» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9195 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699366 នាក់

អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃនឹងចុះធ្វើអធិការកិច្ចលើការអនុវត្តតួនាទី និងភារកិច្ចរបស់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកត្រាំកក់ ខេត្តតាកែវ

 

តាកែវ៖យោងតាមលិខិតសំណើរចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឈ្មោះ ហ៊ូ សារ៉ានបានចោទប្រកាន់លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និងលោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ ព្រមទាំងបក្ខពួក ពាក់ព័ន្ធនឹងអំពើមិនប្រក្រតីជាច្រើនករណីក្នុងការអនុវត្តតួនាទីរដ្ឋបាល។a tram kak2 

ក្នុងនោះ រួមមានការចោទប្រកាន់ថា លោក កេត ម៉ៅ និងបក្ខពួកបានគប់គិតជាមួយបុគ្គលឯកជនម្នាក់ ដើម្បីលុបអូរដែលជាផ្លូវទឹកសាធារណៈរបស់រដ្ឋ មានទទឹងប្រវែងប្រមាណ ៦ម៉ែត្រ និងបណ្តោយប្រមាណ៥០០ម៉ែត្រ ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់។ ពាក្យបណ្តឹងក៏បានលើកឡើងថា ថ្នាក់ដឹកនាំស្រុកមិនបានទប់ស្កាត់ និងបង្ក្រាបការគប់គិតគ្នារវាងមន្ត្រីឃុំ និងបុគ្គលឯកជន ក្នុងការក្លែងស្នាមមេដៃ បង្ខំឱ្យមេភូមិចុះហត្ថលេខា និងធ្វើការឈូសឆាយ ទន្ទ្រាន និងកាន់កាប់ដីបឹងខ្ពបត្របែកដោយខុសច្បាប់។

បន្ថែមពីនេះទៀតពាក្យបណ្ដឹងបានចោទប្រកាន់ថា លោក កេត ម៉ៅ បានគប់គិត និងអនុញ្ញាតឱ្យមានការសាងសង់របងបេតុងប្រវែងជាង បីពាន់ម៉ែត្រដែលបានរំលោភយកដីចំណីស្ទឹងស្លាគូរប្រវែង ១៤៨ម៉ែត្រ ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។

នៅក្នុងករណីផ្សេងទៀត អំឡុងពេលលោក កេត ម៉ៅ ធ្វើជាអភិបាលស្រុកសំរោង ខេត្តតាកែវ ត្រូវបានចោទប្រកាន់ថា បានគប់គិត ទន្រ្ទានយកដីបឹងត្នោតទេរ ជាច្រើនកន្លែងនិងទទួលបានប្រាក់ច្រើនម៉ឺនដុល្លាអាមេរិក។ លើសពីនេះ លោក កេត ម៉ៅ បានគប់គិតជាមួយប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ស្រុកសំរោង ក្លែងបញ្ជីវត្តមាន និងតារាងបៀវត្ស ឱ្យមន្ត្រីម្នាក់ដែលមិនបានមកបំពេញការងារដោយសារបាត់បង់សមត្ថភាពការងារយូរឆ្នាំ។

ពាក្យបណ្ដឹង ក៏បានអះអាងទៀតថា បច្ចុប្បន្ននៅស្រុកត្រាំកក់ លោក កេត ម៉ៅ នៅតែបន្តគប់គិតក្លែងបន្លំហត្ថលេខាលើបញ្ជីវត្តមាន និងតារាងបៀវត្សបើកប្រាក់បៀវត្សមន្ត្រីឈ្មោះ អ៊ុត សំនិត ដែលបានចាកចេញទៅសហរដ្ឋអាមេរិកជិតមួយឆមាស (០៣-០៨/២៥) និងកំពុងបន្តទៀតនៅពេលបច្ចុប្បន្ន។ល្មមACU បើកការសើបអង្កេត១ទៀត កុំទុកអោយដង្កូវក្នុងសាច់ទាំងនេះ បំផ្លាញគោលនយោបាយរបស់រាជរដ្ឋាភិបាល។តែករណីយ៍នេះក្រសួងមហាផ្ទៃមិនបានបើកដៃឲ្យអង្គភាពប្រឆាំងអំពើរពុករលួយលូកដៃដែលអាចនាំឲ្យមានការរាលដាលនោះទេ។យ៉ាងណាសូមសសើរប្រជាពលរដ្ឋដែលយលពីច្បាប់និងហ៊ានចេញមុខប្តឹង។

ជាក់ស្តែងក្រោយពេលពិនិត្យខ្លឹមសារពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានវាយតម្លៃថា ករណីនេះជាការចោទប្រកាន់ពីភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃ។ ដូច្នេះអគ្គាធិការដ្ឋានទទួលបានគោលការណ៍ពីថ្នាក់ដឹកនាំ ដើម្បីចាត់មន្ត្រីចុះធ្វើអធិការកិច្ច និងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃតាមនីតិវិធី។ចាំមើលមើតើធើចេញអត់?ម៉េចៗកុំគ្របទុកដូចករណីយ៍អភិបាលស្រុកមេសាងរឿងស៊ីដាច់លុយជំនួយសមរភូមិមុខ៕a tram kak a tram kak1 a tram kak3