» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9224 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699395 នាក់

លោក ភួង សោភា និង​លោក​អ៊ុក ពញ្ញា​មន្ត្រីជាន់ខ្ពស់​នៅ​អភិ​វ​ឌ្ឈ​ន​ជនបទ​ត្រូវបាន​មន្ត្រី​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

​ភ្នំពេញ​៖ លោក ភួង សោភា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោក អ៊ុក ពញ្ញា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ព្រមទាំង​បក្ខពួក​ត្រូវបាន មន្ត្រីរាជការ ដាក់ពាក្យ​បណ្តឹង ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សុំ​ឲ្យ​មានការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​ទៅលើ​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​ក្នុង​ស្ថាប័ន​។ នេះ​បើ​យោងតាម​ប្រភព​នានា​ដែល​ទុកចិត្តបាន ។a acu rural3

​បើតាម​ពាក្យបណ្តឹង​របស់​មន្ត្រីរាជកា​រ​បម្រើ​ការងារ​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដាក់ជូន​លោក កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ដែលកាសែតបានដឹង បាន​សុំ​ឲ្យ​មានការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​ទៅលើ​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​របស់លោក ភួង សោភា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​លោក អ៊ុក ពញ្ញា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ ព្រមទាំង​បក្ខពួក​នៅក្នុង​ក្រសួង​អភិវឌ្ឍន៍ជនបទ ។

​នៅក្នុង​ពាក្យបណ្តឹង​បាន​ជម្រាបជូន លោក​កិត្តិ​នីតិកោសល​បណ្ឌិត​ថា “​ចាប់តាំងពី​លោក បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន បាន​កាន់​មុខតំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ នា​អំឡុង​ដើមខែ​មេសា ឆ្នាំ​២០១៦ រហូតមកទល់​បច្ចុប្បន្ន​នេះ គឺ​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវបាន​គ្រប់គ្រង ដឹកនាំ​រុំ​ព័ទ្ធ​ពីលើ​ដល់​ក្រោម​ដោយ​បណ្តាញ​ក្រុមគ្រួសារ សាច់ញាតិ និង​បក្ខពួក របស់ លោក​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី ពេញទំហឹង រួមមាន​ជាអាទិ៍ ៖
១- លោក ភួង សោភា ជា​រដ្ឋលេខាធិការ ត្រូវជា​ប្អូនថ្លៃ​របស់ លោក​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី (​ទទួលបាន​ការតែងតាំង​មុខតំណែង​ចំនួន​ពីរលើក​ក្នុង​មួយឆ្នាំ គឺ​លើក​ទី​១ ជា​អនុរដ្ឋលេខាធិការ ដោយ​ព្រះ រាជក្រឹត្យ​លេខ នស​/​រកត​/០១១៩/០៩៦ ចុះ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ និង​លើក​ទី​២ ជា​រដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ នសរកត​/១១១៩/១៧៧៧ ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩) ។​

២-​លោក អ៊ុក ពញ្ញា ជា​រដ្ឋលេខាធិការ ត្រូវជា​កូនបង្កើត​របស់ លោក​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៧២០/៧៩១ ចុះ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០) ។​
៣-​លោកស្រី គង់ សុ​ជីវី ជា​អនុរដ្ឋលេខាធិការ ត្រូវជា​ភរិយា​របស់លោក ភួង សោភា ដែលជា​រដ្ឋលេខាធិការ និង​ជា​ប្អូនថ្លៃ លោក​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រក ត​/០១២៣/០៦២ ចុះ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៣) ។​

