» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6386 នាក់

ម្សិលមិញ 5304 នាក់

សរុប 14145912 នាក់

ដក​បញ្ឈរជើង​មេ​ប៉ុស្តិ​ឃុំ​ស្រែ​ចារ​ស្រុក​ស្នួល​ខេត្តក្រចេះ​ព្រោះ​មិនចេះ​ប្រើ​អំណាច​ជាមួយ​ប្រជាពលរដ្ឋ​

​ក្រចេះ​៖​ក្រុមអ្នកលេង​ល្ខោន​ផ្ទុះ​ប្រតិកម្ម និង​ហួសចិត្ត​ចំពោះ​លោក​មេ​ប៉ុស្តិ៍​វ័យក្មេង​ម្នាក់ នៅ​ឃុំ​ស្រែ​ចា​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​បានធ្វើ​រឿង​ដ៏​មិន​សម​ទំនង ចុះទៅ​បិទ​ល្ខោន​ពួកគាត់​កំពុងតែ​សម្តែង​សុខៗ​។ ប្រជាពលរដ្ឋ​ជា​អ្នកទស្សនា បាន​សម្តែង​ការក្តៅក្រហាយ​ឡើង​ឈូរ​ឆ​តែម្តង ព្រោះតែ​ពួកគាត់​មិន​ពេញចិត្ត​ទៅនឹង​ទង្វើ​ដ៏​ចម្លែក​របស់​មេ​ប៉ុស្តិ៍​រូបនេះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​កម្ម​ពិធីបុណ្យ​កឋិនទាន វត្ត​អូរ​លុង ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លងទៅ ។a police srea ja

​សម្រាប់​ប្រជាពលរដ្ឋ​តាម​បណ្តាញ​សង្គម​បន្ទាប់ពី​បានឃើញ​ឃ្លិប​វីដេអូ ទង្វើ​ដ៏​មិន​សម​ទំនង​របស់លោក​មេ​ប៉ុស្តិ៍​ស្រែ​ចារ ដែល​បាន​ទៅ​បញ្ឈប់​ល្ខោន​មិន​ឲ្យ​សម្តែង​ទាំង​កណ្តាល​ទី ដែល​ធ្វើឱ្យ​ផ្អើល រិះគន់​នៅលើ​បណ្ដាញ​សង្គម​រួចមក ។​ទោះបីយ៉ាងណា​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​មេ​ប៉ុស្តិ៍​រូបនេះ ត្រូវបាន​ថ្នាក់លើ​ដក​បញ្ឈរជើង​ហើយ​។​​នេះ​បើ​យោងតាម​លិខិត​របស់ «​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​» បានចេញ​សេចក្តីបំភ្លឺ​ព័ត៌មាន​ឲ្យ​សាធារណជន​បាន​ជ្រាបថា​៖ «​ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម ស្នងការ​នគរបាល​ខេត្ត បានធ្វើ​ការចាត់​ក្រុមប្រឹក្សាវិន័យ​ស្រាវជ្រាវ និង​កោះហៅ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្រែ​ចារ មក​សាកសួរ​បំភ្លឺ​ពិតជា​បាន​សួ​រក​លិខិតអនុញ្ញាត និង​បង្ក​ឲ្យ​មានការ​រំខាន​ក្នុងការ​សម្តែង​ពិតប្រាកដ​។ ក្រុមប្រឹក្សាវិន័យ​បានសម្រេច​ដាក់វិន័យ​ចំពោះ​លោកនាយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រែ​ចារ ដោយ​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន និង​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​រៀងរាល់​ម៉ោង​ធ្វើការ​»​។​

​សេចក្តីបំភ្លឺ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​បន្តថា​៖ «​សូម​ធ្វើការ​អភ័យទោស​ចំពោះ​កំហុសឆ្គង​របស់​មន្ត្រី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ សូម​ថ្លែង​អំណ​គុណ និង​ត្រៀម​ដើម្បី​ទទួល​រាល់​កិច្ចសហការ​មតិ​រិះគន់​ដើម្បី​ស្ថាបនា ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ពិសេស​តាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ព័ត៌មាន​»​។​ករណីយ៍នេះដែរ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Reth Mony» បានចេញ​មុខមក​បង្ហោះ​សារ​ប្រាប់ ថា​៖ «​លោក យឹ​ង សំអឿន ហៅ ដួង នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវ​ស្នង​ការដក​បញ្ឈរជើង និង​តែងតាំង​មេ​ប៉ុស្តិ៍​ស្តីទី​ជំនួស​វិញ ក្រោយពេល​ចុះ​បិទ​ល្ខោន​នៅក្នុង​កម្ម​ពិធីបុណ្យ​កឋិនទាន វត្ត​អូរ​លុង ស្រុក​ស្នួល ។a police srea ja1 a police srea