងាយ​ឪពុក​ដែល​បង្កើត​ខ្លួន​ទៅហើយព្រោះថ្ងៃរំលឹកគុណឪពុកនាងមិនបានបង្ហោះសាអ្វីទេ។​តើ​កាលពី​ពេលដែល​បែកបាក់​បាក់​គ្នា​អ្នកស្រី អ៊ី សុគន្ធ ជា​ម្តាយ​អប់រុំ​កូន​តែ​ពាក្យ​សម្អប់​ចំពោះ​ឪពុក​ខ្លួន​បានជា​នាង​ធ្វើបែបនេះ​?​។​ព្រោះ​កាល​មុន​កាញ​ញា​ធ្លាប់​ប្រកាសថា​ឪពុក​គឺជា​អ្នក​បណ្តុះ​ឲ្យ​នាង​ចេះ​ច្រៀង​?​។​បើតាម​ហ្វេ​ស​ប៊ុ​កមួយ​បង្ហោះ​កាលពី​ឆ្នាំ ២០១៨ ដែល​នាង​បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​និយាយ​ពី​ការ ចែករំលែក​ពីបទ​ពិសោធន៍​ទម្រាំ​បាន​ជោគជ័យ តើ​ត្រូវ​ឆ្លងកាត់​អ្វីខ្លះ​? អ្នកនាង​ក៏បាន​លើកយក​រឿងរ៉ាវ​បែកបាក់​គ្រួសារ​នេះ​មក​រៀបរាប់ ដោយ​នាង​ចាត់ទុកថា​វា​ជា​បរាជ័យ​ដ៏​ធំ​ទីមួយ​ក្នុង​ឆាកជីវិត​នាង​ផងដែរ​។​

​សុគន្ធ​កញ្ញា និយាយ​ទាំង​អួលដើមក​ថា នាង​មានការ តស៊ូ​ច្រើនណាស់ ទម្រាំ​បានមក​ដល់​ថ្ងៃនេះ ពោលគឺ​នាង​រៀន​បណ្ដើរ ចេញ​រកលុយ​ផ្គត់ផ្គង់​គ្រួសារ​បណ្ដើរ ព្រោះ​ឪពុក​របស់​នាង​បាន​ចាក​ចេញពី​ម្ដាយ​របស់​នាង តាំងពី​នាង​នៅ​តូចៗ​ម្លេះ​។ ម្ដាយ​នាង និង​នាង ជា​កូនច្បង​ជា​អ្នករ៉ាប់រង​គ្រួសា​រកលុយ​ចិញ្ចឹម​ប្អូនៗ​ឲ្យ​បាន​រៀនសូត្រ ហើយ​នាង​មានការ​តាំងចិត្ត​ថា ថ្ងៃ​ណាមួយ នាង​នឹង​ធ្វើជា​មនុស្ស​ធំ​ម្នាក់​។​

​ពេល​រំលឹក​ដល់​ប្រវត្តិ​កម្សត់​នោះ នៅតែ​ខ្សឹកខ្សួល​អួលដើមក ពិសេស​គឺ​នាង​ហាក់​មានការ​តូចចិត្ត ដែល​ត្រូវ​កំព្រា​ឪពុក​តាំងពី​នាង​នៅ​តូចៗ​ម្ល៉េះ ខុសប្លែក​ពី​គ្រួសារ​គេ ដែល​រស់នៅ​ជួបជុំ​គ្រួសារ​យ៉ាង​មាន​សុភមង្គល​។ ទីបំផុត សុគន្ធ​កញ្ញា បាន​ឲ្យ​ដឹងថា នាង​បាន​ដើរ​ដល់​ចំណុច​មួយ​ដែល​ខ្លួនឯង​ធ្លាប់តែ​ស្រមៃ​ចង់បាន​ដូច​ពេលនេះ ហេតុនេះហើយ នាង​សូម​ឲ្យ​គ្រប់គ្នា​កុំ​បោះបង់​ក្ដី​ស្រមៃ និង​ការតស៊ូ​របស់ខ្លួន​ចោល​ឲ្យ​សោះ បើ​យើង​ចង់​ឈាន​ឲ្យ​ដល់​ទិសដៅ ដរាបណា​យើង​នៅមាន​ជីវិត គឺ​ត្រូវតែ​តស៊ូ​ដើរ​ទៅមុខទៀត​។​

​តារាចម្រៀង​ឱក សុគន្ធ​កញ្ញា កើត​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ ១៩៨៧ ។ ឪពុក​ឈ្មោះ ឱក បូ​នី គឺជា​តន្ត្រីករ​ម្នា​ក់នៅ​ក្រសួង​វប្ប​ធ​ម៍ ម្តាយ​ឈ្មោះ អ៊ី សុគន្ធ គឺជា​គ្រូបង្ហាត់​រាំ​នៅ​សកល​វិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ​។ នាង​មាន​បងប្អូន​ទាំងអស់ ចំនួន​បីនាក់​នាង​ជា​កូនច្បង​ក្នុង​គ្រួសារ​។ ក្រោយពី​បាន​ប្រលង​បញ្ចប់​បាក់​ឌុប​រួចមក នាង​ក៏បាន​បន្ត​ការសិក្សា​ជំនាញ​សិល្បៈ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​ផ្នែក​របាំ​បុរាណ​។​

​នាង បាន​ឈាន​ជើង​ចូល​វិស័យ​សិល្បៈ​នា​អំឡុង​ឆ្នាំ ១៩៩៩ ផលិតកម្ម​ដែល​នាង​បាន​ចូល​ច្រៀង​ដំបូង​នោះ គឺ​ផលិតកម្ម​ស្ទឹង​សង្កែ និង​បន្ទាប់មក​ច្រៀង​នៅក្នុង​ក្លឹប U2​។ ឱក សុគន្ធ​កញ្ញា ធ្លាប់​ច្រៀង​តាម​ក្លឹប​ដែល​បាន​តម្លៃ​ខ្លួន ១​យប់ ក្រោម ១០​ដុល្លារ តែ​ពេលនេះ អ្នកនាង​បានក្លាយ​ជា​កំពូល​តារាចម្រៀង​លំដាប់​ជួរមុខ​ក្នុងប្រទេស​។ មិនដឹងថា​ប្អូនៗ​នាង​២​នាក់​ទៀត​ធ្វើតាម​នាង​ដែរ​ឬ​អត់​នោះទេ​!?​។​a father kanhaa a father kanhaa1 a father kanhaa2 a father kanhaa3 a father kanhaa4