៤-​ប្រធាន​មន្ទីរជំនាញ និង​បុគ្គលិក មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង ចំនួន​រាប់សិប​នាក់​ទៀត​… ។​ល​។ ប្រព័ន្ធគ្រប់គ្រង ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​បណ្តាញ​ក្រុមគ្រួសារ សាច់ញាតិ និង​បក្ខពួក របស់ លោក​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី បាន​ក្លាយជា​បច្ច័យ​អាក្រក់​ពាក់ព័ន្ធ​នឹង​អភិបាលកិច្ច រហូត​ធ្វើ​ឲ្យ មន្ត្រីរាជការ​ក្រោម​ឱវាទ និង​មជ្ឈដ្ឋាន​ក្រុមហ៊ុន​ឯកជន​មួយចំនួន ដែល​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា​របស់ ក្រសួង ត្អូញត្អែរ​រអ៊ូរទាំ​ថា មានការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្រោមរូបភាព​កាត់​ភាគរយ​ចំនួន​ប្រមាណ​២០​ភាគរយ ពី​គម្រោង​អភិវឌ្ឍន៍​នានា ជាពិសេស​គម្រោង​ដែល​ប្រើប្រាស់​ថវិកាជាតិ និង​កាត់​ភាគរយ​ចំនួន​ប្រមាណ ១០​ភាគរយ ពី​ខ្ទង់ចំណាយ​របស់​មន្ទីរ​ជំនាញ​រាជធានី​-​ខេត្ត ខណៈ​សម្រាប់​ឆ្នាំ​២០២៣​នេះ គឺ​ក្រសួង​មាន ខ្ទង់ចំណាយ​សរុប​ចំនួន ១ ០២៣ ៧៧៤​លាន​រៀល ក្នុងនោះ​ខ្ទង់ចំណាយ​ថវិកាជាតិ ចំនួន ៣៤៤ ៣៦៤ លាន​រៀល (​រដ្ឋបាលកណ្ដាល ចំនួន ២៩៥ ៦៨៤​លាន​រៀល និង​មន្ទីរជំនាញ​រាជធានី​-​ខេត្ត ចំនួន ៤៨ ៦៨០​លាន​រៀល​) និង​ខ្ទង់ចំណាយ​វិនិយោគសាធារណៈ​ដោយ​ហិរញ្ញប្បទាន​ក្រៅប្រទេស ចំនួន ៦៧៩ ៤១០​លាន​រៀល ។​

​ក្នុង​ពាក្យបណ្តឹង​បាន​បន្តថា​, យើងខ្ញុំ​យល់ឃើញថា ប្រព័ន្ធ​ដឹកនាំ គ្រប់គ្រង និង​អំពើពុករលួយ​នៅក្នុង​ក្រសួង​អភិវឌ្ឍន៍ជនបទ ពាក់ព័ន្ធ​នឹង​បណ្តាញ​ក្រុមគ្រួសារ សាច់ញាតិ និង​បក្ខពួក​របស់ លោក​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី ពិតជា​ធ្វើ​ឲ្យ ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍ជនបទ បាត់បង់​គុណភាព និង​ប្រសិទ្ធភាព និង​ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់ ជំនឿ​ទៅលើ​កម្មវិធី​នយោបាយ​អភិវឌ្ឍន៍ជនបទ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដ៏​គួរ​ឲ្យ​សោកស្តាយ​ជាទីបំផុត ។ សេចក្ដី​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ យើងខ្ញុំ​សូម​សំណូមពរ លោក​កិត្តិ​នីតិកោសល​បណ្ឌិត មេត្តា​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​ទៅលើ​ការប្រព្រឹត្ត​អំពើ​ពុក រលួយ​ជា​ប្រព័ន្ធ​របស់ លោក ភួង សោភា ជា​រដ្ឋលេខាធិការ និង​លោក អ៊ុក ពញ្ញា ជា​រដ្ឋលេខាធិការ ព្រមទាំង​បក្ខពួក​នៅក្នុង​ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​អនុគ្រោះ​បំផុត ។​​តាំងពី​ពត៍​មាន​បែកធ្លាយ​រឿង​បណ្តឹង​មក​គេ​មិនទាន់​ទទួលបាន​ការ បកស្រាយ​ពីសា​ម៉ី​ខ្លួន ឬ​បញ្ជាក់​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅឡើយ មកដល់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ខណៈ​មិនអាច​ធ្វើការ​ទំនាក់ទំនង ទៅ​ភាគី​ឈ្មោះ​ពាក់ព័ន្ធ និង​អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ទេ ។​a acu rural a acu rural1 a acu rural2  
​