» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29827 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597246 នាក់

គោ​ហ្វូង​ដើរ​ពី​ថៃ​និង​ទំនិញ​នាំ​ចេញពី​ថៃ​តាម​ច្រករបៀង​អូរ​បី​ជាន់​ណង​ចាន់​

​ខេត្តបន្ទាយមានជ័យ : នៅ ថ្ងៃ​២៨ ខែ មីនា ឆ្នាំ ២០២៣​គេ​ឃើញ​មាន គោ​កាត់​ធំៗ​ទាំង​ហ្វូងៗ ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង​ចាស់​ដឹក​នឹង​ដេញ​បណ្តើ​ចេញពី​ទឹកដី​ថៃ​ចូល​ស្រុក​ខ្មែរ តាម​ច្រករបៀង ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខណៈ​ទំនិញ​ជាច្រើន​មុខ ក៏ត្រូវ​បាន​ឈ្មួញ​នាំចូល​ពី​ថៃ​ផងដែរ​។ ។​a car cow2 

​ហ្វូងគោ​ធំៗ​ដែល​គេ​នាំចូល​ពី​ថៃ​ទាំងនេះ សុទ្ធ​តែមាន​លក្ខណៈ​សម្គាល់​ដូចជា​សរសេរ​លេខ​លើ​ខ្នង​និង​លាបថ្នាំ​ពណ៌​ស្នែង ឬ​ក្បាល និង​បំពាក់​ជ័រ និង​ត្រចៀក​ជាដើម ។ ហ្វូងគោ​ទាំងនេះ ត្រូវបាន​គេ​ដេញ​ឬ​ដឹក​កាត់​ព្រៃ និង​វាលស្រែ​ម្តុំ​ជិត​បង្គោល​សី​ម៉ា​ព្រំដែន​លេខ​៤៣ ។ ពេល​ដល់​ផ្លូវជាតិ​លេខ​៥៨​លើ​ទឹកដី​ខ្មែរ ក្នុងភូមិ​សាស្ត្រ​ខាងលើ​ហ្វូងគោ​ត្រូវបាន​ព្រលែង​ឲ្យ ដើរ​ព្រោងព្រាត​ពេញ​ដងផ្លូវ ពេលខ្លះ​រំខាន​ដល់​ការបើកបរ​យានយន្តរ​បស់​អ្នកស្រុក​ទៀតផង​។ ក្មេងប្រុស​តូច​២​នាក់​និយាយ​ឲ្យ​ដឹងថា ពូក​គាត់​ដឹក​និង​ដេញគោ​ឲ្យ​គេ​ម្តង​បាន​ឈ្នួល​៣​ម៉ឺន​រៀល ។ ចំណែក​មនុស្ស​ចាស់ៗ ខ្លះ​មិន​ហ៊ាន​និយាយស្តី​អ្វី​ឡើយ​។ ចំពោះ​ទំនិញ​វិញ​គេ​ឃើញ​ឈ្មួញ​បាន​ដឹក​ពេញៗ​រថយន្ត​ដោយ​គ្រប​ជិតៗ​ក្រោយ​ចេញពី​តាម​ច្រករបៀង ក្នុងស្រុក​អូរជ្រៅ​។​

