» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7815 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697986 នាក់

កាស៊ីណូ​ប៉ារីស​នៅ​សំពៅ​លូន​បើក​ឲ្យ​ខ្មែរ​ចូល​លេង​ដើម្បី​កៀប​ស៊ីលុយ​ខុសច្បាប់​សម​ត្ត​កិច្ច​សម្ងំ​ឈឹង​

 

​បាត់ដំបង​៖​ប្រជាពលរដ្ឋ​រសនៅ​ស្រុក​សំពៅ​លូន​បាន​រាយការណ៍​ថា​ក្រុមហ៊ុន​ប៉ារីស​ឬ​(​កាស៊ីណូ​បារី​ស​)​ជា​បន​ល្បែង​ដែល​គេ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ម៉ា​សេរី​យ៉ាង​ពពាក់ពពូន​ដោយ​គ្មាន​ខ្វល់​ពី​ប្រសាសន៍​ប្រមុខ​ថ្នាក់ដឹកនាំ​និង​ក្រសួងមហាផ្ទៃ​ឡើយ​ដែល​ហាម​មិន​ឲ្យ​ខ្មែរ​ចូល​លេង​នោះឡើយ​។​a casino paris 

​ថ្មីៗ​នេះ ក្រុម​អ្នកសារព័ត៌មាន បាន​ចុះទៅ​ដល់ទី​តាំង​(​កាស៊ីណូ​ប៉ារីស​) បានឃើញ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង ដូចនឹង​អ្វីដែល​ប្រភព​បានផ្តល់​មក​ឲ្យ​មែន​។ ក្រុមហ៊ុន​ប៉ារីស​ឬ​(​កាស៊ីណូ​ប៉ារីស​)​មាន​ទីតាំង ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧​គីឡូ ម៉ែត្រ​លេខ​១៣(​ភ្នុំ​ដី​)​ជាប់​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដី រឺ​ហៅថា​ជា​ច្រក​សំពៅ​លូន ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែលមាន​ម្ចាស់​ជា​ជនជាតិខ្មែរ​ឈ្មោះ ចែ​រស្មី​មាន​ស្វាមី​ជា​ជនជាតិ​កូរ៉េ​ដោយមាន​អ្នកគ្រប់គ្រង​រដ្ឋបាល​ក្រុមហ៊ុន​ប៉ារីស ឈ្មោះ សាត សែ​ប ហៅ​(​ខ្មៅ​)​បាន​បើក​ដំណើរការ​ជាធម្មតា​ឡើងវិញ​ក្រោយ​អំឡុង​ជំងឺ​កូ​វីដ​១៩​បាន​ស្ងប់ស្ងាត់​។​

ទីតាំង​នេះ មាន​ល្បែង​គ្រប់​ប្រភេទ​ដូចជា​ហ្គេម​បាញ់​ត្រី បៀរ បៀរ​តង ខ្លា​ឃ្លោក ពិសេស​គឺ អាប៉ោង​។​ល​។ កំពុង​កៀបស៊ី​លុយ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​ពេញបន្ទុក​។​កន្លងមក​មាន​អ្នកសារព័ត៌មាន ធ្លាប់បាន​ខ​ល​សំភាសន៍​លោក ទឹម វិឆ័យ អធិការ​ស្រុក​សំពៅ​លូន​ផងដែរ​ពាក់ព័ន្ធ​និង​បន​ល្បែង​ខុសច្បាប់​ក្នុង​កាស៊ីណូ​មួយ​នេះ តែ​លោ​កតប​វិញ​ថា​មិនមាន​លទ្ធភាព​ក្នុងការ​បង្ក្រាប​នោះទេ ទាល់តែ​សួរ​ទៅ​ស្នងការ​ខេត្ត បានដឹង ហើយ​កាលពី​ចុងខែ​តុលា​ឆ្នាំ​២០២២ ក៏​ធ្លាប់បាន​សម​ត្ត​កិច្ច​ស្នងការដ្ឋាន​នគ​បាល​ខេត្តបាត់ដំបង​ហៅ​ម្ចាស់​កាស៊ីណូ​ប៉ារីស​ទៅ​បំភ្លឺ​ម្តង​ដែរ ។​ជុំវិញ​មាន​ពលរដ្ឋ​រាយការណ៍​និង​អង្គភាព​សារ​ព័​ត៍​មាន​ជាច្រើន​ចុះផ្សាយ​រឿងរ៉ាវ​កាស៊ីណូ​ប៉ារីស​នេះ​ដាច់​អាជ្ញាប័ណ្ណ​មិនបាន​(​ត​)​អត់​ច្បាប់ទម្លាប់​តែ​នៅ​បើក​ដំណើរការ​បន​ល្បែង ដោយ​មិនមាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជ្ញាធរ​ឬ​សម​ត្ត​កិច្ច​នៅ​តំបន់​នោះឡើយ​។​

​មហាជន​មាន​ចំងល់​ថា​នៅ​ថ្នា​កើ​ក្រោយ​ជាតិ​ធើ​ដល់​អធិការនគរបាល​ទាំងមូល តែ​បែរជា​និយាយថា​គ្មាន​សមត្ថភាព​បង្ក្រាប​បន​ល្បែង​កាស៊ីណូ​និង​ឲ្យ​ខ្មែរ​ចូល​លេង​ខុសច្បាប់ ចាំតែ​សួរ​ថ្នាក់លើ​ទៅវិញ ! ។​អ្នក​សារ​ព័​ត៍​មាន បាន​ទំនាក់ទំនង​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​ទៅ​លោក ទឹម វិឆ័យ អធិការ​ស្រុក​សំពៅ​លូន លោក​តប​ថា (​ខ្ញុំ​នឹង​រាយការណ៍​ថ្នាក់លើ​សិន​ដើម្បី​សុំ​គោលការណ៍​អនុវត្តន៍​)​ពិត​ដូច​ប្រភព​មែន​។​​ប្រជាពលរដ្ឋ​សុំ​ស្នើរ​ដល់ ឯកឧត្តម សុខ លូ អភិបាលខេត្ត​បាត់ដំបង និង​លោក ឧ​ត្ត​ម​សេទោ សាត គឹម​សាន ស្នងការ​ខេត្ត​ខេត្ត ជាពិសេស​គណៈកម្មការ​បង្ក្រាប​ល្បែងស៊ីសង​ដែល​សម្ដេច​ក្រឡាហោម ស ខេង បង្កើត​មក ដែលមាន​ឯកឧត្តម សុខ ផល​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន​សូមមេត្តា​មាន​ចំណាត់ការ​ផង​ទាន​! តើ​លោក​ដឹង​ឬក៏​លោក​មិនដឹង ឬក៏​មន្ត្រី​មូលដ្ឋាន​មិនបាន​រាយការណ៍​ជូន​លោក​?​។​a casino paris1 a casino paris2 a casino paris3 a casino paris5 

​