
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10279 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700450 នាក់
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យចំពោះ លោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនគរបាលខណ្ឌព្រែកព្នៅចេញពីក្របខ័ណ្ឌ ក្រោយមន្ដ្រីរូបនេះពាក់ព័ន្ធល្មើសវិន័យកងកម្លាំងនគរបាលជាតិ និងពាក់ព័ន្ធបញ្ហាទិញដីឡូត៍ខ្យល់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះបានឱ្យដឹងតាមសឹចក្តីប្រកាសថា កាលពីពេលថ្មីៗនេះតាមបណ្តាញព័ត៌មានសង្គមបានផ្សព្វផ្សាយថាមានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ា ពាក់ព័ន្ធបញ្ហាទិញដីឡូត៍ពីលោក ជឿន សារួនអធិការរងនគរបាលខណ្ឌព្រែកព្នៅ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោយបង់លុយរួចហើយ និងកំពុងបង់លុយបន្តតែមិនទទួលបានដី ហើយនឹងប្លង់ដែលអធិការរងខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា លោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ អត្តលេខ៨៣៨១២ គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យក្រោមរូបភាពបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិពាក់ព័ន្ធនឹងមន្ត្រីរូបនេះបានល្មើសវិន័យកងកម្លាំងនគរបាលជាតិអវត្តមានបាត់មុខគ្មានមូលហេតុដោយមិនបានមកបំពេញភារកិច្ចនៅអង្គភាពជាច្រើនថ្ងៃ មកហើយ មិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។ដូចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រជុំក្រុមប្រឹក្សាវិន័យហើយបានសម្រេចសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។
ពលរដ្ឋជាច្រើនគ្រួសារបានផ្តុំគ្នាតវ៉ានៅ ក្រុមហ៊ុន អិល ឌី លែន ខូអិលធីឌី របស់លោក ជឿន សារួន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីទាមទារឱ្យមានការដោះស្រាយ ក្រោយមន្ត្រីរូបនោះបានផ្តល់តែគម្រោង តែពុំបានផ្តល់ប្លង់រឹង ឬដីដល់ពលរដ្ឋបន្ទាប់ពីបង់ប្រាក់រួច។ គេមិនទាន់ដឹងថាមានទឹកប្រាក់សរុបចំនួនប៉ុន្មាននៅឡើយ ដែលប្រជាពលរដ្ឋបានចាញ់បោកលោកអធិការរងខណ្ឌព្រែកព្នៅចំពោះករណីទិញដីឡូតិ៍នេះ។ក្រោយពីផ្ទុះរឿងលោកជឿនសារួនបានវេចលុយគេចខ្លួនបាត់ដែលអ្នកខ្លះថាចេញក្រៅប្រទេស។ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា រឿងនេះអត់ពាក់ពន្ធអង្គភាពទេ។