​ច្រករបៀង​ខ្លះ​ហាក់​មានការ​លាក់បាំង​សង្ស័យ​ជា​ច្រក​នាំ​ទំនិញ​ចូល​ពី​ថៃ ជាពិសេស​ច្រករបៀង​ជោគជ័យ ព្រោះ​ពេល​ឃើញ​អ្នកយកព័ត៌មាន​ចូលទៅ​ទីនោះ បែរជា​មាន​ជន​ស្លៀកពាក់​ស៊ីវិល​តែមាន អាយកូម គ្រប់គ្នា និង​សួរ​គ្នា​ឆ្វែ​ង​ឆ្វា​ត់ និង​សាកសួរ​អ្នកយកព័ត៌មាន​ពីនេះ​ពី​នោះ​ភ្លាម​ដើម្បី​បង្វែងដាន ។​សូម្បី​រថយន្ត​ឬ​រ៉ឺម៉ក​ម៉ូតូ​សណ្តោង​ដែល​ចូលទៅ​ទីនោះ ក៏មាន​អ្នក​ស៊ីញ៉ូ​ឲ្យ​ចាកចេញ​វិញ​ឬ​អ្នក​ចូល​ហើយក៏​មិន​អនុញ្ញាត​ឲ្យ​ចេញ​វិញ​ដែរ​។​ចំណែក​មួយចំនួនទៀត​ដែល​ចូល​តាម​ទីតាំង​ធំៗ​ដែល ហ៊ុមព័ទ្ធ​ដោយ​ស័ង្កសី​ជិតៗ​នៅក្បែរ​មាត់ច្រក​របៀង​ត្រូវ​ទាញ​ទ្វារ​បិទ​ជិត​តែម្តង​។​

​ពេល​សាកសួរ​រឿង​ទំនិញ​ឃើញ​ដឹក​តាម​រថយន្ត​ពេញៗ​លើ​ដង​ផ្លូវជាតិ​ជិត​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ខាងលើ បុរស​ម្នាក់​នៅ​មាត់​ច្រករបៀង​ជោគជ័យ​នឹង​សង្ស័យ​ជា​យោធា​ផង​នោះ ព្រោះ​មាន​វិទ្យុទាក់ទង​ជាប់​ខ្លួន​ប្រាប់​បែប​ចុងមាត់ចុងក​ថា ឡាន​ដឹកទំនិញ​ខ្លះ​ដឹក​មកពី​ច្រករបៀង​ផ្សេង ហើយ​គេ​ថែមទាំង​ព្រលយ​សំដី​ថា ច្រករបៀង​ខ្លះ​ឡាន​ខ្មែរ​អាច​ចូលទៅ​ដឹក​ឥ​វ៉ាន់​ដល់​ដី​ថៃ​ទៀតផង​។​ពេល​សួរ​ចំៗ​រឿង​យានយន្ត​ចេញចូល​ច្រករបៀង​ចំណុចកើតហេតុ​តើ​គេ​ទៅ​ដឹក​អ្វី​បុរស​ដដែល​នេះ​និយាយថា​ភាគច្រើន​ពលរដ្ឋ​ទិញ​ទឹក​សុទ្ធ​ពី​ថៃ​យកទៅលក់​នឹង​ប្រើប្រាស់​ប៉ុន្តែ​បង្ហើប​ថា​ច្រករបៀង​ជោគជ័យ​ភាគី​ថៃ​បើក​ឲ្យ​ទិញ​ទំនិញ​ដូចជា​ទឹក​សុទ្ធ​ពិសេស​ទំនិញ​ចាបហួយ​ក្នុង​១​សប្តាហ៍​៣​ថ្ងៃ​។​

ចំពោះ​រឿង​ឈ្មួញ​នាំគោ​ទាំង​ហ្វូងៗ​ពី​ថៃ ត្រូវបាន​លោក​ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ជា​គោ​មានច្បាប់​គឺ​នាំចូល​ដោយ​ក្រុមហ៊ុន​ចំនួន​៣​រួមមាន​ក្រុមហ៊ុន​អង្គរ​មានជ័យ​ក្រុមហ៊ុន​ផាត់​រស្មី​នឹង​ក្រុមហ៊ុន​យុវ​ពាណិជ្ជ​។ លោក​បន្តថា គោ​ទាំងនេះ​ចូល​១​ថ្ងៃ​ចាប់ពី​៤០​ទៅ​៤៥​ក្បាល និង​ជួនកាល​ដឹក​២​ទៅ​៣​រថយន្ត​តាម​តម្រូវការ​៕a car cow a car cow1 a car cow3 

​